• 86
    0

    ដោយសារតែការដកខ្លួ​នពីសំណាក់កីឡាថៃ គឺ ផេតដាំ និងជូចារើន ឥឡូវនេះមានព័ត៌មានថា ឡៅ ចិត្រា និងលន បញ្ញា ទំនងប៉ះគ្នាជំនួសវិញ។ ក្នុងនោះដែរ តម្លៃប្រាក់ខ្សែក្រវាត់ទាំង២អាចនឹងសរុបចូលគ្នាតែម្ដង។ បើតាមការលើកឡើងលើ comment Facebook ពីលោក ម៉ុលនី ឱ្យដឹងថា ភាគី ឡៅ ចិត្រា បានយល់ព្រមហើយ ដូច្នេះនៅចាំចម្លើយពីលន បញ្ញា វិញម្ដង។ គួរដឹងដែរថា ...
  • 158
    0

    សៀបូតដែលជាម្ចាស់ក្លិបប្រដាល់ផេតយិនឌីបានប្រកាសនៅរាត្រីថ្ងៃព្រហស្បតិ៍ បានប្រកាសពីការលើកពេលការប្រកួតនៅកម្ពុជា។ លោកបានសរសើរលើគណនីផ្ទាល់ខ្លួនថា ដើម្បីធ្វើឱ្យអ្នកគាំទ្រប្រដាល់ថៃសប្បាយចិត្ត លោកសូមសម្រេចលើកការប្រកួតនៅកម្ពុជា។ តាមគម្រោង​កីឡាករផេតដាំ និងជូចារើនត្រូវមកប្រកួតនៅកម្ពុជាដែលគ្រោងធ្វើនៅរាត្រីថ្ងៃសៅរ៍ ទី៣០ ខែមីនា។ ក្នុងនោះផេតដាំត្រូវប៉ះលន បញ្ញា និងឡៅ ចិត្រា ប៉ះជូចារើន ដណ្ដើមខ្សែក្រវាត់៕
  • 86
    0

    កីឡាករគុនខ្មែរ ឈឿង ល្វៃ បានគ្រង ខ្សែក្រវាត់ 1 World Boxing Champion Gold Belt ក្នុងការប្រកួតអន្ដរជាតិ នាទីក្រុងហុងកុង នារាត្រីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីយក ឈ្នះ ២ប្រកួតជាប់ៗគ្នា លើកីឡាករថៃ និងអាល្លឺម៉ង់ ។ ក្រោយដណ្ដើមបានជ័យជម្នះយ៉ាងត្រចះត្រចង់នេះ ល្វៃក៏ទទួលបានការឧបត្ថម្ភយ៉ាងច្រើន បូករួមទាំងការជួយពីថ្នាក់ដឹកនាំជាតិទៀតផង។ ខាងក្រោមជាការឧបត្ថម្ភដល់ឈឿង ...
  • 99
    0

    អ្នកប្រដាល់នារី នៅ ស្រីពៅ នឹងចូលរួមជាមួយក្លិប Kun Khmer International Fight របស់លោកឧកញ៉ា ស្រី ចាន់ថន។ នេះជាការបញ្ជាក់របស់លោកដោយផ្ទាល់ ក្រោយទទួលដំណឹងថា ស្រីពៅ ខកខានទទួលបានការចាប់គូច្រើនខែមកហើយ។ លោកឧកញ៉ា ស្រី ចាន់ថន បានសរសេរលើទំព័ររបស់ខ្លួនៅថ្ងៃអង្គារ ទី០៥ ខែមីនា បែបនេះ “៖  ល្ងាចនេះខ្ញុំបានអញ្ជើញកីឡាការនី នៅ ស្រីពៅ ...
  • 172
    0

    បន្ទាប់ពីទទួលបានព័ត៌មានស្ដីពីការមិនមានឱកាសប្រកួតពីសំណាក់អ្នកប្រដាល់គុនខ្មែរនារី នៅ ស្រីពៅ លោក ខូវ ឆាយ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបង្ហាញការប្ដេជ្ញាចិត្តជួយជ្រោមជ្រែងរូបនាង។ “ខ្ញុំគាំទ្រអោយ ស្រីពៅ ត្រលប់មកហ្វឹកហាត់​និងឡើងសង្វៀនប្រកួតវិញ ខ្ញុំធានាថានឹងសម្របសម្រួលក្នុងការចាប់គូអោយស្រីពៅបានឡើងប្រកួតទៀងទាត់។ សហព័ន្ធកំពុង​ត្រៀមពិភាក្សាជាមួយស្ថានីយ៍ទូរទស្សន៍ និងដៃគូអភិវឌ្ឍទាំងអស់ ដើម្បីកំណត់គោលការណ៍អោយស្ថានីយ៍ទូរទស្សន៍ទាំងអស់ ត្រូវរៀបចំអោយមានគូយុវជនថ្នាល និងគូកីឡាការិនីយ៉ាងតិច១គូ សម្រាប់កម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរទាំងអស់ប្រចាំសប្តាហ៍។ ” គួរដឹងដែរថា នៅ ស្រីពៅ ខកខានឡើងប្រកួតប្រមាណមួយឆ្នាំហើយ ហើយបច្ចុប្បន្ននាងកំពុងធ្វើការខាងក្រៅបន្ថែមដើម្បីរកចំណូលចិញ្ចឹមជីវិត៕
Load More
error: Content is protected !!