110
0

ក្រុមកីឡាជឺជីតស៊ូកម្ពុជា ដណ្ដើមបានមេដាយរហូតដល់ ១៣គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូលក្ខណៈអន្ដរជាតិ Ju-Jitsu Thailand Championship 2024 ដែលរៀបចំនៅសាកលវិទ្យាល័យ Rangsit នាទីក្រុងបាងកកក ប្រទេសថៃ កាលពីថ្ងៃទី០៦-០៧ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ ។ យោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា គឺបានបញ្ជូនអត្តពលិក ១២រូប ចូលរួមព្រឹត្តិការណ៍ ដែលមានអ្នកចុះឈ្មោះចូលរួមសរុបជាង ១,៤០០នាក់នេះ ។ ជាលទ្ធផលក្រុមកីឡាជឺជីតស៊ូកម្ពុជា ដណ្ដើមបានមេដាយមាស ...
96
0

យោងតាមកាសែត Daily Mail និង The Sun កីឡាករ Premier League ពីរនាក់ដែលមានអាយុ១៩ឆ្នាំមកពីត្រូវបានចាប់ខ្លួនកាលពីចុងសប្តាហ៍ពីបទចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ។ បុរសម្នាក់ត្រូវបានប៉ូលីសសួរនាំ ដោយសង្ស័យពីបទរំលោភសេពសន្ថវៈដ៏ធំមួយនៅឯកីឡដ្ឋានរបស់ក្លឹប។ ទន្ទឹម​នឹង​នេះ កីឡាករ​ដែល​នៅ​សេសសល់​ត្រូវ​បាន​សមត្ថកិច្ច​សាកសួរ​ពី​បទ​រំលោភ​សេពសន្ថវៈ។ ក្រោយចាប់ខ្លួនបានមួយយប់ កីឡាករទាំង២នាក់នេះ បានបង់ប្រាក់ធានាឱ្យនៅក្រៅឃុំបណ្តោះអាសន្ន រង់ចាំលទ្ធផលស៊ើបអង្កេតរបស់សមត្ថកិច្ច។ ការ​ចាប់​រំលោភ​ត្រូវ​បាន​គេ​និយាយ​ថា​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​ទី ១៩ ខែ​មេសា។ ជនរងគ្រោះ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច ហើយ​បាន​ដាក់​ពាក្យបណ្តឹង​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​កើតហេតុ​។ ក្លឹបគ្រប់គ្រងនៃក្រុមទាំងពីរនេះក៏បាននិយាយឡើងថា៖ “ដោយសារតែបញ្ហានៅតែស្ថិតក្នុងដំណើរការនៃការបំភ្លឺ។ យើងនឹងមិនធ្វើអត្ថាធិប្បាយបន្ថែមទេនៅពេលនេះ ...
109
0

Joseph Schooling ជាកីឡាករហែលទឹកម្នាក់គត់របស់សិង្ហបុរីដែលឈ្នះមេដាយមាសអូឡាំពិកបានប្រកាសចូលនិវត្តន៍ហើយក្នុងវ័យត្រឹម២៨ឆ្នាំ កាលថ្ងៃអង្គារ ទី០២ ខែមេសា។ គេបានចែករំលែកនៅលើទំព័រផ្ទាល់ខ្លួនថា ចាប់ពីថ្ងៃនេះទៅគេលែងជាកីឡាករហែលទឹកទៀតហើយ និងមិនមានការសោកស្ដាយអ្វីទេចំពោះការសម្រេចនេះ តែថា វាជាបទពិសោធដ៏មានតម្លៃមួយ ក្នុងការឈានទៅបើកទំព័រថ្មីនៃជីវិត។ ក្នុងឆ្នាំ 2016 នៅអូឡាំពិក ក្រុង Rio ប្រទេសប្រេស៊ីល Schooling បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលដោយការឈ្នះ Michael Phelps ក្រសោបបានមេដាយមាសតែម្ដង។ តែយ៉ាងណា ភាពជោគជ័យនេះមិនបានឋិតឋេរទេ។ ជាក់ស្ដែង ...
error: Content is protected !!