កម្មវិធីធំៗក្រៅប្រទេសមានតែ One Championship ទេដែលនិយាយនិងសរសេរពាក្យ (គុនខ្មែរ)
កម្មវិធីធំៗនៅក្រៅមានច្រើនដែលកីឡាករគុនខ្មែរបានចេញទៅប្រកួត ប៉ុន្តែមានតែស្ថាប័នរៀបចំការប្រកួតធំជាងគេនៅអាស៊ី One Championship មួយទេដែលសរសេរក្នុងប្រវិត្តកីឡាករដាក់ថាជំនាញគុនខ្មែរ (Kun Khmer) ហើយពេលកីឡាករឡើងប្រកួតពិធីករតែងតែនិយាយថាគុនខ្មែរ ។
កីឡាករគុនខ្មែរពីររូបហើយដែលប្រកួតវិញ្ញាសារ (Muay Thai \ Kun Khmer ) ក្នុននោះមាន សុខ ធី ពីរម្តង និង ឡៅ ចិត្រា ម្តង ខណៈកីឡាករផ្សេងៗទៀតក៏បានចូលរួមប្រកួតក្នុងកម្មវិធីលំដាប់ពិភពលោកនេះដែរ ដូចជា ចាន់ រតនា , ស៊ឹម ប៊ុនស្រ៊ន់, មាស ម៉ើ , នៅ ស្រីពៅ , រិន សារ័ត្ន , សរ សី , ថៃ រិទ្ធី , គង់ សំបូរ , ខុន សីចាន់ អោយតែពួកគេធ្លាប់ប្រកួតគុនខ្មែរខាង One Championship ដាក់ជំនាញរបស់គុនខ្មែរ (Kun Khmer ) បួករួមជំនាញផ្សេងៗទៀតដូចជា MMA រឺ យូដូ ជាដើម ។
ខុសពីកម្មវិធីមួយចំនួនដែលគុនខ្មែរចេញទៅប្រកួតដែលភាគច្រើនពួកគេមិនបានសរសើរ រឺ និយាយពាក្ស គុនខ្មែរនោះទេដូចជា Thai Fight , Max Muay Thia , Muay Thai Supper Champ , Top king រឺ LWC របស់ភូមា ជាដើម ។
សូមបញ្ជាក់ថា គុនខ្មែរ ជាក្បាច់គុនខ្មែរបុរាណរបស់ខ្មែរជាយូរណាស់មកហើយដែលបន្សល់ទុកមកដល់បច្ចុប្បន្ន និងមានកីឡាករគុនខ្មែរជាច្រើនបានហាត់រៀងនិងកំពុងបង្ហាញក្បាច់គុនខ្មែរមួយនេះអោយពិភពលោកបានស្គាល់អោយមានការចាប់អារម្មណ៍នៅទូទាំងពិភពលោក ៕