ម្ចាស់ស្នងតំណែងអាវ Messi បានស៊ុតចូលមួយគ្រាប់ ហើយក៏រត់ទៅឱបគ្រូពេទ្យ
កីឡាករ Ansu Fati បានអបអរការបង្ហាញខ្លួនលើកដំបូងឲ្យក្រុម Barcelona ក្រោយខកខានបង្ហាញខ្លួនឲ្យក្លិបតាំងពីខែវិច្ឆិកាឆ្នាំ ២០២០ ដោយស៊ុតបញ្ចូលទីនៅនាទី៩០បូក បន្ទាប់ពីដូរចូល១០ នាទីចុងក្រោយ ខណៈដែលកីឡាករវ័យក្មេងរូបនេះបានរត់ទៅអោបគ្រូពេទ្យដែលបានជួយព្យាបាលរបួសរបស់គេ។
កីឡាករវ័យ ១៨ ឆ្នាំរូបនេះដែលត្រូវបានដាក់ឱ្យសម្រាករយៈពេល ៣២៣ ថ្ងៃដោយសាររបួសជង្គង់ធ្ងន់ធ្ងរដោយត្រូវការការវះកាត់ចំនួន ៤ ដងនោះ បានត្រលប់មកជួយ Barcelona វិញហើយដោយយប់មិញនេះបានជួយស៊ុតបញ្ជូលទីឲ្យ Barcelona ប្រកួតឈ្នះ Levante ៣ទល់០ ដោយគ្រាប់បាល់ទី១ ស៊ុតដោយ Memphis Depay នៅនាទីទី៦ គ្រាប់បាល់ទី២ស៊ុតដោយ Luuk de Jong នៅនាទី១៤ និងគ្រាប់បាល់ចុងក្រោយស៊ុតដោយ Ansu Fati នៅនាទី៩០+១៕