ផ្លូវការ ៖ UEFA ប្រកាសកីឡដ្ឋានដែលបើកការប្រកួត Euro ២០២៤
គណៈកម្មាធិការប្រត្តិបត្តិរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានប្រកាសប្រាប់ពីកីឡដ្ឋានដែលជាទីតាំងត្រូវបើកនិងបិទការប្រកួតនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Euro 2024។
ការប្រកួតបាល់ទាត់កំពូលទ្វីបអឺរ៉ុបដែលនឹងធ្វើឡើងជាលើកទី១៧នាឆ្នាំ២០២៤នឹងដំណើរការនាប្រទេសអាល្លឺម៉ង់ដោយក្នុងនោះកីឡាដ្ឋានចំនួន១០ពីទីក្រុង១០ផ្សេងគ្នានឹងក្លាយជាទីតាំងប្រកួត។ ដោយឡែក ក្រោយការពិភាក្សាដែលបានធ្វើឡើងនាទីក្រុង Vienna ប្រទេសអូទ្រីស UEFA ក៏បានសម្រេចជ្រើសរើសយកកីឡដ្ឋាន Allianz Arena នាទីក្រុង Munich ជាទីតាំងបើកការប្រកួត ហើយកីឡដ្ឋាន Olympiastadion នាទីក្រុង Berlin នឹងជាទីតាំងបិទការប្រកួត។
សម្រាប់កាលបរិច្ឆេទនៃការប្រកួតវិញ គឺ UEFA បានសម្រេចអនុម័តយកការប្រកួតចាប់ពីថ្ងៃទី ១៤ ខែមិថុនា ដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា នេះជាលើកទី២ហើយដែលអាល្លឺម៉ង់បានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ UEFA Euro បន្ទាប់ពីឆ្នាំ១៩៨៨ ដែលកាលណោះអាល្លឺម៉ង់ខាងលិចគឺជាម្ចាស់ផ្ទះនៃការប្រកួតនេះ៕
-The Nightmare