![](https://www.msrsport.com/wp-content/uploads/2024/05/sabrina.jpg)
លីគបាល់ទាត់អាជីពបុរសនៅអាល្លឺម៉ង់មានគ្រូបង្គោលជាស្ត្រីលើកដំបូង
កញ្ញា Sabrina Wittmann បានសាងប្រវត្តិសាស្ត្រក្នុងកីឡាបាល់ទាត់អាល្លឺម៉ង់ ដោយបានក្លាយជាគ្រូបង្វឹកភេទស្រីដំបូងក្នុងបាល់ទាត់បុរស។
ស្ត្រីវ័យ៣៣ឆ្នាំបានចុះកិច្ចសន្យាជាគ្រូបង្កោលបណ្ដោះអាសន្នរបស់ក្រុម Ingolstadt ដល់ដាច់ខែមិថុនា ឆ្នាំ២០២៤នេះ។
ឆ្នាំមុន Union Berlin បានតែងតាំងអ្នកស្រី Marie Louise Eta ជាគ្រូជំនួយ។
Ingolstatd បានចេញសេចក្ដីថ្លែងការណ៍ថា ការតែងតាំងកញ្ញា Sabrina ជាជម្រើសត្រឹមត្រូវ ព្រោះនាងធ្វើការនៅក្លឹបយូរហើយ និងបានស្គាល់ច្បាស់ពីក្លឹប៕