![](https://www.msrsport.com/wp-content/uploads/2024/06/3.jpg)
សម្ព័ន្ធរបស់រាជវង្សអារ៉ាប៊ីសាអូឌីតដេញថ្លៃ៤០០លានផោនទិញ Everton
សម្ព័ន្ធមួយដែលជាប់ពាក់ព័ន្ធនឹងសមាជិកនៃគ្រួសាររាជវង្សអារ៉ាប៊ីសាអូឌីត បានដាក់សំណើរចំនួន ៤០០លានផោន ដើម្បីទិញក្លឹប Everton។ Farhad Moshiri បានយល់ព្រមលក់ភាគហ៊ុន 94% របស់គាត់ទៅឱ្យ 777 Partners កាលពីខែកញ្ញា ប៉ុន្តែក្រុមហ៊ុនវិនិយោគនោះមិនអាចបញ្ចប់កិច្ចព្រមព្រៀងបានទេ ដោយបើកផ្លូវឱ្យអ្នកផ្សេងទៀតធ្វើការដេញថ្លៃទិញយកវិញ។
លោក Manoukian និងក្រុមហ៊ុនរបស់គាត់បានស្នើសុំការផ្តល់ជូនភាគហ៊ុនទាំងអស់ដែលនឹងមិនទទួលយកបំណុលបន្ថែមហើយនឹងមានបំណងបង្កើតយុទ្ធសាស្រ្តរយៈពេលវែងប្រកបដោយនិរន្តរភាពមកឲ្យក្លឹបបើសិនជាការទិញនេះអាចធ្វើសម្រេចទៅបាន។ ពួកគេមើលឃើញថា Everton ជាក្លឹប “យក្សកំពុងដេកលក់” នៃបាល់ទាត់អង់គ្លេសដែលមានសក្តានុពលក្នុងការទទួលបានកន្លែង “នៅលើកំពូលនៃបាល់ទាត់ពិភពលោកម្តងទៀត” តាមរយៈកីឡដ្ឋានថ្មីដែលត្រូវបានសាងសង់នៅលើផែ Bramley-Moore។
លោក Manoukian វ័យ 45 ឆ្នាំគឺជាដៃគូនៅក្រុមហ៊ុនវិនិយោគបច្ចេកវិទ្យា IMS Digital Ventures ដែលត្រូវបានគាំទ្រដោយគ្រួសារ Myer របស់ប្រទេសអូស្ត្រាលីផងដែរ។ ក្រៅពីគាត់ក៏មានម្ចាស់ក្លឹបរបស់ AS Roma លោក Dan Friedkin លោក Michael Dell នៃក្រុមហ៊ុន Dell Technologies និង Kenneth King នៃក្រុមហ៊ុនវិនិយោគ A-Cap ត្រូវបានគេយល់ថាក៏ចាប់អារម្មណ៍ទៅលើក្លឹប Everton ផងដែរ។
ក្រុមប្រឹក្សាយោបល់អ្នកគាំទ្ររបស់ Everton (FAB) បានផ្ញើលិខិតទៅកាន់អ្នកទិញក្លឹបនាពេលអនាគតដោយអំពាវនាវឱ្យមាន “ការចូលរួមដោយបើកចំហ តម្លាភាពឲ្យបានទៀងទាត់” ជាមួយអ្នកគាំទ្រ។ បន្ទាប់ពីការប៉ុនប៉ងកាន់កាប់បន្តអូសបន្លាយដោយ 777 និងការមើលឃើញកិច្ចព្រមព្រៀងលក់និងទិញបញ្ចប់នៅថ្ងៃទី 31 ខែឧសភា FAB សង្ឃឹមថាដំណើរការនាពេលអនាគតណាមួយត្រូវបានបញ្ចប់នៅក្នុងដ៏ខ្លីមួយ។ ក្រុមប្រឹក្សាយោបល់មួយនេះក៏បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ឥឡូវនេះគឺជាពេលវេលាសម្រាប់ពួកយើងដើម្បីទន្ទឹងរងចាំ ហើយបង្វែរការយកចិត្តទុកដាក់របស់យើងទៅកាន់ភាគីដែលកំពុងមានដំណើរការដេញថ្លៃសម្រាប់ក្លឹបរបស់យើង។