ស្ងាត់ៗកីឡាករគុនថៃ ហ្វុង លួង លិចមុខប្រកួតក្នុងកម្មវិធី All-Star Fight ជាមួយ ប៊ូខាវ
អ្នកប្រដាល់គុនថៃមានដើមកំណើតក្នុងខេត្តបុរីរាំប្រទេស ក្រោយពីបានបញ្ចប់បេសកម្មជាមួយអ្នកប្រដាល់គុនខ្មែរ ឃុន ឌីម៉ា យ៉ាងពិបាកភ្នែករួចមក ឥឡូវនេះស្រាប់តែលេចមុខប្រកួតក្នុងសង្វៀនរបស់ស្តេចប្រដាល់ប្រទេស ប៊ូខាវ ក្នុងសង្វៀន All-Star Fight កម្មវិធី World Soldier ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី៩ ខែមីនា ២០១៩ខាងមុខនេះ តែលើកនេះ ហ្វុនលួង ប្រកួតជាមួយកីឡាករបរទេសជនជាតិអេស្ប៉ាញ កីឡាករFran ដោយប្រកួតក្នុង ប្រភេទ ទម្ងន់ ៦៥ គីឡូក្រាម។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សូមរំលឹកផងដែរថា ការប្រកួតក្នុងស្រុកខ្មែរ ហ្វុង លួង ប្រកួត មិនទាន់ស្គាល់ពាក្យថាចាញ់នោះឡើយទេ ដោយធ្លាប់ផ្តួលកីឡាករល្បីៗឈ្មោះគុនខ្មែរជាច្រើនរូប ដោយក្នុងនោះធ្លាប់ប្រកួតឈ្នះ ឃុន ឌីម៉ា ចំនួន២ដងរួចមកហើយដែរ។ ជាមួយគ្នានេះសម្រាប់សង្វៀន All-Star Fight ដែលត្រូវប្រកួតនៅទី៩ខែ មីនា ខាងមុខនេះ ក៏នឹងមានជើងខ្លាំងរបស់ថៃជាច្រើនរូបចូលរួម ដូចជា Yodwicha, Superbon, Superbank និង Buakaw ផងដែរ៕