Watford ប្រជែង Liverpool ក្នុងការនាំយកកីឡាករវ័យក្មេង Joao Pedro
សឹងតែ៩៩ភាគរយទៅហើយ ដែលក្លឹប Watford នឹងនាំយកកីឡាករវ័យ១៧ឆ្នាំ Joao Pedro ពីក្លឹប Fluminense ដោយឡែកនៅ១ភាគរយទៀតដែលក្លឹប Watford កំពុងតែមានការព្រួយបារម្ភ ព្រោះថា លោក Jurgen Klopp កំពុងតែចាប់អារម្មណ៍កីឡាករវ័យក្មេងនេះដូចគ្នា។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយគ្នានោះ បើយោងតាម Daily Mail ក៏បានចុះផ្សាយដែរថា លោក Jurgen Klopp កំពុងបញ្ជូនភ្ញាក់ងាររបស់ខ្លួនដើម្បីទៅតាមដានកីឡាករ Joao Pedro ព្រោះបើកីឡាករវ័យក្មេងនោះពិតជាល្អពិតមែន លោកនឹងនាំយកកីឡាកររូបនេះមកជួយប្រយុទ្ធបន្ថែមទៀត។
បើតាមរបាយការណ៍ គឺ Watford បានយល់ព្រមលើតម្លៃ២លានផោន សម្រាប់កីឡាករ Pedro តែអ្វីៗនិងប្រែប្រួលវិញ មានន័យថា Watford នឹងត្រូវចំណាយលុយ ២០លានផោនសម្រាប់ Pedro វិញ ប្រសិនបើមានក្លឹបផ្សេងទៀតចាប់អារម្មណ៍ Pedro ផងដែរ។ តែទោះបីជាយ៉ាងណាក៏ដោយ Sky Sports News យល់ថា Watford មានទំនុកចិត្តថាកិច្ចព្រមព្រៀងមួយនេះនឹងត្រូវធ្វើដោយរលូន៕