ដាវ នីម កាន់តែប្រឹងដោយសង្ឃឹមបានបង្ហាញខ្លួនសម្រាប់ប្រកួតបន្ទាប់
ក្រោយជាប់ជម្រើសជាតិជាលើកដំបូងក្នុងការកោះហៅជាលើកទីពីរខ្សែប្រយុទ្ធ ដាវ នីម កាន់តែប្រឹងប្រែង ហ្វឹកហាត់បន្ថែមដោយសង្ឃឹមថានឹងបានបង្ហញខ្លួនអោយក្រុមគោព្រៃសម្រាប់ប្រកួតបន្ទាប់ ក្រោយមិនបានចូលលេងកាលពី កម្ពុជាស្មើ១ទល់១ជាមួយ ហុងកុង កាលពីម្សិលមិញនាពហុកីឡដ្ឋានជាតិអូឡាំពិក ។
ខ្សែប្រយុទ្ធមកពីក្លិបគិរីវង់សុខសែនជ័យបានអោយដឹងថា ការហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិមានលំបាក មានស្រួល ប៉ុន្តែរូបគេនៅតែប្រឹងប្រែងដើម្បីជួយជម្រើសជាតិនឹងសង្ឃឹមនឹងអាចបង្ហាញខ្លួនបានសម្រាប់ ប្រកួតដែលនៅសល់ក្នុងព្រឹត្តិការណ៍វគ្គជម្រុះជុំទី២ World Cup 2022 ក្នុងពូល C នេះ ។
សូមបញ្ជាក់ថា ដាវ នីម បានកោះហៅចូលជម្រើសជាតិលើកដំបូងកាលប៉ះជាមួយ ប៉ាគីស្ថាន ប៉ុន្តែត្រូវបាន កាត់ឈ្មោះចេញវិញក្នុងបញ្ជី២៣នាក់ចុងក្រោយ ខណៈជុំទី២នេះក្រោមការដឹកនាំរបស់លោក Honda កីឡាករ ដើមកំណើតខេត្តតាកែវ ត្រូវបានកោះហៅជាលើកទី២ដោយជាប់បញ្ជី២៣នាក់ចុងក្រោយ ។ ការប្រកួតជាមួយ ហុងកុង រូបគេបានត្រឹមស្ថិតនៅកៅអីបម្រុងតែប៉ុណ្ណោះ ខណៈក្រុមគោព្រៃ នឹងត្រូវបន្តប៉ះក្រុម បារ៉ែន នៅថ្ងៃទី ១០ កញ្ញា នេះនាពហុកីឡដ្ឋានជាតិអូឡំាពិក ៕ រូបភាព៖ FFC