របួសដ៏កាចសាហាវទាំង១០ករណីដែលគួរអោយខ្លាចបំផុតក្នុងប្រវត្តិ Premier League
វាជារឿងដែលប្រិយមិត្តបាល់ទាត់កម្ពុជាគួរយល់ដឹង និង ពិចារណាឡើងវិញពេលប្រកួតបាល់ទាត់មិត្តភាពដាក់ទឹក២០ដប រៀងរាល់ចុងសប្តាហ៍ រឺនៅពេលទំនេរណាមួយ។ ថ្ងៃនេះក្រុមការងារ MSR SPORT និងលើកយកកំហុសដែលបង្កអោយមានរបួសបាក់ជើងដ៏គួរអោយញញើតទាំង១០ ក្នុងក្របខណ្ឌ Premier League របស់អង់គ្លេសបង្ហាញជូនដល់ប្រិយមិត្ត។
10. Heung Min Son on Andre Gomes (Everton vs Tottenham Hotspur, November 2019)
វាជាការប្រកួតក្នុងក្របខ័ណ្ឌ Premer League សប្តាហ៍ទី១១ កីឡាករ Andre Gomes របស់ Everton ត្រូវរងរបួសបាក់កជើងធ្ងន់ធ្ងរដោយការឈូសពីក្រោយរបស់ Heung Min Son ភ្លាមៗនោះ Son ក៏ត្រូវអាជ្ញាកណ្តាលលពិន័យកាតក្រហម។ ចប់ការប្រកួត ៩០នាទី ក្រុមទាំងពីរស្មើរគ្នា ១-១។
9. Jamie Carragher on Nani (Liverpool vs Manchester United, March 2011)
វាជាការប្រកួតដ៏តានតឹងមួយរវាងម្ចាស់ផ្ទះ Liverpool និង Manchester United ជាក់ស្តែងដូចជាសកម្មភាពរបស់ខ្សែការពារ Carragher ទៅលើ Nani ដែលមើលទៅអាក្រក់បំផុត។ អ្វីដែល Nani ទទួលបាននៅពេលនោះគឺរបួសជើងធ្ងន់ធ្ងរហូរឈាមយ៉ាងច្រើន និងត្រូវសំរាករហូតដល់ ៥សប្តាហ៍ឯណោះ។ យ៉ាងណាពេលការប្រកួតបានបញ្ចប់ទៅដោយលទ្ធផល ៣-១ ហើយនោះ Carragher បានចូលទៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់របស់ក្រុមបិសាចក្រហម និងបានសុំទោសអំពីកំហុសនោះដែរ។
8. Michael Brown on Sean Davis (Fulham vs Portsmouth, April 2006)
អំឡុងការប្រកួតនៅឯ Craven Cottage, Brown បានដួលនៅលើជើងទាំងពីររបស់ Sean Davis ខណៈដែលបាល់បានលោតនៅជុំវិញពួកគេទាំងពីរ។ ភ្លាមៗ Brown ទទួលបានកាតក្រហមបណ្តេញចេញពីការប្រកួត ហើយហេតុការណ៍នេះបានធ្វើឱ្យ Davis ចោទប្រកាន់អតីតមិត្តរួមក្រុមជំនាន់លេងនៅ Spurs ថាព្យាយាមបំបាក់ជើងរបស់គេ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
7. Lucas Neill on Jamie Carragher (Blackburn vs Liverpool, September 2003)
ការប្រកួតរបស់ក្រុមទាំងពីរស៊ីសាច់ហ៊ុតឈាមតាំងពីដើមរហូតដល់ចប់។ ខ្សែការពារ Lucas Neill របស់កុលាបក្រហម Blackburn បានទទួលកាតក្រហមខកខានបីប្រកួត ក្រោយពេលធាក់មួយទំហឹងជើងទៅលើជើងស្តាំរបស់ Carragher។ របួសបាក់កជើងនេះបានធ្វើអោយខ្សែការពារ Liverpool ត្រូវសម្រាករហូតដល់៦ខែ។
6. Michael Brown on Ryan Giggs (Manchester United vs Fulham, August 2006)
កីឡាករភាគច្រើនគិតថា Brown ជាកីឡាករដ៏គួរប្រុងប្រយ័ត្នរបស់ក្របខ័ណ្ឌ Premier League ដោយសារតែការលេងកាចរបស់គេនៅលើទីលាន។ ជាក់ស្តែងមួយករណីទៀតដែលកើតឡើងនៅ Old Trafford ពេលដែល Brown បានលោតចូលទៅធាក់ជើងរបស់ Ryan Giggs ដែលបំរុងស្លាយយកបាល់ ។ រឿងរ៉ាវនេះមិនបានធ្វើអោយលោកអាជ្ញាកណ្តាលពិន័យទៅលើ Michael Brown នោះទេ ក្រោយចប់ការប្រកួត ManU បានយកឈ្នះ Fulham ៥-១ Sir Alex Ferguson បានចោទប្រកាន់ Brown ពីបទប៉ុនប៉ងបំផ្លាញអាជីពរបស់ Giggs ។
5. Ryan Shawcross on Aaron Ramsey (Stoke vs Arsenal, February 2010)
ពន្លកថ្មីរបស់កាំភ្លើងធំនៅពេលនោះត្រូវបានបំផ្លាញដោយខ្សែការពារ Ryan Shawcross ដែលស្លាយយកបាល់ទាំងរូបភាពចេតនា។ គ្រានោះថ្វីបើ Shawcross ទទួលបានកាតក្រហមមែន តែបើមើលលើស្ថានភាពរបួសបាក់ជើងទាំងឆ្អឹង និង សាច់ដុំរបស់ Ramsey វិញវាហាក់ដូចជាសង្វែកណាស់សម្រាប់កីឡាករវ័យក្មេងជនជាតិ វែល ដែលកំពុងឡើងជើងខ្លាំង ដោយត្រូវនៅឆ្ងាយពីទីលានរហូតដល់ទៅ ២ឆ្នាំឯណោះទំរាំគេអាចដើរវិញបាន។
4. Kevin Nolan on Victor Anichebe (Newcastle vs Everton, February 2009)
ការប្រកួតនៅ St James ‘Park ពេលនោះគេបានឃើញ Kevin Nolan ធ្វើឱ្យមានរឿងរ៉ាវដ៏គួរឱ្យខ្លាចមួយទៅលើខ្សែប្រយុទ្ធ Victor Anichebe របស់ Everton ខណៈដែលអ្នកទាំងពីរកំពុងប្រជែងយកបាល់។ របួសនេះបានធ្វើអោយ Anichebe សំរាក់រហូតដល់ទៅ ៦ខែ ដើម្បីធ្វើការវះកាត់ឆ្អឹងខ្ចីនៅជើងស្តាំរបស់គេរហូតដល់ទៅពីរដង។ ទន្ទឹមនិងការទទួលបានកាតក្រហម Nolan ក៏បានសុំអភ័យទោសពីកំហុសរបស់គេផងដែរ។
3. Ben Thatcher on Pedro Mendes (Manchester City vs Portsmouth, August 2006)
ក្នុងហេតុការណ៍នោះគេឃើញ Ben Thatcher បុកកែងទៅលើមុខរបស់ Pedro Mendes បណ្តាលអោយខ្ទាតចេញទៅក្រៅទីលាន ភ្លាមៗនោះ Mendes សន្លប់បាត់ស្មារតី ត្រូវបញ្ចូនទៅមន្ទីរពេទ្យជាបន្ទាន់។ មួយថ្ងៃក្រោយមកវេជ្ជបណ្ឌិតបានប្រកាសពីអាការៈធូរស្រាលច្រើនរបស់ Mendez និងអាចចូលលេងបានធម្មតាវិញ។ ករណីនេះមិនបណ្តាលអោយ Thatcher ទទួលបានកាតក្រហមនោះទេ គឺត្រឹមកាតលឿងប៉ុណ្ណោះ។
2. Martin Taylor on Eduardo (Birmingham vs Arsenal, February 2008)
ប្រិយមិត្តប្រហែលមិនទាន់ភ្លេចនោះទេនៅការបាក់ជើងដ៏រន្ធត់របស់កីឡាករដើមកំណើត ប្រេស៊ីឡ Eduardo da Silva កាលពីជាង១០ឆ្នាំមុន។ ហេតុការណ៏នោះបានកើតឡើងដោយកីឡាករ Martin Taylor ស្លាយបើកបាតទៅលើជើងឆ្វេងរបស់ Eduardo បណ្តាលអោយបាក់ជើងឆ្វេងភ្លាមៗមួយរំពេជ។ វាជាការប៉ះទង្កិចដ៏អាក្រក់មួយដែលលោក Wenger ទទួចអោយមានការដាក់ទោសមិនលេងបាល់មួយជីវិតទៅលើ Martin Taylor។
1. Roy Keane on Alf-Inge Haaland (Manchester United vs Manchester City, April 2001)
ប្រិយមិត្តប្រាកដជាស្គាល់ច្បាស់បិតាកាតក្រហមប្រចាំក្របខណ្ឌ Premier League, Roy Keane ដែលជាកីឡាកររបស់បិសាចក្រហម។ ដើមហេតុដោយសារតែ Haaland ធ្លាប់ធ្វើអោយ Roy Keane របួសមិនបានលេងមួយរដូវកាល កាលពីឆ្នាំ១៩៩៧ លុះរំលងបាន៤ឆ្នាំ ពួកគេទាំងពីរបានជួបគ្នាក្នុជំនួប Derby Match, Roy Keane បានសងសឹកទៅលើ Haaland យ៉ាងដូចបំណង ប៉ុន្តែរូបភាពនោះវាអាក្រក់ខ្លាំងពេកមិនអាចទទួលយកបាន។ ការបង្កកំហុសនេះបានធ្វើអោយ Alf-Inge Haaland បញ្ចប់អាជីពបាល់ទាត់តែម្តងក្រោយពីសំរាកព្យាបាលជង្គង់រអស់រយៈ៣ឆ្នាំ ក្រោមឈ្មោះជាកីឡាកររបស់ Manchester City ក្រោយមក Roy Keane ក៏ត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេសពិន័យមិនអោយចូលលេង៥ប្រកួត រួមជាមួយទឹកប្រាក់ ១៥០០០០ ផោងផងដែរ៕