ម៉ឺន ដា បាត់បង់ឱកាសគ្រងខ្សែក្រវាត់ MX ក្រោយចាញ់ តារាឯក ជាលើកទី២
អ្នកប្រដាល់គុនខ្មែរ ម៉ឺន ដា បាត់បង់ឱកាសគ្រងខ្សែក្រវាត់ជាលើកទី២ បន្ទាប់ពីចាញ់ពិន្ទុកីឡាករថៃ តារាឯក ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ MX ប្រភេទទម្ងន់ ៦២ ក្នុងកម្មវិធី MX នាកោះសាមុយ ប្រទេសថៃ កាលពីថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០២០ ។ នេះជាការចាញ់លើកទី២ហើយរបស់ ម៉ឺន ដា បន្ទាប់ពីអ្នកទាំងពីរធ្លាប់ប៉ះគ្នាក្នុងការប្រកួតជម្រុះខ្សែក្រវាត់ MX រួចមកហើយដោយកាលនោះ៣ទឹកពេញលទ្ធផលស្មើ ខណៈការបន្ថែម១ទឹកផ្តាច់ព្រ័ត្រអតីតកីឡាករនៃក្លិប ខ្លារខិនមានរិទ្ធ ចាញ់ពិន្ទុបាត់ឱកាសឡើងទៅដណ្តើមខ្សែក្រវាត់តែម្តង ៕