ខ្សែប្រយុទ្ធ Edinson Cavani ព្រមព្រៀងបន្តកុងត្រាថ្មី១ឆ្នាំទៀតជាមួយ Manchester United
ខ្សែប្រយុទ្ធ Edinson Cavani ត្រូវបានគេរាយការណ៍មកថា បានសម្រេចបន្តកុងត្រាថ្មី១ឆ្នាំទៀតជាមួយក្រុមបិសាចក្រហម Manchester United។
ក្រុមរបស់លោក Ole Gunnar Solskjaer បានរៀបចំកុងត្រាថ្មីរួចជាស្រេច ខណៈនៅសល់តែការចុះហត្ថលេខាពីសំណាក់កីឡាករសញ្ជាតិអ៊ុយរុយហ្គាយតែប៉ុណ្ណោះ។
អតីតសមាជិក Napoli និង PSG បានក្លាយអាវុធដ៏មុតស្រួចសម្រាប់ Manchester United នារដូវកាលនេះ ក្រោយពីជួយឱ្យក្រុមឈរនៅចំណាត់ថ្នាក់លេខ២នៅក្របខ័ណ្ឌ Premier League រួមទាំងឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Europa League ផងដែរ។
គួរឱ្យដឹងថា កីឡាករវ័យ៣៤ឆ្នាំខាងលើនេះធ្លាប់ត្រូវបានផ្សារភ្ជាប់ទៅនឹងការផ្លាស់ទៅកាន់ Boca Junior នៅប្រទេសអាហ្សង់ទីនក្រោយចប់រដូវកាលនេះ តាមការប្រឹក្សាយោបល់ពីឪពុករបស់ខ្លួន។