អ្នកធ្លាក់ស្លាប់ពីការតោងយន្ដហោះយោធាអាមេរិកជាកីឡាករបាល់ទាត់ជម្រើសជាតិអាហ្វហ្គានីស្ថាន
ដូចបានដឹងហើយថា មានមនុស្សធ្លាក់ស្លាប់ពីការតោងយន្ដហោះយោធាអាមេរិកដើម្បីគេចចេញពីអាហ្វហ្គានីស្ថាន កាលថ្ងៃចន្ទ ក្រោយក្រុមតាលីបង់បានចូលកាន់កាប់ប្រទេសសាជាថ្មី។
ទាក់ទងនឹងការធ្លាក់មនុស្សស្លាប់នេះ អគ្គនាយកដ្ឋានអប់រំកាយ និងកីឡាអាហ្វហ្គានីស្ថានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ថា មានម្នាក់ជាកីឡាករបាល់ទាត់នៃក្រុមយុវជនជម្រើសជាតិអាហ្វហ្គានីស្ថាន។
គេឈ្មោះថា Zaki Anwari ហើយសារព័ត៌មានខ្លះផ្សាយថា អាយុ១៧ឆ្នាំ និងខ្លះទៀតថា អាយុ១៩ឆ្នាំ។
មានការបង្ហាញអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង ជាពិសេសដល់យុវជន Zaki ដែលជាធនធានកីឡាករមួយរូបរបស់ប្រទេស៕