CR7 បំបែកកំណត់ត្រាវីរបុរសអ៊ីរ៉ង់ ក្លាយជាអ្នករកគ្រាប់បាល់ចូលទីច្រើនជាងគេកម្រិតជម្រើសជាតិ
Cristiano Ronaldo បានបំបែកកំណត់ត្រាអ្នករកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេសម្រាប់ការប្រកួតជម្រើសជាតិ បន្ទាប់ពីតែតបញ្ចូលទី២គ្រាប់ចុងម៉ោងជួយព័រទុយហ្គាល់ឈ្នះសាធារណរដ្ឋអៀរឡង់ ២ទល់នឹង១ ក្នុងការប្រកួតជម្រុះ FIFA World Cup 2022។
ក្នុងការប្រកួតនៅថ្ងៃពុធ ទី០១ ខែកញ្ញា Ronaldo ទាត់ប៉េណាល់ទីមិនចូល ដោយត្រូវបានអ្នកចាំទី Gavin Bazunu សង្គ្រោះបានក្នុងនាទីទី០៩។ ដល់នាទី៤៥ អៀរឡង់នាំមុខមុនវិញ ដោយការតែតបញ្ចូលទី John Egan។
ដល់នាទី៨៩ទៅហើយ CR7 បានតែតតាមស្មើ ពីការ assist ដោយ Goncalo Guedes។ គ្រាប់ជ័យជម្នះនេះកើតឡើងក្នុងនាទី៩០+៧ ពេល Ronaldo តែតបញ្ចូលទីផុតដៃអ្នកចាំទី Bazunu។
ដូច្នេះ Ronaldo មាន១១១គ្រាប់ ផុតលោក Ali Daei របស់អ៊ីរ៉ង់ ដែលមាន១០៩គ្រាប់។ លោក Ali រកបានពីចន្លោះឆ្នាំ១៩៩៣ដល់២០០៦។ Ronaldo តាមស្មើកំណត់ត្រារបស់លោក Daei កាលខែមិថុនា ពេលរកគ្រាប់បញ្ចូលទីស្មើបារាំងក្នុងការប្រកួត EURO 2020៕