Pep ថា នឹងពិន័យកូនក្រុមណាដែលមិនហៅលោកទៅបាយល្ងាចជាមួយ
មានការបែកធ្លាយវីដេអូដែលឃើញថា Jack Grealish និងកីឡាករ Manchester City មួយចំនួនស្រវឹងតាមផ្លូវ។
ទាក់ទងទៅនឹងរឿងនេះ លោក Pep Guardiola អ្នកចាត់ការ Manchester City ថ្លែងថា លោកពិតជាអន់ចិត្តមែនទែនដែលកូនក្រុមមិនអញ្ជើញលោកទៅចូលរួមដែរ។ លោកមិនពេញចិត្តសោះ។ សង្ឃឹមថា លើកក្រោយពួកគេនឹងមិនភ្លេចលោក។
“កីឡាករដឹងហើយពីគ្រោះថ្នាក់នៃបណ្ដាញសង្គម។ Mahrez, Walker, Grealish និងសមាជិកផ្សេងទៀតមានសុខភាពល្អធម្មតាទេ។ យ៉ាងណា ពួកគេនឹងរងពិន័យ ប្រសិនបើចេញទៅបាយល្ងាចមិនហៅខ្ញុំ។”
គួរដឹងដែរថា ប៉ុន្មានថ្ងៃមុននេះមានការបែកធ្លាយវីដេអូដូចបានជម្រាបជូនខាងលើ។ នេះមិនមែនជាលើកទី១ទេដែលកីឡាករ Man City មួយចំនួនមានបញ្ហាបែបនេះ។ ដូចកាលឆ្នាំទៅមិញ មានធ្លាយរឿង Grealish បណ្ដើរស្រីដាច់យប់ និងរឿង Foden នាំស្រីឡើងសណ្ឋាគារជាដើម៕