អ្នកចាំទី Sommer សង្គ្រោះបាន១៩ដងក្នុងជួយ Moncheng ស្មើ Bayern
អ្នកចាំទី Yann Sommer សង្គ្រោះបាល់បានដល់ទៅ១៩ដងដែលជាកំណត់ត្រាមួយក្នុងការប្រកួតនៅ Bundesliga ក្នុងការប្រកួតដែល Borussia Monchengladbach របស់គេស្មើម្ចាស់ផ្ទះ Bayern Munich ១ទល់នឹង១។
មិត្តរួមក្រុម Marcus Thuram បានរកគ្រាប់បាល់បញ្ចូលទីឲ្យក្រុមភ្ញៀវ Gladbach នាំមុខក្នុងនាទី៤៣។ Bayern Munich ក៏បានសម្រុកខ្លាំង តែត្រូវបានអ្នកចាំទី Yann Sommer ជួយម្ដងហើយម្ដងទៀត។
ទីបំផុត Leroy Sane បានបំប៉ោងសំណាញ់តាមស្មើក្នុងនាទី៨៣។
រដូវកាលមុន អ្នកចាំទី Alexander Schwolow របស់ Hamburg ធ្វើបាន១៤ដងក្នុងជំនួបចាញ់ Bayern Munich ៤ទល់នឹង១៕