Neymar មិនអាចជួយ PSG ពេលប៉ះ Bayern សប្ដាហ៍ក្រោយទេ
Neymar របស់ Paris Saint Germain នឹងអវត្តមានពីការប្រកួតជើងទី២ វគ្គ១៦ក្រុម UEFA Champions League តទល់ម្ចាស់ផ្ទះ Bayern Munich ថ្ងៃពុធ ទី០៨ ខែមីនា ដោយសាររបួសកជើង។ នេះបើតាមការចុះផ្សាយពី BBC។
ខ្សែប្រយុទ្ធប្រេស៊ីលមានបញ្ហាកជើងនេះតាំងពីពេលប៉ះ Lille នៅថ្ងៃទី១៩ ខែកុម្ភៈ។ Lionel Messi និង Kylian Mbappe ទំនងជាដៃគូនៅតំបន់ប្រយុទ្ធសម្រាប់ជើងទី២តទល់ក្រុមជើងឯកអាល្លឺម៉ង់។
PSG ក៏នឹងគ្មានខ្សែបម្រើ Renato Sanches និងខ្សែការពារ Presnel Kimpembe ពេលទទួល Nantes ក្នុងការប្រកួតលីគកំពូលបារាំងនៅថ្ងៃសៅរ៍នេះ ដោយសារបញ្ហារបួស៕