Rodri ជាប់ជាកីឡាករល្អជាងគេប្រចាំរដូវកាលនៅ UCL
ក្រុមអ្នកសង្កេតការណ៍បច្ចេកទេសរបស់ UEFA ឥឡូវនេះបានជ្រើសរើសខ្សែបម្រើជាកីឡាករល្អបំផុតប្រចាំរដូវកាលនេះ។
ការជ្រើសរើសនេះកើតឡើងតិចជាង២៤ម៉ោងបន្ទាប់ពីគេទាត់បញ្ចូលទីគ្រាប់ជ័យជម្នះនៅកីឡដ្ឋានអូឡាំពិក Ataturk ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ឈ្នះ Inter Milan ឈានទៅលើកពាន UEFA Champions League។
នោះគឺជាគ្រាប់បាល់ទី២របស់គេនៅ UCL រដូវកាលនេះ បន្ទាប់ពីគ្រាប់ទី១ធ្វើបានក្នុងសំណាញ់ Bayern Munich ។
កីឡាករជម្រើសជាតិអេស្បាញលេងបានច្រើនជាងអ្នកផ្សេងទៀតពេញមួយយុទ្ធនាការនេះ និងបានបញ្ជូនជោគជ័យ៩០៥ដងក្នុងចំណោម៩៦៥៕