Privat ទៅ Bali United វិញហើយព្រឹកនេះ
ខ្សែប្រយុទ្ធ Privat Mbarga បានចាកចេញពីរាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែតុលានេះ ដើម្បីឆ្ពោះទៅកាន់ប្រទេសឥណ្ឌូនេស៊ី ចូលរួមហ្វឹកហាត់នៅ Bali United វិញ។
កីឡាករដើមកំណើតកាមេរូនត្រូវបានកោះហៅចូលក្រុមជម្រើសជាតិកម្ពុជាសម្រាប់វគ្គជម្រុះ FIFA World Cup 2026 តទល់ឥណ្ឌូនេស៊ី។ យ៉ាងណា គេមិនបានចូលលេងទេ។
លោក Felix Dalmas គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជាប្រាប់ថា ដោយសារតែការបំពេញឯកសារមិនទាន់ទទួលបានការឆ្លើយតបពី FIFA៕