៤ក្រុមនេះស៊ីគូប្រកួតលើសពី៥គ្រាប់នៅជើងទី២វគ្គ១៦ក្រុមពានសម្ដេចតេជោថ្នាក់ជាតិ
ភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង វិសាខា និង ISI ដង្កោសែនជ័យ បានឡើងវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ រួចរាល់ហើយ បន្ទាប់ពីបន្តឈ្នះគូប្រកួតរៀងៗខ្លួនក្នុងជើងទី២ វគ្គ១៦ក្រុម នៅថ្ងៃពុធ ទី២៤ ខែមករា។
លទ្ធផលជើងទី២មានដូចខាងក្រោម ៖
ខេត្តបន្ទាយមានជ័យ ១-៦ ព្រះខ័នរាជស្វាយរៀង ទីលានបាល់ទាត់វិទ្យាល័យហ៊ុនសែន ខ្លាកូន (សរុបលទ្ធផលទាំង២ជើង ព្រះខ័នព្រះខ័នរាជស្វាយរៀង ១០-១)
វិសាខា ១២-០ ខេត្តកំពង់ចាម នៅកីឡដ្ឋាន ព្រីនស៍ (សរុបលទ្ធផលទាំង២ជើង វិសាខា ១៥-១)
អាយអេសអាយ ដង្កោនសែនជ័យ ៩-០ អង្គរស៊ី អេហ្វស៊ី នៅកីឡដ្ឋាន អេអាយអេ ខេអឹមអេចផាក (សរុបលទ្ធផលទាំង២ជើងក្រុមអាយអេសអាយ ដង្កោសែនជ៧យ ១៦-០)
ភ្នំពេញក្រោន ៩-០ ខេត្តត្បូងឃ្មុំ នៅកីឡដ្ឋានស្មាតអអេសអិន (សរុបលទ្ធផលទាំង២ជើង ភ្នំពេញក្រោន ១១-១)
ការប្រកួត៤គូទៀតនឹងប្រព្រឹត្តទៅនៅសប្ដាហ៍ក្រោយ៕