Laliga កំពុងបើកការស៊ើបអង្កេតទៅលើ Jude Bellingham ដែលបានប្រើប្រាស់ពាក្យមិនល្អទៅលើ Mason Greenwood កាលក្នុងជំនួប Real Madrid ទល់នឹង Getafe
ឧប្បត្តិហេតុដែលត្រូវបានចោទប្រកាន់នេះបានកើតឡើងនៅតង់ទី២ ដែលជាជ័យជម្នះរបស់ Real Madrid ទៅលើ Getafe ក្នុងលទ្ធផល 2-0 កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ វីដេអូនៃឧប្បត្តិហេតុដែលត្រូវបានចោទប្រកាន់គឺត្រូវបានចាប់ជាប់នៅពេលដែលអ្នកថតបានថតចាំពេលដែល Bellingham ប្រើប្រាស់ពាក្យពេចន័មិនល្អទៅកាន់ Greenwood អំឡុងពេលការប្រកួត។

នៅក្នុងវីដេអូនោះបង្ហាញសកម្មភាព Bellingham ដណ្តើមបាល់ពី Greenwood បន្ទាប់មកហើយគាត់បាននិយាយទៅកាន់ Greenwood ថាជា “Rapist” មានន័យថាជា “ជនរំលោភ”។
La Liga បានបញ្ជាក់ថា Getafe បានដាក់បណ្តឹងរួចរាល់ ចំណែក La Liga វិញក៏បាននាំអ្នកជំនាញផ្នែកអានបបូរមាត់ដើម្បីជួយស៊ើបអង្កេតបញ្ហានេះផងដែរ។ សេចក្តីថ្លែងការណ៍របស់ La Liga បានបង្ហាញថា “កាលពីម្សិលមិញក្លឹប Getafe បានផ្ទេរពាក្យបណ្តឹងទៅកាន់ La Liga ហើយ សហព័ន្ធក៏បានស្នើសុំរបាយការណ៍ពីអ្នកជំនាញអានបបូរមាត់ដើម្បីស៊ើបអង្កេតបញ្ហានេះនិងធ្វើសកម្មភាពដោយផ្អែកលើអ្វីដែលអ្នកជំនាញនឹងផ្តល់ឲ្យ។
អ្នកជំនាញអានបបូរមាត់លោក Jeremy Freeman បានបញ្ជាក់ថា: “បើគ្មានសំឡេងទេ ករណីណាមួយប្រឆាំងនឹង Bellingham នឹងពិបាកក្នុងការបញ្ជាក់ឲ្យដឹង។ បន្ទាប់ពីបានវិភាគដោយប្រុងប្រយ័ត្ននូវឃ្លីបនេះ ខ្ញុំមានទំនុកចិត្ត 97 ភាគរយថាពាក្យដែលបាននិយាយនោះគឺ “ជនរំលោភ” មែន។ សញ្ញាដែលមើលឃើញនៃបបូរមាត់បង្ហាញពីវត្តមានរបស់សំឡេងអក្សរ ‘R’ និងអក្សរ ‘P’។” មកដល់ពេលនេះគឺពួកយើងមិនទាន់ដឹងនៅឡើយថាតើមានវិធានការណ៍បែបណាដែលអាចនឹងត្រូវធ្វើឡើងដើម្បីប្រឆាំង និងពិន័យទៅលើ Bellingham បើសិនជាគេពិតជាបានរកឃើញថាគាត់មានកំហុសដោយជេរប្រមាថទៅលើ Greenwood ដូចដែល Getafe បានចោទប្រកាន់។