Martinez មិនបានជួយ Aston Villa ជើងទី១ទល់ Olympiakos ទេ
សារព័ត៌មាន BBC រាយការណ៍ថា អ្នកចាំទី Emiliano Martinez របស់ Aston Villa មិនអាចចូលលេងក្នុងជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Conference League តទល់ក្រុមភ្ញៀវ Olympiakos នៅថ្ងៃទី០២ ខែឧសភា បានទេ។
ប្រភពដដែលឱ្យដឹងថា អ្នកចាំទីជម្រើសជាតិអាហ្សង់ទីនខាងលើត្រូវជាប់ពិន័យដោយសារកាតលឿង៣ កាលវគ្គ៨ក្រុមទល់ Lille។ កាតលឿងទី១ ក្នុងជើងទី១។ ២សន្លឹកទៀតក្នុងជើងទី២ដែលកើតឡើងក្នុងម៉ោងធម្មតា និងពេលប៉េណាល់ទីកាត់សេចក្ដី តែ២សន្លឹកនេះអត់បានកាតក្រហមទេ តាមច្បាប់ UEFA៕