Fiorentina ឡើងផ្ដាច់ព្រ័ត្រ Conference League ជាលើកទី២ជាប់គ្នា
Fiorentina ឈានទៅកាន់វគ្គផ្ដាច់ព្រ័ត្រ UEFA Europa Conference League ពីររដូវកាលជាប់គ្នា ក្រោយយកឈ្នះ Club Brugge ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផលសរុបទាំងពីរជើង ៤-៣។
រដូវកាលមុន ពួកគេបានឡើងផ្ដាច់ព្រ័ត្រ Europa Conference League ជាលើកដំបូង ប៉ុន្ដែបានត្រឹមជាជើងឯករង ក្រោយចាញ់ West Ham United ២-១៕