គ្រូអង់គ្លេសទទួលស្គាល់ថា ក្រុមខ្លួនលេងមិនបានល្អ
លោក Gareth Southgate គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសទទួលស្គាល់ថា ក្រុមរបស់លោកធ្វើបានមិនល្អទេក្នុងការប្រកួតមិត្តភាពចាញ់អ៊ីស្លង់ ០ទល់នឹង១ នៅថ្ងៃសុក្រ ទី០៧ ខែមិថុនា។
កីឡាករលេងធ្លោៗស៊ុតចំគោលដៅតែមួយដង ធ្វើឱ្យអ្នកគាំទ្រមិនសប្បាយចិត្តហើយស្រែកឌឺដងដាក់កីឡាករខ្លួនថែមទៀត។
លោក Southgate ទទូចថា ការមានទេពកោសល្យមួយមុខមិនគ្រប់គ្រាន់ទេ អ្វីសំខាន់នោះ គឺត្រូវចេះក្បាច់ឱ្យបានច្រើន។
ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសចាប់ផ្ដើមយុទ្ធនាការ EURO 2024 របស់ខ្លួន ប៉ះស៊ែប៊ី ថ្ងៃទី១៧ មិថុនា, ជួបដាណឺម៉ា ថ្ងៃទី២០ មិថុនា និងស្លូវេនី ថ្ងៃទី២៦ ខែមិថុនា៕