• 2121
    0

    បងប្អូន៣រូបគឺយុវជន លឹម ចិត្ត អាយុ១៨ឆ្នាំ, លឹម អារុណ ១៥ឆ្នាំ និងលឹម លោកា អាយុ១២ឆ្នាំបាននិយាយដូចៗគ្នាថា ខ្លួនមានមោទកភាពជាកូនខ្មែរ ហើយមានក្តីសុបិនដ៏ធំក្នុងជីវិត គឺចង់ចូលរួមជួយ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានាពេលអនាគត។ សមាជិកនៃថា្នលយុវជនរបស់ក្លិប Melville United Academy នៃតំបន់ Waikato ដែលមានឈាមជ័រមានឪពុកជាជនជាតិខ្មែរ និងម្តាយញូហ្ស៊ីលែនបានឆ្លៀតមក​ធ្វើតេស្ដនៅកម្ពុជា ក្នុងឱកាសដែលយុវជនថ្នាលទាំងបីនាក់នេះឈប់សម្រាកពីការសិក្សា និងការហ្វឹកហាត់ក្នុងឈុតថ្នាលនៅប្រទេសខាងម្ដាយ។ លោកស្រី Marliese ...
  • 2594
    0

    នៅក្នុងកម្មវិធីបង្ហាញម៉ូតខោអាវបុរសសម្រាប់ហិមន្តរដូវនិងគិម្ហរដូវនាទីក្រុងឡុងចក្រភពអង់គ្លេសកាលពីចុងសប្តាហ៍កន្លងមកនេះ មានប្រិយ៍មិត្តបាល់ទាត់និងអ្នកសារព័ត៌មានមួយចំនួនមានការរំភើបចិត្តជាខ្លាំងនៅពេលដែលគេឃើញកីឡាកររបស់កាំភ្លើងធំ Arsenal Hector Bellerin បានបង្ហាញវត្តមាននៅក្នុងកម្មវិធីនោះដែរ។ ពួកគេមានការប្លែកចិត្តត្រង់ថា Bellerin បានស្លៀកពាក់ខោអាវសម័យទំនើបជាមួយនិងមួកដ៏ស្រស់ស្អាតព្រមទាំងពាក់វ៉ែនតាម៉ូតតូចសំប៉ែតដែលមើលទៅគឺពិតជាស្អាតសង្ហាមិនចាញ់តារាម៉ូដែលឡើយ។ ឆ្លើយទៅកាន់សារព័ត៌មាន Arsenal TV កម្លោះសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយថា គេចូលចិត្តស្លៀកសម្លៀកបំពាក់ដែលឡូយឆាយ ទាន់សម័យ និងប្លែក។ ពិតណាស់គឺរូបគេកើតចេញពីគ្រួសារដែលមានអាជីពជាអ្នកច្នៃម៉ូតខោអាវ ដូវនេះវិជ្ជាប្រចាំគ្រួសាររាប់ជំនាន់មួយនេះក៏បានធ្វើអោយគេចាប់អារម្មណ៍ហើយក៏បង្កើតម៉ូតប្លែកៗសម្រាប់ខ្លួនឯងផងដែរ។ អីចឹងហើយបានជា MSR ប្រាប់ទៅអ្នករាល់គ្នាថា ទោះទាត់បាល់មិនកើតក៏ បេយើរីន (Bellerin) នៅតែល្បីនិងអាចរកចំណូលបានច្រើនដែរព្រោះគេមានជំនាញដើរបង្ហាញម៉ូត ច្នៃម៉ូត ...
  • 11505
    0

    ពាក្យចាស់តែងពោលថា ក្អែក១ទៅជាក្អែក១០ ពាក្យនេះពិតជាត្រឹមត្រូវណាស់ ព្រោះថាមួយរយៈកាលក្រោយនេះគេឃើញមានបងប្អូនដែលស្រឡាញ់និងគាំទ្រវិស័យក្បាច់គុនខ្មែរជាច្រើន មានប្រតិកម្មជាមួយលោកគ្រូ ហង្ស សឿន ដែលឃាត់ឃាំងមិនឲ្យកូនសិស្សរបស់លោក គឺកីឡាករ ឡៅ ចិត្រា ចេញទៅប្រកួតនៅក្រៅស្រុក តែផ្ទុយមកវិញគឺលោកមិនដឹងអ្វីទាំងអស់នៅក្នុងរឿងនេះ។ បើយោងតាមសំដីរបស់លោកគ្រូ ហង្ស ម៉ាខេម ដែលជាគ្រូជំនួយនៅក្នុងសាលាគុនឆ័ត្រយោង៩១១ បានមានប្រសាសន៍ប្រាប់ MSR ថា៖ ក្លឹបមិនបានហាមឃាត់កូនសិស្សមិនឲ្យចេញទៅប្រកួតនៅក្រៅប្រទេសឡើយ។ លោកគ្រូក៏បានបន្ថែមទៀតថា ប្រទេសមានច្បាប់ គ្រួសារមានវិន័យ ដូច្នេះប្រសិនមានប្រម៉ូទឺ រឺ ...
  • 2151
    0

    កាលពីយប់មិញនេះមានហេតុការណ៍មួយ​បានកើត​ឡើង​នៅ​ខាងក្រោយ​ស្ពាន​អាកាស​៧​មករា តាម​បណ្តោយ​ផ្លូវ​សហ​ព​ន្ធ័​រុស្សី កែង​និង​ផ្លូវ​២៧១​ភូមិ​បូរី​កម្មករ​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩​។​ សាក្សី​បានឱ្យដឹងថា​​រថយន្ត​លុច​ស៊ី​ស៊េរី​ទំនើប​ NX200t​ មួយគ្រឿង​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AX7011​បើកបរ​ដោយតារាបាល់ទាត់កម្ពុជា ចាន់ ​វឌ្ឍនាកា បាន​បត់​ស្តាំ​ដៃ​ឆ្លងផ្លូវ​លឿន​ពេក​បួង​ចង្កូត​មិនទាន់​ជ្រុល​បុក​ខឿន​ផ្លូវ​ស្ពាន​អាកាស​៧​មករា​បែក​រាយ​ពេញ​ផ្លូវ​រថយន្ត​បង្ក​ខូចខាត​ផ្នែក​ខាងមុខ​ខាងឆ្វេង​យ៉ាងដំណំ​ ប៉ុន្តែមិនបង្កអោយនរណាម្នាក់រងរបួសនោះទេ ។​ ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​កា​រិ​យាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​ ។ សូមបញ្ជក់ថា វឌ្ឍនាកា ជាកីឡាករឆ្នើមប្រចាំក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា ដែលធ្លាប់បានលេងនៅប្រទេសជប៉ុនឱ្យ Fujieda MYFC ក្នុង J-League 3 ក្នុងឆ្នាំ២០១៧ រួចទៅលេងឱ្យ ...
  • 2282
    0

    អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​តោ​កំណាច​អង់គ្លេស​និង​ក្រុម​បិសាច​ក្រហម Manchester United Wayne Rooney ត្រូវ​បាន​ប៉ូលីស​សហរដ្ឋអាមេរិច​ធ្វើ​ការ​ចាប់​ឃាត់​ខ្លួន​នៅ​ឯអាកាសយានដ្ឋាន Dulles International Airport ក្នុងរដ្ឋ Virginia ពី​បទ​សេព​គ្រឿង​ស្រវឹង​នៅ​តាម​ទី​សាធារណៈ។ ការ​ឃាត់​ខ្លួន​នេះ​បាន​ធ្វើឡើង​នៅ​ពេល​ដែល​រូប​គេ​បាន​ត្រឡប់​មក​ពី​ប្រទេស អារ៉ាប់ប៊ីសាអូឌីវិញ វិញ​ដែល​គេ​បាន​ចាកចេញ​ទៅ​តែ​សម្រាកវិស្សមកាលតែមួយ​ថ្ងៃប៉ុណ្ណោះ។ យោងតាមឯកសារតុលាការពីតុលាការ Loudoun General District Court បានអោយដឹងថាបុរសវ័យ 33 ឆ្នាំរូបនេះ​ត្រូវបានចោទប្រកាន់និងត្រូវ​បង្គាប់​អោយបង់ប្រាក់ពិន័យចំនួន 25 ដុល្លានិងតម្កល់ប្រាក់ចំនួន 91 ...
  • 6478
    0

    AFC Asian Cup ជាព្រឹតិ្តការណ៏បាល់ទាត់ធំបំផុតប្រចាំទ្វីបអាស៊ី បង្កើតឡើងសំរាប់អោយប្រទេសក្នុងទ្វីបអាស៊ីទាំងអស់ប្រកួតគ្នាដើម្បីក្លាយជាជើងឯក ដែលមានរយៈពេល៤ឆ្នាំម្តង។ គិតមកដល់ឆ្នាំ២០១៩ AFC Asian Cup មានអាយុកាល ៦៣ឆ្នាំហើយ ដែលបច្ចុប្បន្នសហព័ន្ធអារ៉ាប់បានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៏លើកទី ១៧នេះ ដែលចាប់ផ្តើមពីថ្ងៃទី ០៥ ខែមករា ដល់ថ្ងៃទី ០១ ខែកុម្ភៈ។ តាមរយៈការប្រកួតបើកឆាកក្នុងពេលថ្មីៗនេះសំរាប់ពូលA ដែលមានម្ចាស់ផ្ទះ អារ៉ាប់ បានប្រកួតស្មើរ ១-១ ជាមួយជំរើសជាតិ ...
  • 2514
    0

    ប្រធានសហព័ន្ធបាល់ទាត់កម្ពុជាឯកឧត្តម សៅ សុខា បានឧបត្ថម្ភដល់កីឡាការិនីគុនខ្មែរ នូវ ស្រីពៅ ទឹកប្រាក់ចំនួន១ពាន់ដុល្លារ នៅថ្ងៃដែលសិស្សសាលាគុនតាឡីដំរីមានរិទ្ធប្រកួតឈ្នះ កីឡាការិនី Ranini ជនជាតិ Mauritius ក្នុងពិធីសម្ពោធវិមានឈ្នះៗកាលពីថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ២០១៨ ។ យោងតាមការបញ្ជាក់របស់លោក ម៉ាក់ សុខន គ្រូបង្ហាត់នៅក្លិបរបស់កីឡាការិនីមេដាយមាស ថ្នាក់ជាតិសកលឆ្នាំ២០១៨ នេះថា លោកសូមថ្លែងអំណអរគុណដល់ឯកឧត្តម សៅ ...
  • 2800
    0

    ក្រោយពីទទួលសំណើរអោយមកធ្វើជាអ្នកចាត់ការទូរទៅរបស់ក្លិបធំនៅព័រទុហ្កាល់ Benfica រួចមក លោក Jose Mourinho ដែលទើបតែត្រូវបានក្លិបបិសាចក្រហម Manchester United បណ្តេញចេញនាពេលថ្មីៗនេះមិនរួញរាក្នុងការឆ្លើយតបទៅនឹងសំណើរនេះឡើយ។ ការចង់បានលោក Mourinho មកចាត់ចែងក្នុងក្លិបនេះគឺ Benfica ចង់អោយលោកជួយក្រុមរបស់គេតាមប្រមាញ់យកពានរង្វាន់ក្របខ័ណ្ឌ Primeira Liga និងពានរង្វាន់លំដាប់ទី2របស់អឺរ៉ុប UEFA EUROPA League ។ ចម្លើយឆ្លើយតបទៅនិង Benfica គឺ “ទេ!” ...
  • 1357
    0

    ក្រុមមេឃខៀវ Manchester City បានបំបាក់ក្រុមដែលមកពីលីគលំដាប់ទី២ Rotherham United ៧ទល់នឹង០ ដោយឆ្លងទៅជុំបន្ទាប់ដោយងាយស្រួលនៅក្នុងពានរង្វាន់ FA Cup នាកីឡដ្ឋាន Etihad។ ៧គ្រាប់របស់ក្រុមលោក Pep Guardiola កាលពីម្សិលមិញរកបានដោយកីឡាករផ្សេងគ្នា៦នាក់ពោលគឺ Raheem Sterling, Phil Foden, Semi Ajayi (O.G), Gabriel Jesus, Riyad Mahrez, Nicolas ...
  • 1969
    0

    ក្លឹបបាល់ទាត់នៅលីគកំពូលប្រទេសថៃ Buriram United បន្ទាប់ពីបានលក់ខ្សែប្រយុទ្ធចាស់វស្សា Diogo ទៅឲ្យក្លឹបយក្សនៅប្រទេសម៉ាឡេស៊ី ស្រាប់តែថ្មីៗនេះម្ចាស់ជើងឯក៧សម័យនៅលីគកំពូលប្រទេសថៃមួយនេះក៏បាននាំយកខ្សែប្រយុទ្ធ Modibo Maiga ដែលផ្ទេរមកពីលីគអារ៉ាប់ មកជំនួសដំណែងកីឡាករប្រេស៊ីដែលបានចាកចេញទៅ។ គួរបញ្ជាក់ថា ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំជនជាតិម៉ាលីរូបនេះ ត្រូវបានក្លឹប Buriram United ទិញមកពីក្លឹប Ajman Club ហើយមានលទ្ធភាពរកគ្រាប់បានជូនក្លឹបមួយនេះបាន១០គ្រាប់ ក្នុងការបង្ហាញខ្លួន១៩លើក។ ហើយកីឡាកររូបនេះក៏ធ្លាប់ប្រកបអាជីពនៅក្លឹបញញ៉ូរយក្ស  West Ham បាន៣ឆ្នាំ ពោលគឺអំឡុងឆ្នាំ២០១២ដល់២០១៥៕ ...