• 2940
    0

    ក្លិបជើងឯកលីហ្គកំពូលរបស់កម្ពុជា៦សម័យភ្នំពេញក្រោនបានដឹកនាំសមាជិករបស់ខ្លួនទៅហ្វឹកហាត់ ពង្រឹងសមត្ថភាពផ្នែកកម្លាំង នៅក្លិប prodal fight & fitness studio របស់អ្នកប្រដាល់បារាំង ស្រលាញ់គុនខ្មែរ Derek Bidaut ។ នេះជាការហ្វឹកហាត់របស់ភ្នំពេញក្រោនត្រៀមការប្រកួតប្រជែងនៅលីហ្គកំពូលកម្ពុជានាដូវកាលថ្មី ក្រោមការដឹកនាំរបស់គ្រូប​ង្វឹកថ្មី Leonardo Victorino ដែលលោកបាននាំចូលកីឡាករថ្មីៗជាច្រើនរូប ផងដែរ ។ បារាំងបេះដូងខ្មែរ Derek Bidaut  បានមករស់ស្រុកខ្មែរតាំងពីឆ្នាំ២០០៨ និងបានចាប់ចិត្តស្រលាញ់ និងហាត់គុនខ្មែរ ...
  • 1948
    0

    ក្រុមបិសាចក្រហម Manchester Untied បានយកឈ្នះក្រុមម្ចាស់ផ្ទះ Newcastle United ដោយលទ្ធផល២ទល់នឹង០ នៃការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Premier League សប្តាហ៍ទី២១។ ២គ្រាប់របស់ក្រុមភ្ញៀវរកបានដោយខ្សែប្រយុទ្ធ Romelu  Lukaku និង Marcus Rashford នៅវគ្គទី២ ហើយ៣ពិន្ទុនេះបានធ្វើឲ្យក្រុមលោក  Ole Gunnar Solkjaer បន្តដេញពិន្ទុជាមួយក្រុមនៅតំបន់ Top4 តែ៦ពិន្ទុទៀតតែប៉ុណ្ណោះ។ ទស្សនាវីដេអូហាយឡាយ៖
  • 1457
    0

    ខ្សែបម្រើ Samir Nasri បានចូលរួមជាមួយ West Ham United ជាកីឡាករខ្ចីជើង រហូតដល់ដាច់រដូវកាល។ នេះបើតាមការអោយដឹងពីក្លិប នៅក្របខណ្ឌ Premier League ។ កីឡាករជនជាតិបារាំង បានវិលមកកាន់ទីលានវិញ ក្រោយអនុវត្តន៍បម្រាមរបស់ស្ថាប័នបាល់ទាត់ជាងមួយឆ្នាំរបស់ខ្លួនដោយសាររឿងពាក់ព័ន្ធសារធាតុហាមឃាត់ ក្រោយពេលរូបគេបានធ្វើការព្យាបាលបែបតំណក់ទឹកនៅសហរដ្ឋអាមេរិក។ ដោយឡែកក្រោយពីចុះកិច្ចសន្យាជាមួយ West Ham ខ្សែបម្រើ Samir Nasri បានិយាយថា ខ្លួនពិតជារីករាយណាស់ដែលបានត្រលប់មកកាន់ទីលានបាល់ទាត់វិញ ...
  • 1650
    0

    ក្រុមតោខៀវ​ Chelsea បានសម្រេចក្នុងការផ្ទេរយកខ្សែបម្រើ​​ប្រយុទ្ធ​អាមេរិក​កីឡាករ​ Christian Pulisic ពី Borussia Dortmund ក្នុង​តម្លៃ ៥៨​លាន​ផោន ប៉ុន្តែត្រូវឲ្យខ្ចី​ជើងនៅទឹកដីអាល្លឺម៉ង់​សិន​រហូត​ដល់​ចប់​រដូវ​កាល។ ក្រោយពីព្រមព្រៀងក្នុងការផ្លាស់មកកាន់ទឹកដីអង់គ្លេស កីឡាករវ័យ២០ឆ្នាំបានឲ្យដឹងថា នេះគឺជាកិត្តិយសដែលគេបានចុះកិច្ចសន្យាជាមួយក្រុមដ៏អស្ចារ្យមួយ ហើយរូបគេនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីសហការនិងធ្វើការជាមួយគ្នាជាមួយមិត្តរួមក្រុមថ្មី។ គួររំលឹកថា ខ្សែ​បម្រើ​​អាមេរិក​រូប​នេះចូលលេង​ឲ្យ​ Dortmund តាំង​ពី​អាយុ ១៧​ឆ្នាំ​ ដោយបង្ហាញខ្លួន​បាន​១១៤​ប្រកួត​ហើយស៊ុត​បញ្ចូលទីបាន​១៥​គ្រាប់ផងដែរ​។
  • 4242
    0

    អ្នកប្រដាល់គុនខ្មែរវ័យក្មេងពីររូបកំពុងបង្ហាញភាពខ្លាំងរបស់គេគ្រប់សង្វៀននាពេលបច្ចុប្បន្នដោយ ក្នុងនោះមាន ធន់ អៀនឡៃ លើសង្វៀន៣១ប្រកួតចុងក្រោយមិនដែលស្គាល់ថាស្មើរឺចាញ់នោះទេ ខណៈ អេលីត ប៊ុនសិទ្ធ ប្រកួត២៦ដងធ្លាប់ចាញ់ពិន្ទុម្តងតែប៉ុណ្ណោះ ។ ធន់ អៀនឡៃ ជាកូនសិស្សរបស់លោក ធន់ សុភា ហ្វឹកហាត់នៅក្លិបក្រសួងការពារជាតិឡើង ប្រកួតទាំងខ្មែរប៉ះខ្មែរនិងការប្រកួតអន្តរជាតិ៣១ប្រកួតចុងក្រោយមិនដែលចាញ់សោះ ខណៈប្រកួត ចុងក្រោយផ្តួល សេក គឹមសាន្ត ត្រឹមទឹកទីមួយនៅថ្ងៃឆ្លងឆ្នាំ ។ ចំណែក អេលីត ប៊ុនសិទ្ធ ...
  • 2008
    0

    លោក Maurizio Sarri អ្នកចាត់ការទូរទៅ Chelsea បានប្រាប់ទៅកូនក្រុមរបស់ខ្លួនអោយយកចិត្តទុកដាក់នៅក្នុងការប្រកូតជាមួយ Southampton នារាត្រីនេះដើម្បីថែរក្សារដំណែង Top 4 របស់ខ្លួនក៏ដូចជាឈជើងអោយមាំក្នុងការប្រជែងយកចំណាត់ថ្នាក់លេខ3ពី Manchester City ។ ជាក់ស្ដែងណាស់នៅរដូវកាលនេះក្រុមដែលមានរហ័សនាម តោខៀវ មិនបានចូលរួមប្រកួតប្រជែងពានរង្វាន់ធំអឺរ៉ុប UEFA Champions League ឡើយដោយសារតែរដូវកាលមុនពួកគេបានត្រឹមតែលេខរៀងទី5នៅតារាង Premier League ដែលធ្វើអោយពួកគេមានសិទ្ធត្រឹមតែចូមរួមប្រកួតពានលំដាប់ទី2របស់អឺរ៉ុប UEFA EUROPA ...
  • 2664
    0

    អ្នកចាំទី Keylor Navas បានបង្ហោះរូបថតរបស់គេដែលចាប់ដៃជាមួយនឹងអ្នកគាំទ្រ Real Madrid និងសរសេរថា “សូមអរគុណសម្រាប់អ្វីៗគ្រប់យ៉ាង”។កីឡាករជម្រើសជាតិកូស្តារីកាមិនសូវសប្បាយចិត្តឡើយក្រោយបានក្លាយជាជម្រើសទី២របស់គ្រូបង្វឹក បន្ទាប់ពីការមកដល់របស់​ Thibaut Courtois នៅ Real Madrid។ ដោយឡែកកាលពីខែមុន Real Madrid បានបដិសេធដំណឹងនៃការបញ្ចេញ Navas នៅអំឡុងខែមករា ប៉ុន្ដែការបង្ហោះលើបណ្ដាញសង្គមចុងក្រោយរបស់គេ ហាក់បញ្ជាក់ថា ពាក្យចចាមអារ៉ាមនេះទំនងជាការពិត។ យ៉ាងណាក្តី យោងតាមសារព័ត៌មាននៅអេស្ប៉ាញបានចេញផ្សាយថា Real ...
  • 1560
    0

    អតីតអ្នកចាត់ការដ៏ជោគជ័យបំផុតរបស់ Manchester United លោក Sir Alex Ferguson បានត្រលប់ទៅទីលានហ្វឹកហាត់របស់ក្លិបជាលើកទី១ តាំងពីជួបបញ្ហាហូរឈាមក្នុងខួរក្បាលមក។ បុរសស្កុតលែនវ័យ៧៧ឆ្នាំ បានជួបជាមួយអតីតខ្សែប្រយុទ្ធរបស់ខ្លួននិងជាអ្នកចាត់ការក្លិបបណ្ដោះអាសន្ន Ole Gunnar Solskjaer នៅ Carrington កាលពីថ្ងៃសៅរ៍។ យ៉ាងណាក្តីលោក Solskjaer និយាយថា Sir Alex ពិតជារីករាយក្នុងពេលវេលារបស់លោកនៅទីលានហ្វឹកហាត់ ហើយលោកបានជជែកខ្លីៗយ៉ាងរីករាយជាមួយបុគ្គលិក និងលើកទឹកចិត្តពួកគេគ្រប់ៗគ្នា។ សូមបញ្ជាក់ថា ...
  • 2139
    0

    ខ្សែបម្រើកូនខ្មែរកើតនៅបារាំង ធានី ចន្ថាប៊ីន បង្ហើបថា អាចនឹងបញ្ចប់អាជីពបាល់ទាត់របស់ខ្លួននៅលើទឹកដីអាស៊ីតែម្ដងនាពេលអនាគត ព្រោះយល់ថា មានឱកាសច្រើនទាំងក្នុងការធ្វើជំនួញជាដើម។ សមាជិកក្លិប Terengganu FA នៃក្របខណ្ឌកំពូលម៉ាឡេស៊ី បន្ថែមទៀតថាខ្លួនចូលចិត្តការរស់នៅក្នុងតំបន់អាស៊ីផងដែរ តែថា អ្វីសំខាន់នោះ គឺផ្ដោតលើការលេងនាពេលបច្ចុប្បន្នជាមុនសិន។ អតីតកីឡាករភ្នំពេញក្រោនបញ្ជាក់ថា៖ “នៅពេលអនាគត ខ្ញុំចង់បញ្ចប់អាជីពនៅអាស៊ី ឬកម្ពុជា តែម្ដង ព្រោះខ្ញុំស្រលាញ់អាស៊ី។ មិនតែប៉ុណ្ណោះ ខ្ញុំចង់បង្កើតមុខជំនួញនៅកម្ពុជា ព្រោះគិតថា មានឱកាសច្រើនជាងនៅបារាំង។ តែឥឡូវនេះ ...
  • 1346
    0

    បើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៍មានបានឲ្យដឹងថា​​​​​​​​​​​​​​​​​​៖ការប្រកួតកីឡាអុកចត្រង្គ និងប្រភេទកីឡាដទៃទៀត ដែលប្រកួត​និងសម្តែងនៅក្នុង​ឱកាស​ពិធីសម្ពោធវិមានអនុស្សាវរីយ៍ឈ្នះ ឈ្នះ និងខួប២០ឆ្នាំនៃនយោបាយឈ្នះ ឈ្នះ បញ្ចប់​សង្គ្រាម​ស៊ីវិលនៅកម្ពុជារបស់សម្ដេចតេជោ ហ៊ុន សែននោះ បានបញ្ចប់ដោយជោគជ័យ​ហើយ កាលពីយប់ថ្ងៃចន្ទទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ។ បន្ទាប់ពីដំណើរការប្រកួតកីឡាអុកចត្រង្គជាច្រើនថ្ងៃមកនោះ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា​បានរកឃើញម្ចាស់ជ័យលាភី ដែលជាប់ចំណាត់ថ្នាក់លេខ១​ បានទៅលើកីឡការ សួស សំភី មកពីសាលាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, លេខ២ កីឡាករ ផឹម ...