• 2749
    0

    អ្នកប្រដាល់គុនខ្មែរ រិទ្ធ ភូលូ ក្រោយវិលចូលសង្វៀនវិញបន្ទាប់មានបញ្ហារបួសបាក់ឆ្អឹងម្រាមដៃនឹងត្រូវធ្វើការប្រកួតជាមួយ អ្នកប្រដាល់របស់ប្រទេសវៀតណាម Tran Tu Do ដែលត្រូវជាប្អូនបង្កើតរបស់តារា Thai Fight សញ្ជាតិវៀតណាម  Nguyen Tran Duy Nhat ដែលធ្លាប់ឈ្នះជើងខ្លាំងរបស់បារាំងកាត់ថៃ Victor Pinto ទៀតផង ។ ដៃគូរបស់ រិទ្ធ ភូលូ កីឡាករវៀតណាម Tran Tu ...
  • 5271
    0

    ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបញ្ចូលទី២គ្រាប់ឲ្យក្រុមសេះបង្កង់ Juventus បន្តកំណត់ត្រាមិនចាញ់របស់ខ្លួននៅក្នុងក្របខ័ណ្ឌ Serie A ក្រោយពីយកឈ្នះ Sampdoria ២ទល់នឹង១ កាលពីម្សិលមិញ។ ក្រោយផ្ទេរមកកាន់ទឹកដីអ៊ីតាលីកាលពីរដូវក្តៅនេះ កីឡាករវ័យ៣៣ឆ្នាំរកបាន១៣គ្រាប់ហើយនៅក្នុងការប្រកួតក្របខ័ណ្ឌ Serie A នៅរដូវកាលដំបូងរបស់គេ។ ដោយឡែកអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ អតីតសមាជិក Manchester United និង Real Madrid ខាងលើបានបំបែកឯតទគ្គកម្ម២០ឆ្នាំមួយនៅក្របខ័ណ្ឌ Serie ...
  • 1992
    0

    ក្រុមសេះបង្កង់ Juventus បានបន្តកំណត់ត្រាមិនចាញ់របស់ខ្លួននៅក្នុងក្របខ័ណ្ឌ Serie A ក្រោយពីយកឈ្នះ Sampdoria ២ទល់នឹង១ កាលពីម្សិលមិញ។ ចាប់ផ្តើមការប្រកួតបើកឆាកបាន២នាទី ខ្សែប្រយុទ្ធ Cristiano Ronaldo គឺជាអ្នកស៊ុតបើកឆាក ខណៈកីឡាករជើងចាស់ Fabio Quagliarella ក៏រកគ្រាប់បាល់តាមស្មើមកវិញនៅនាទីទី៣៣ដោយការទាត់បាល់ពិន័យ១១ម៉ែត្រ។ យ៉ាងណាក្តីនៅក្នុងវគ្គទី២ Cristiano Ronaldo ក៏បានបន្ថែម១គ្រាប់ទៀតឲ្យក្រុមរហស្សនាមសេះបង្កង់នៅនាទីទី៦៥ ហើយក៏ជាគ្រាប់ជ័យជម្នះតែម្តង។ ក្រោយទទួលបាន៣ពិន្ទុ ក្រុមការពារតំណែងជើងឯកមាន៥៣ពិន្ទុនៅក្នុងការប្រកួត១៩លើក ខណៈ Sampdoria នៅលេខ៦មាន២៩ពិន្ទុ។ ...
  • 2308
    0

    ប្រកាស​ចែក​ផ្លូវ​ជា​មួយ​សហព័ន្ធ​កីឡា​បាល់ទាត់​​កម្ពុជា​ កាល​ថ្ងៃ​ទី​ ៣១​ ​តុលា​ ​២០១៨​ កន្លង​ទៅ​​ថ្មីៗ​នេះ អតីតគ្រូជម្រើសជាតិកម្ពុជា Lee Tae Hoon​ ត្រូវបានតែងតាំងជានាយក​បច្ចេកទេស​របស់ក្រុមបាល់ទាត់ Hoàng​ Anh Gia Lai F.C. នៅលីគកំពូលវៀតណាម ក្រោយពីចុះកិច្ចសន្យារយៈពេលមួយឆ្នាំ។ ដោយឡែក Hoàng​ Anh Gia Lai FC. ក៏បានចេញសេចក្តីថ្លែងការណ៍ផងដែរថា៖ “ដើម្បីធ្វើការអភិវឌ្ឍន៍ទម្រង់លេងរបស់ក្រុមសម្រាប់រដូវកាលថ្មី ...
  • 2544
    0

    ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ត្រូវបានប្រភពដ៏ជិតស្និទមួយបានទម្លាយថាបានសម្រេចចិត្តចាកចេញពីបឹងកេតផ្លាស់ទៅកាន់ក្រុមចាយលុយធំវិសាខាសម្រាប់ការប្រកួតបាល់ទាត់ Cambodia League រដូវកាលថ្មី។ ខណៈការប្រកាសបង្ហាញខ្លួនជាផ្លូវការនឹងធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីបានព្រមព្រៀងគ្នាក្នុងការចរចារលក្ខខណ្ឌផ្សេងៗរួច។ ប៉ុន្មានរយៈចុងក្រោយមកនេះ កីឡាករដែលមានដើមកំណើតនៅខេត្តកំពតរូបនេះត្រូវបានភ្ជាប់ទៅនឹងការផ្ទេរទៅលេងនៅលីគបាល់ទាត់ក្រៅស្រុកជាច្រើនដូចជា សិង្ហបុរី, វៀតណាម និង ថៃ ជាដើម ដោយកំពុងតែឋិតនៅក្នុងការចរចារថ្លៃនឿយហតនៅលើទីលាន និង លក្ខខណ្ឌផ្សេងៗផងដែរ ប៉ុន្តែយ៉ាងណាក្តីឥឡូវនេះអតីតយុវជនព្រះខ័នរាជ (ព្រះខ័នរាជស្វាយរៀង) ទំនងជាបន្តអាជីពរបស់ខ្លួននៅក្នុងស្រុកជាបន្តទៀត។ គួររំលឹកថា ខ្សែប្រយុទ្ធជួរមុខរបស់ក្រុមជម្រើសជាតិកម្ពុជា កាលពីឆ្នាំ២០១៧ ត្រូវបានក្លឹបនៃលីគលំដាប់ទី៣ ...
  • 4646
    0

    ឌីនណាផូ បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា សូមកំលាំងចិត្តក្នុងការធ្វើដំណើរពីខេត្តស៊ុរិន្ទទៅប្រកួតនាខេត្តបូរីរ៉ាំ នាល្ងាចថ្ងៃសៅរ៍ ទី២៩ ខែធ្នូនេះ។ អ្វីដែលគួរអោយកត់សំគាល់នោះគឺ ឌិនណាផូ ត្រូវប៉ះជាមួយ ម៉ៃស៊ុត ក្នុងការប្រកួតសងសឹកក្រោយពេលមានឈ្នះមានចាញ់ទៅវិញទៅមក។ គេឃើញមានការឆ្លងឆ្លើយផងដែរពីសំណាក់ ម៉ៃស៊ុត ថាជួបគ្នាទៀតហើយយើង! ចំណែក ឌីនណាផូ ក៏បានតបវិញថា កាន់តែជួបកាន់តែពិបាក។ ហើយអ្នកទាំង២ក៏សើចឆ្លើយឆ្លងគ្នាទៅវិញទៅមក។នៅក្នុងបញ្ជីរឈ្មោះប្រកួតកម្មវិធីបុណ្យស្រូវផ្កាម្លិះ នាស្រុកប្រៈដូនឆ័យ ខេត្តបូរីរ៉ាំនេះ នៅគូទី១៣, ម៉ៃស៊ុត មានឈ្មោះថា ផេតស៊ីនិល ស៊ីតប៊ុនមី ...
  • 2197
    0

    អតីតកីឡាករល្បីឈ្មោះរបស់ឆ្មាខ្មៅ Sunderland ដែលធ្លាប់បានទទួលកម្រៃពលកម្មនៅលើវាលស្មៅចំនួន 227,000£ក្នុងមួយសប្តាហ៍មួយរូបបានបង្ហោះសារដ៏គួរអោយសោកសៅនៅលើបណ្តាញសង្គមដោយបានបញ្ជាក់ថា “ដកដាក់ចុះឡើង ពេលនេះក្នុងគណនីធនាគារខ្ញុំនៅសល់តែ600ផោនទេ”។ បុរសម្នាក់នេះត្រូវបសនគេចាំថាជា Asamoah Gyan ជាអតីតប្រធានក្រុមបាល់ទាត់ជម្រើសជាតិហ្គាណាផងដែរ។ ក្រោយពីបំពេញតួនាទីជាខ្សែប្រយុទ្ធរបស់ឆ្មាខ្មៅនៅអង់គ្លេសបានចំនួន2រដូវកាលរូបគេត្រូវបានដាក់អោយក្លិប Al-In របស់អារ៉ាប់ខ្ចីយកទៅលេងនៅឆ្នាំ2012។ ក្រោយពីក្លាយជាកីឡាករនៅលើទឹកដីមហាសេដ្ឋីប្រេងនៅឆ្នាំ2015 អ្នកទាត់បាល់អាជីពដែលមានជីវភាពឡូយឆាយតាមរយៈការបង្ហាញខ្លួនជាមួយគ្រឿងអលង្ការថ្លៃៗនិងឡានទំនើបៗសេរីខ្ពស់រូបនេះក៏បានផ្លាស់ទៅលេងអោយក្លិប Shanghai SIPG របស់ចិនដែលនៅទីនោះគេអាចរកចំណូលក្នុងមួយសប្តាហ៍ចំនួន 227,000ផោនក្នុងមួយសប្តាហ៍។ គេ​ធ្លាប់​ជា​មនុស្ស​ដែល​មាន​ភូមិគ្រិះ​ធំ​ទ្រនំ​ខ្ពស់ មាន​យន្តហោះ​ខ្នាត​តូច​ផ្ទាល់​ខ្លួន​និង​ដាក់​ជួល​អោយ​ក្រុម​ហ៊ុន​អាកាសចរ​ស៊ីវិល​របស់​ប្រទេស​ហ្គាណា​ ក៏​ប៉ុន្តែ​បែ​ប្រែ​ទៅ​ជា​អាប់អួរនៅពេលដែលគេលេងមិនសូវបានល្អ ស៊ុតក៏មិនសូវចូល និងមានរឿងរ៉ាវផ្សេងទៀតទាក់ទងទៅនិងការ​ចំណាយដូចមហាសេដ្ឋី ជាពិសេសនៅ​ពេលដែលគេប្តូរមកលេងនៅក្លិប Kayseryspor ...
  • 2669
    0

    សប្តាហ៍នេះការប្រកួតនៅក្របខណ្ឌកំពូលរបស់ប្រទេសអង់គ្លេស English Premier league បានឈានចូលដល់សប្ហាហ៍ទី២០ហើយ ក្នុងនោះក្រុមដែលកំពុងនាំមុខកំពូលតារាងគឺនៅតែជាក្រុមហង្សក្រហម Liverpool ដដែរ ដោយនាំមុខក្រុមលេខ២មាន់ខ្នាយមាស Spur ចំនួន៦ពិន្ទុ។ ថ្ងៃនេះ MSR សូមបង្ហាញទស្សនៈផ្ទាល់ខ្លួនចំពោះការប្រកួត៦គូយប់នេះ  ដែលមានដូចជា៖ 1-[13] Brighton Hove Albion vs Everton [8] 2- [19] Fulham vs ...
  • 3854
    0

    ខុន រាជ គឺជាអតីតអ្នកប្រដាល់គុនខ្មែរមួយរូប ដែលធ្លាប់មានឈ្មោះបោះសំលេងតាមរយៈរូបសម្រស់ស្រស់សង្ហានឹងផ្លៃកែងដ៏ល្អឥតខ្ជោះនឹងការទាត់ដ៏ល្អ។ តែពេលនេះរូបគេបានលាឈប់ពីសង្វៀនគុនខ្មែរ ហើយបានទៅបង្ហាត់ក្បាច់គុនខ្មែរនៅឯប្រទេសជប៉ុនអស់រយៈជាង៣ឆ្នាំមកហើយ។ ខុន រាជ បាននិយាយប្រាប់ MSR ថា នេះគឺជាលើកទី២ហើយ ដែលមកធ្វើជាគ្រូបង្ហាត់ក្បាច់គុនខ្មែរឲ្យជនជាតិជប៉ុន ហើយរូបគេក៏មិនទាន់ដឹងច្បាស់ពេលណាដែលត្រូវត្រឡប់មកស្រុកខ្មែរវិញឡើយ ។ ជាមួយគ្នានេះដែរ ក្នុងនាមជាអតីតកីឡាករគុនខ្មែរ១រូបដែលធ្លាប់លំបាកវេនា ហើយដឹងច្បាស់ពីជីវភាពរបស់អ្នកប្រដាល់គុនខ្មែរ ខុន រាជ ក៏បានផ្តល់ថវិកាបន្តិចបន្តួចជួយដល់កីឡាករគុនខ្មែរ វេង សុភ័ក្រ និង អេ រដ្ឋា ...
  • 1737
    0

    ការ​ប្រកួត​បាល់​ទាត់​ក្របខ័ណ្ឌ​ Premier League បាន​ឈាន​ចូល​ដល់​សប្តាហ៍ទី​១៩​ហើយ​សម្រាប់​ថ្ងៃ​សៅរ៍​ទី​២៩​ អាទិត្យទី៣០​​ ខែធ្នូចុង​ឆ្នាំ​ ២០១៨ នេះ។ គួរ​កត់​សម្គាល់​ថា​កាលពីអាទិត្យមុនខ្សែបម្រើ Mohamad Salah របស់ Liverpool នៅ​តែ​ជា​កីឡាករ​ដ៏​គួរ​អោយ​ទុក​ចិត្ត​ខណៈ​ដែល​ក្រុម​បិសាច​ក្រហម Manchester United បាន​ត្រឡប់​មក​រកភាព​ខ្លាំង​ជា​បណ្តើរ​ៗហើយ​​។ សម្រាប់​សប្តាហ៍​នេះ​វិញ MSR សូម​ជួយ​ធ្វើ​ការ​ណែរ​នាំ​នូវ​កីឡាករ​៣​រូប​ដែល​និង​អាច​ស៊ុត​បាល់​បញ្ចូលទី​បាន​ច្រើន​ដែល​ក្នុង​នោះ​រួមមាន៖ ១-កីឡាករ​ខ្សែប្រយុទ្ធ Harry Kane របស់​ក្រុម Spur ២-​កីឡាករ​ខ្សែបម្រើ ...