• 2507
    0

    ហង្សក្រហម Liverpool ក្រោយពីឆ្លងកាត់សមរភូមិប្រកួត Premier League 19ដងកន្លងមកនេះមិនទាន់ស្គាល់ពាក្យថាចាញ់ដូចក្លិប ទាំង19ផ្សេងទៀតឡើយហើយក៏កំពុងឈរកាងលើចំណាត់ថ្នាក់លេខ1ឃ្លាតពីក្រុមការពារដំណែងជើងឯករដូវកាលចាស់ Man City ចំនួន7ពិន្ទុដាច់ផងដែរ។ នៅក្នុងការប្រកួត Boxing Day ដែល Liverpool នៅតែរកបានជ័យជម្នះរបស់ខ្លួនលើ Newcastle United 4-0 ស្រាប់តែ Man City បែរជាចាញ់ Leicester City 2-1 ...
  • 1619
    0

    អ្នកចាត់ការ Arsenal លោក Unai Emery ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អង់គ្លេសចោទចំពោះការទាត់ដបមួយដែលហោះទៅប៉ះអ្នកគាំទ្រ Brighton ម្នាក់នៅចុងការប្រកួតដែលក្រុមទាំង២ស្មើគ្នា១-១កាលពីយប់ថ្ងៃពុធទី២៦ខែធ្នូ។ FA និយាយថានោះជាទង្វើខុសឆ្គង ហើយលោក Emery មានពេលដល់ថ្ងៃទី២ខែមករាដើម្បីឆ្លើយតបចំពោះការចោទប្រកាន់។ ខណៈលោក Emery ​បាន​ទាត់​ដប​នោះ​ដោយសារ​តែខកចិត្ត​ចំពោះ​ទម្រង់​លេង​របស់​ក្រុម​កាំភ្លើង​ធំ​ក្នុង​វគ្គ​ទី​២​។ លោក Emery បានសុំទោសចំពោះហេតុការណ៍ដែលមិនត្រូវបានកត់ចូលក្នុងរបាយការណ៍របស់មន្ត្រីដឹកនាំការប្រកួតនោះ។ អ្នកចាត់ការជនជាតិអេស្ប៉ាញបានទៅសុំទោសអ្នកគាំទ្រក្រុមម្ចាស់ផ្ទះភ្លាមៗក្រោយកើតហេតុនោះ និងទៅនិយាយម្ដងទៀតក្រោយចប់ការប្រកួត៕
  • 2318
    0

    អ្នក​ចាំ​ទី​​ណាហ្គាវើល ស៊ូ យ៉ាទី បាន​ចូល​ហ្វឹកហាត់​វិញ​ចំនួន ១​សប្ដាហ៍​ហើយ ​បន្ទាប់​ពី​សម្រាក​ព្យាបាល​របួស​​ឆ្អឹង​ប្រអប់​ដៃ​ខាង​ឆ្វេង​បាន​៣ ខែ។ អ្នក​ចាំ​ទី​ដៃ​ទី​១​របស់​ក្រុមគោព្រៃកម្ពុជា​​បាន​ឲ្យ​ដឹង​ថា រយៈពេល១សប្តាហ៍នេះរូបគេគ្រាន់​តែ​​ហ្វឹកហាត់​ចាប់​បាល់​តិច​ៗ​សិន​ប៉ុណ្ណោះ ពោល​គឺ​មិន​ទាន់​ហ៊ាន​សម្រុក​ហាត់​ឡើយ​ខ្លាច​មាន​ការ​ប៉ះពាល់​។ ចំពោះ​ស្ថាន​ភាព​របួស​គឺ​ជា​សះស្បើយ​​ហើយ បន្ទាប់​ពី​សម្រាក​ព្យាបាល​ចំនួន ៣ ខែ​កន្លង​មក។ យ៉ាងណាក្តីគេ​មិន​ទាន់​ច្បាស់​ថា អាច​វិល​មក​រក​ភាព​ដើម​វិញ​​ ដោយ​ហាត់​បាន​​ពេញ​លេញ​នៅ​ពេល​ណា​នោះ​ទេ។ គួររំលឹកថា របួស​របស់អ្នកចាំទី ស៊ូ យ៉ាទី កើត​ឡើង​ក្នុង​អំឡុង​ពេល​រូប​គេ​ប្រកួត​ទល់​ក្រុម​វិសាខា ដោយធ្វើឲ្យរូបគេអវត្តមាននៅលើទីលាន ខណៈណាហ្គាវើលក្លាយជាជើងឯកនៅក្នុងក្របខ័ណ្ឌបាល់ទាត់កម្ពុជាកាលពីរដូវកាលមុន៕ ​ រូបភាព៖ ...
  • 2737
    0

    ជាការពិតណាស់ដែលការរត់ទាត់បាល់ទោះជាឋិតក្រោមបរិយាកាសដ៏អាប់អួរបែបណាក៏ដោយបើក្រុមកីឡាករសប្បាយចិត្តនិងលេង គេនិងទទួលបានលទ្ធផលល្អប្រសើរ ឬក៏ថាបើទោះជាចាញ់ក៏ចាញ់ទាំងពេញចិត្តដែរ។ យ៉ាងណាម៉ិញយើងឃើញក្រុមកីឡាកររបស់ បិសាចក្រហម Manchester United ហាក់ដូចជាបានកែរប្រែទម្លាប់នៃការប្រកួតក្រោមការដឹកនាំដោយគ្រូបង្វឹកបណ្តោះអាសន្ននារយៈពេលអន្តរកាលគឺ Ole Gunnar Solskjaer ដែលជាអតីតកីឡាកររបស់ក្លិបនេះនាចុងសតវត្សទី20ដើមសតវត្សទី21។ ទោះបីទើបតែដឹកនាំបាន2ប្រកួតក៏ពិតមែន តែបុរសសញ្ជាតិ ណ័រវេស៍ រូបនេះជួយអោយក្រុម Man Utd ស៊ុតបាល់បាន 8គ្រាប់និងរបូតវិញអស់ចំនួន2គ្រាប់ប៉ុណ្ណោះគឺ​ឈ្នះ Cardiff City 1-5 និងឈ្នះ Huddersfield Town ...
  • 7287
    0

    អ្នកប្រដាល់គុនខ្មែរ ចាន់ រតនា នឹងត្រូវបង្ហាញវត្តមានរបស់ខ្លួនជាមួយគុនខ្មែរដ៏ទៃទៀតនៅថ្ងៃទី២៩ ខែធ្នូ ចុងខែនេះ ដោយត្រូវប្រកួតជាមួយអ្នកប្រដាល់គុនថៃ ក្នុងកម្មវិធី Khmer Fight ដើម្បីអបអរសាទរក្នុងថ្ងៃសម្ពោធវិមានឈ្នះៗ។ គួរបញ្ជាក់ថា ចាន់ រតនា អវត្តមានឡើងប្រកួតលើសង្វៀនគុនខ្មែរជាង៨ខែមកហើយ តែរូបគេមិនបារម្ភអ្វីឡើយសម្រាប់ការប្រកួតក្នុងថ្ងៃនោះ ដោយសារតែរូបគេបានហ្វឹកហាត់ជាប្រចាំ ម្យ៉ាងវិញទៀតក៏ទើបតែបញ្ចប់បេសកកម្ម One Champions ថ្មីៗហើយក៏ទទួលបានជ័យជំនៈផងដែរ។ ក៏សូមជម្រាបថា ដើម្បីអបអរសាទរព្រឹត្តិការក៏អស្ចារ្យក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍ឈ្នះៗ និង ខួបលើកទី២០ឆ្នាំនៃនយោបាយឈ្នះៗ សហព័ន្ធប្រដាល់គុនខ្មែរ ...
  • 1951
    0

    ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​​ Kylian Mbappe ត្រូវ​បាន​បោះ​ឆ្នោត​ ជា​កីឡាករ​បារាំងល្អ​ប្រចាំ​ឆ្នាំ ២០១៨ ដែល​រៀប​ចំ​ឡើង​ដោយកាសែតកីឡា France Football។ សមាជិករបស់ Paris Saint Germain រូបនេះបានយកឈ្នះមិត្តរួមជាតិ  Antoine Griezmann និង​ ខ្សែ​ការពារ​ Raphel Varane។ អតីតសមាជិក​ AS Monaco បានសាងភាព​ជោគជ័យ​យ៉ាង​ខ្លាំង​ដោយ​ឈ្នះ​ពានរង្វាន់​ជា​ច្រើនជាមួយ​ PSG​ និង​ ...
  • 4401
    0

    ប្រសិនបើមានពុកមែបងប្អូនណាអាចដឹងអំពីវិធីព្យាបាលជំងឺក្រពះរ៉ាំរ៉ៃ សូមមេត្តាជួយប្រាប់ផង ព្រោះថាកូនសិស្សរបស់ខ្ញុំ វេង សុភ័ក្រ កើតជំងឺនេះជាច្រើនខែមកហើយ ធ្វើឲ្យគ្នាមិនបានឡើងសង្វៀនហើយក៏ជួបការខ្វះខាតជាច្រើនផងដែរ នេះបើយោងតាមការបញ្ជាក់របស់លោកគ្រូ ហង្ស សឿន ដែលជាគ្រូបង្ហាត់របស់ វេង សុភ័ក្រ  នៅក្លឹបឆ័ត្រយោង៩១១។ លោកគ្រូ ហង្ស សឿន ក៏បានបញ្ជាក់បន្ថែមលើបញ្ហានេះថា កូនសិស្សរបស់លោករូបនេះ ចាក់ថ្នាំផង ផឹកថ្នាំផង តែហាក់បីដូចជាមិនធូរស្រាលសោះ ដោយដេកព្យួរសេរ៉ូនៅលើតែគ្រែ ហើយប្រពន្ធគ្នាក៏មានផ្ទៃពោះជិតគ្រប់ខែទៀត លោកពិតជាមានការអាណិតអាសូរណាស់ ដូច្នេះហើយ ...
  • 10736
    0

    ឱកាសក្លាយជាម្ចាស់ខ្សែក្រវាត់ដែលមានប្រាក់រង្វាន់យ៉ាងច្រើនរបស់អ្នកប្រដាល់គុនខ្មែរបាន មកដល់ហើយ បុរីរស្មីបាត់ដំបងបានបង្កើតការប្រកួតប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវាត់ ដែលមាន ប្រាក់រង្វាន់សរុបចំនួន ៣០០ លានរៀលដោយបើកអោយកីឡាករទូទាំងប្រទេសចុះឈ្មោះប្រកួត ។ ប្រភេទទម្ងន់ដែលត្រូវប្រកួតមាន ៥៤ គីឡូក្រាម , ៦៣.៥ គីឡូក្រាម និង ៧១ គីឡូក្រាម សម្រាប់អ្នកលេខ១ជើងឯកទទួលបានខ្សែក្រវាត់១អមដោយប្រាក់រង្វាន់ ៤០ លានរៀល , លេខ២ ទទួលបាន ២០ លានរៀល ...
  • 1441
    0

    អ្នកចាត់ការ Liverpool លោក Jurgen Klopp បានអោយដឹងថាកូនក្រុមរបស់ខ្លួនបានសម្រេចបានជោគជ័យច្រើន ហើយឆ្នាំក្រោយនេះនឹងជាឆ្នាំពិសេសរបស់ Liverpool។ បុរសជនជាតិអាល្លឺម៉ង់ថ្លែងបែបនេះ ខ្ញុំគិតថាពួកយើងកំពុងមានធ្វើដំណើរលើផ្លូវដ៏ល្អមួយក្នុងឆ្នាំ ២០១៨នេះ ជាមួយនឹងជោគជ័យពិតប្រាកដ និង ការលំបាកមួយចំនួន។ វាបានធ្វើឲ្យខ្ញុំមានភាពជឿជាក់ថា នឹងមានជោគជ័យបន្ថែមទៀតពីកូនក្រុមរបស់ខ្ញុំក្នុងឆ្នាំ ២០១៩។ អតីតគ្រូបង្វឹក Mainz 05 និង Borussia Dortmund បានបន្តថា វាទើបតែជាការចាប់ផ្ដើមទេ ហើយមានផ្លូវវែងឆ្ងាយទៀតក្នុងរដូវកាលនេះ។ ...
  • 1556
    0

    ក្រោយការប្រកួតសប្តាហ៍ទី១៨នៃក្របខ័ណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League រដូវកាល២០១៨/១៩ បានបញ្ចប់ជាស្ថាពរ ជាមួយគ្នានេះផងដែរ កម្មវិធី Pi Pay Cambodia Fantasy ក៏បានរកឃើញអ្នកឈ្នះទាំង៥រូបប្រចាំសប្តាហ៍ផងដែរ ក្រោយពីស្វែងរកពិន្ទុបានច្រើនជាងគេនៅសប្តាហ៍នេះ។ អ្នកឈ្នះទាំង៥រូបរួមមាន៖ ដោយឡែកសម្រាប់ប្រិយមិត្តដែលទទួលបានលេខ១គឺបានទៅលើក្រុម SNA JR ដែលមាន Manager ឈ្មោះ Bong Sna ទទួលបាន១០០ពិន្ទុ។ ប្រិយមិត្តអាចចូលរួមប្រកួតក្នុង League ដ៏ពេញនិយមមួយនៅព្រះរាជាណាចក្រកម្ពុជារបស់យើងគឺ Pi Pay ...