• 2389
    0

    ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​វៀតណាម​​បាន​គ្រង​ជើង​ឯក​ពាន​រង្វាន់​​បាល់ទាត់​អាស៊ាន​ AFF Suzuki Cup 2018 បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ជើង​ទី​២​​​ដោយ​លទ្ធផល ១-០ (សរុប​ទាំង​ពីរ​ជើង​វៀតណាម​ឈ្នះ ៣-២)។ ១គ្រាប់នៅជើងទី២នេះកើតឡើ​ងនៅនាទី៦​នៃ​វគ្គ​ទី​១​ដើម្បី​បំប៉ោង​សំណាញ់​ទី​​របស់​ម៉ាឡេស៊ី​ដោយ​កីឡាករ​ Duc Nguyen ខណៈក្រុមភ្ញៀវមិនអាចរកគ្រាប់បាល់បំប៉ោងសំណាញ់ទីបានឡើយ។ គួរបញ្ជាក់ថា នេះ​ជា​ប្រវត្តិ​សាស្ត្រ​លើក​ទី​២​ដែល​វៀតណាម​ឈ្នះ​ជើង​ឯក​​ពាន​រង្វាន់​ធំ​បំផុត​ប្រចាំ​តំបន់​អាស៊ាន​ AFF Championship បន្ទាប់​ពី​ឈ្នះ​លើក​ទី​១​កាល​ពី​ឆ្នាំ​២០០៦៕
  • 2276
    0

    អ្នកប្រដាល់គុនខ្មែរដែលមានឈ្មោះបោះសំលេងអំឡុងទសវត្សរ៍ទី២០ សេង ប៊ុនថេន ក្រោយពីបានផ្អាកឡើងសង្វៀនគុនខ្មែរ ឥឡូវនេះរូបគាត់បានវិលត្រឡប់មកកាន់សង្វៀនសារជាថ្មីម្តងទៀត ក្នុងព្រឹត្តិការណ៌ប្រកួតកីឡាករថ្នាក់ជាតិ តែមិនមែនប្រកួតគុនខ្មែរទេ គឺប្រកួតសកល។ សម្រាប់ការប្រកួតកីឡាថ្នាក់ជាតិនេះកីឡាករ សេង ប៊ុនថេន បានសម្លឹងឃើញមេដាយមាសជាបណ្តើរៗហើយ ព្រោះថារូបគាត់បានប្រកួតឈ្នះ២លើកហើយក្នុងប្រភេទទំងន់៨០គីឡូក្រាម។ ស្របពេលនៃការឡើងប្រដាល់សកលរបស់ សេង ប៊ុនថេន ប្រពន្ធរបស់គាត់ ដែលបច្ចុប្បន្នជាម្ចាស់ហាងលក់សំភារៈកីឡា ក៏បាននាំយកសម្ភារៈកីឡាមួយចំនួនទៅលក់នៅទីតាំងប្រកួតកីឡាថ្នាក់ជាតិនាទឹកដី​ស្កាយឡេន​ វិហារ​សួគ៌។ អ្នកស្រី គីម ចន្ទសោភ័ណ្ឌ ដែលជាប្រពន្ធកីឡាករ សេង ប៊ុនថេន ...
  • 4465
    0

    អ្នកប្រដាល់គុនថៃ ស៊ុប ភើរឆៃ ដែលបច្ចុប្បន្ននេះមានការរិះគន់ខ្លាំងពីសំណាក់អ្នកចូលចិត្តទស្សនាប្រដាល់គុនខ្មែរថា ចូលចិត្តវ៉ៃតែថយក្រោយមិនទៅមុខ ហើយនៅពេលប្រកួតម្តងៗមិនល្អមើលនោះ ឥឡូវនេះរូបគេបានលាតត្រដាងការពិតនូវហេតុផលដែលរូបគេចូលចិត្តវ៉ៃថយក្រោយ។ ក្នុងកិច្ចសំភាសន៍ជាមួយលោក ហេង សារ៉េត ពិធីករកីឡាកររបស់CBS ស៊ុប ភើរឆៃ បាននិយាយឲ្យដឹងថា៖ ក្បាច់ប្រកួតថយក្រោយនេះគឺជាស្ទាយរបស់ឪពុកគាត់បានបង្ហាត់បង្រៀន ហើយការវ៉ៃទប់ថយក្រោយនេះគឺជាការការពារខ្លួនបានល្អបំផុត ហើយមិនងាយមានគ្រោះថ្នាក់នោះទេ ម្យ៉ាងវិញទៀត ការថយក្រោយនេះទៀតសោត មិនមែនថយក្រោយមិនវ៉ៃនោះទេ ក៏ត្រូវចេះប្រើខួរក្បារគិតថា ពេលណាគួរវ៉ៃនិងពេលណាគួរមិនវ៉ៃផងដែរ។ ស៊ុប ភើរឆៃ ក៏បាននិយាយបន្ថែមទៀតថា ការថយទប់របស់គាត់នេះក៏មិនមែនជាផលអាក្រក់ទេ ...
  • 1775
    0

    ការ​ប្រកួត​បាល់​ទាត់​ក្របខ័ណ្ឌ​ Premier League បាន​ឈាន​ចូល​ដល់​សប្តាហ៍ទី​១៧​ហើយ​សម្រាប់​ថ្ងៃ​សៅរ៍​ទី​១២​ អាទិត្យទី១៣​​ ខែធ្នូនេះ។ គួរ​កត់​សម្គាល់​ថា​កាលពីអាទិត្យមុនខ្សែបម្រើ Mohamad Salah របស់ Liverpool រក​បាន​ពិន្ទុ​ច្រើន​ជាង​គេ​ដោយសារ​តែ​កីឡាករ​សញ្ជាតិ​អេហ្ស៊ីប​រូប​នេះ​ស៊ុត​បាល់​បញ្ចូល​ទី​បាន​៣​គ្រាប់។ សម្រាប់​សប្តាហ៍​នេះ​វិញ MSR សូម​ជួយ​ធ្វើ​ការ​ណែរ​នាំ​នូវ​កីឡាករ​៣​រូប​ដែល​និង​អាច​ស៊ុត​បាល់​បញ្ចូលទី​បាន​ច្រើន​ដែល​ក្នុង​នោះ​រួមមាន៖ ១-កីឡាករ​ខ្សែប្រយុទ្ធ Harry Kane របស់​ក្រុម Spur ២-​កីឡាករ​ខ្សែបម្រើ Eden Hazard របស់​ក្រុម Chelsea ៣-កីឡាករ​ខ្សែប្រយុទ្ធ ...
  • 1998
    0

    សហព័ន្ធកីឡាបាល់ទាត់ថៃនៅថ្ងៃទី១៣ ខែធ្នូ នេះបានធ្វើការប្រកាសបញ្ជីឈ្មោះកីឡាករជម្រើសជាតិរបស់ខ្លួន ដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asain Cup 2019 នៅអារ៉ាបរួម ដើមឆ្នាំក្រោយ។ គ្រូបង្វឹកសញ្ជាតិស៊ែប៊ី លោក Milovan Rajevac បានបញ្ចេញបញ្ជីកីឡាករបឋមចំនួន២៧រូប ក្នុងនោះក៏មានសមាជិកសំខាន់ៗដែលប្រកបអាជីពនៅក្រៅប្រទេសផងដែរដូចជាខ្សែការពារ Teerathon Boonmathan, ខ្សែបម្រើ Chanathip Songkrasin និង ខ្សែប្រយុទ្ធ Teerasil Dangda រួមជាមួយអ្នកចាំទី Kawin Thammasatchanan ...
  • 2349
    0

    យោងតាមលិខិតឧទ្ទិសនាមកាលពីពេលថ្មីៗនេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តាងនាមឲ្យឯកឧត្តមរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានដឹកនាំ​ក្រុមមន្ត្រីទៅពិនិត្យទីលានបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែធ្នូ នេះ។ យោងលើកិច្ចប្រជុំពិភាក្សារឿងតារាងបាល់មុខសាលាខេត្តកំពង់ឆ្នាំង បានសម្រេចចេញជាលទ្ធផល២ចំណុច ដូចខាងក្រោម៖ ទី១. តារាងមុខសាលាខេត្ត អនុញ្ញាតឲ្យប្រើប្រាស់តែកម្មវិធីកីឡាថ្នាក់ជាតិ ឬកម្មវិធីធំៗ តែប៉ុណ្ណោះ ។ដោយឡែក ការហាត់សម ឬលេងល្មមៗ ...
  • 8294
    0

    អតីតអ្នកប្រដាល់គុនខ្មែរពីរនាក់បងប្អូន សែន រ៉ាឌី និង សែន រ៉ាដេត ដែលបច្ចុប្បន្នជាកីឡាករ វ៉ូវីណាមបានសម្រកទម្ងន់ម្នាក់៦គីឡូក្រាមដើម្បីចេញទៅប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី១៩នៅទីក្រុងណៃពិដោប្រទេសមីយ៉ាន់ម៉ា ។ តាមការបញ្ជាក់របស់កីឡាករ សែន រ៉ាដេត ថាការប្រកួតនេះរូបគេនិងបងប្រុសត្រូវ សម្រកទម្ងន់ម្នាក់៦គីឡូក្រាម ពីព្រោះត្រូវប្រកួតលើវិញ្ញាសារវ៉ូវីណាមទម្ងន់ស្រាលពោល គឺរូបគេប្រកួតប្រភេទទម្ងន់ ៥១ គីឡូក្រាម ផ្នែកប្រយុទ្ធ និងសម្តែងជាក្រុមដែលមានស្រីម្នាក់ និងប្រុសបីនាក់ ខណៈ សែន រ៉ាឌី ត្រូវប្រកួតប្រភេទទម្ងន់ ៥៧ ...
  • 1808
    0

    ក្រោយការប្រកួតសប្តាហ៍ទី១៦នៃក្របខ័ណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League រដូវកាល២០១៨/១៩ បានបញ្ចប់ជាស្ថាពរ ជាមួយគ្នានេះផងដែរ កម្មវិធី Pi Pay Cambodia Fantasy ក៏បានរកឃើញអ្នកឈ្នះទាំង៥រូបប្រចាំសប្តាហ៍ផងដែរ ក្រោយពីស្វែងរកពិន្ទុបានច្រើនជាងគេនៅសប្តាហ៍នេះ។ អ្នកឈ្នះទាំង៥រូបរួមមាន៖ ដោយឡែកសម្រាប់ប្រិយមិត្តដែលទទួលបានលេខ១គឺបានទៅលើក្រុម Teok Tae ដែលមាន Manager ឈ្មោះ Teok Tae ទទួលបាន១០៧ពិន្ទុ។ ប្រិយមិត្តអាចចូលរួមប្រកួតក្នុង League ដ៏ពេញនិយមមួយនៅព្រះរាជាណាចក្រកម្ពុជារបស់យើងគឺ Pi Pay ...
  • 1903
    0

    ខ្សែបម្រើ Raheem Sterling របស់ Manchester City ជាប់ឈ្មោះជាកីឡាករល្អនៅក្របខណ្ឌ Premier League ប្រចាំខែវិច្ឆិកា។ កីឡាករវ័យ២៤ឆ្នាំរូបនេះបានស៊ុតបញ្ចូលទី៣គ្រាប់ និងបង្កើតឱកាស៣លើកបន្ថែមទៀតនៅក្នុងការប្រកួតលីគ៣ដងរបស់ Man City។ នេះជាលើកទី២ដែលអតីតសមាជិក Liverpool ទទួល​បាន​ងារខ្ពស់ដូចខាងលើ បន្ទាប់ពីឈ្នះម្ដងកាលខែសីហាឆ្នាំ២០១៦ ពោលគឺមួយឆ្នាំបន្ទាប់ពីចូលរួមជាមួយក្រុមមេឃខៀវ។ POTM November – Sterling Three goals. Three ...
  • 4876
    0

    អ្នកលេងគុនខ្មែរពីររូបអាចនឹងប៉ះគ្នាក្នុងការប្រកួតប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨នេះបន្ទាប់ពីពួកគេឈ្នះគូប្រកួតរៀងៗខ្លួនក្នុងការប្រកួតថ្ងៃទី១កន្លងមក ។ ក្នុងប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាម ឡុង សំណាង (សែម ណាង) អាចជួបរៀមច្បង ផល សោភ័ណ្ឌ ( ផល សុភ័ក្រ ) បើសិនពួកគេឈ្នះដៃគូជាបន្តទៀត ។ សម្រាប់ថ្ងៃទីមួយ ឡុង សំណាង ឈ្នះពិន្ទុ សេង ស្រឿន ខណៈអ្នកប្រដាល់ក្លិបតាឡី ...