• 2192
    0

    ក្រុមចាយលុយធំនៅបារាំង Paris Saint Germain បានយកឈ្នះ Liverpool ២ទល់នឹង១ក្នុងពានរង្វាន់ UEFA Champion League នៅក្នុងពូល C ដោយនេះគឺជាការរងបរាជ័យ៣ប្រកួតក្រៅដីនៅពានរង្វាន់លំដាប់កំពូលរបស់អឺរ៉ុបជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ៣គ្រាប់ក្នុងការប្រកួតយប់មិញកើតឡើងនៅវគ្គទីមួយទាំងអស់ដោយម្ចាស់ផ្ទះបាននាំមុខ២គ្រាប់មុនស៊ុតបញ្ចូលទីដោយ Bernat នៅនាទី១៣ និង Neymar នៅនាទី៣៧។ Liverpool សងបាន១គ្រាប់វិញនៅចុងម៉ោងនាទី៤៥ជាការទាត់បាល់ប៉េណាល់ទីរបស់ James Milner។ នៅក្នុងពូល C នេះគឺមិនទាន់រកឃើញក្រុមណាធានាកៅអីទៅវគ្គ១៦ក្រុមចុងក្រោយនៅឡើយទេដោយ ...
  • 5660
    0

    នេះគឺជាទស្សនៈផ្ទាល់ខ្លួនរបស់លោកគ្រូ អេភូថង អតីតអធិរាជគុនខ្មែរកែងឆេះជង្គង់ហោះ ដោយលោកបានបញ្ចេញទស្សនៈទាំងនេះនៅពេលដែលលោកត្រូវបានអញ្ជើញជាវាគ្មិនក្នុងកម្មវិធីថ្មីមួយរបស់ CBS ដែលជាកម្មវិធីចាក់ផ្សាយអំពីវិភាគគុនខ្មែរ។ទាក់ទងទៅនឹងកីឡាករគុនខ្មែរ ឈុត សេរីវ៉ាន់ថង ដែលជាបេក្ខភាពឡើងទៅស្វ័យប្រវត្តិក្នុងកម្មវិធីប្រកួតដណ្តើមពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm រដូវកាលទី៣ លោកគ្រូ អេភូថង បាននិយាយយ៉ាងក្បោះក្បាយថា កីឡាករគុនខ្មែរ ឈុត សេរីវ៉ាន់ថង រូបនេះកំពុងតែឡើងកូដយ៉ាងខ្លាំងក្នុងអាជីពមួយនេះ ដូច្នោះហើយក្នុងចំណោមបេក្ខភាពកីឡាករថៃទាំង៤រូបនេះ មិនងាយមាននរណាអាចទប់ដំណើរទៅមុខរបស់កីឡាករបាត់ដំបងរូបនេះបានឡើយ ហើយសម្រាប់ការប្រកួតនៅចុងសប្តាហ៍នេះជាមួយ សុផាបណយ ក្នុងជុំទី៤ គឺច្បាស់ណាស់ថាកូនលោកគ្រូ ឈុត ...
  • 2710
    0

    អ្នកលេងគុនចម្រុះ ស៊ឹម ប៊ុនស្រន់ នឹងធ្វើការប្រកួតលក្ខណៈសេរីនៅទឹកដីប្រទេសថៃ នៅដើមខែធ្នូ ឆ្នាំ២០១៨ នេះ ខណៈរូបគេនឹងចេញដំណើរទៅហាត់នៅប្រទេសថៃរយៈពេល១០ថ្ងៃមុនឡើងប្រកួតជាមួយម្ចាស់ផ្ទះនៅទីនោះតែម្តង​ ។ នេះជាការវិលមកវិញរបស់អ្នកប្រដាល់ MMA រូបនេះក្រោយរូបគេបាត់មុខមួយរយៈស្របពេលការប្រកួតសេរីអ្នកប្រដាល់ខេត្តកំពង់ចាមរូបនេះធ្លាប់ប្រកួតបានត្រឹម៣ដងតែប៉ុណ្ណោះក្នុងអាជីពរបស់គេ ។ ម្ចាស់ខ្សែក្រវាត់ KWC រូបនេះលើកឡើងថា ដោយសារចិត្តស្រឡាញ់នៅតែមិនអស់ចិត្តចំពោះវិស័យ គុនខ្មែរ ហើយក៏សាកល្បងប្រកួតលក្ខណៈសេរីដើម្បីចង់ដឹងពីសមត្ថភាពខ្លួន ពីព្រោះការប្រកួតក្នុង ទ្រុងយូរៗទើបបានឡើងប្រកួតម្តង ។ រូបគេបន្តថា ការហាត់គុនខ្មែរត្រៀមជាច្រើនខែរួចមកហើយនៅក្លិបប្រដាល់ Cambodian Top ...
  • 5432
    0

    ការពិតនាគខ្មៅ ឃុន ឌីម៉ា ធ្លាប់មានបទពិសោធប្រកួតនៅក្រៅប្រទេសចំនួន៨ប្រកួតរួចមកហើយ មានទាំងលក្ខណៈគុនខ្មែរ និង MMA ផងដែរ ដោយក្នុងនោះរូបគេប្រកួតមិនដែលចាញ់នោះទេ សម្រាប់ប្រដាល់សេរី ខណៈគុនចម្រុះគេចាញ់២ និងឈ្នះម្តង ប៉ុន្តែគេបានអោយស្មើវិញ ។ ការចេញប្រកួតទាំង៨ដងនេះមានរយៈយូរដែរមកហើយ ស្របពេលបច្ចុប្បន្ននេះមានអ្នកគាំទ្រ ជាច្រើនចង់អោយ ម្ចាស់មេដាយមាសស៊ីហ្គេមរូបនេះប្រកួតក្រៅប្រទេស ហើយបើតាមការ សាកសួររូបគេបញ្ជាក់ថា តែងតែចង់ចេញប្រកួតក្រៅប្រទេស ប៉ុន្តែមិនមានការទាក់ទង ពីអ្នកដឹកនាំកីឡាករណា មកលើរូបគាត់ដើម្បីប្រកួតក្រៅប្រទេសនោះទេ ។ បទពិសោធប្រកួតក្រៅប្រទេសរបស់ ...
  • 4096
    0

    ការវិលមកសង្វៀនវិញរបស់អ្នកប្រដាល់ទម្ងន់ធ្ងន់ ព្រំ សំណាង ពិតជាធ្វើអោយអ្នកគាំទ្រពេញចិត្តយ៉ាង ខ្លាំងដោយបីប្រកួតចុងក្រោយនេះរូបគេផ្តួលដៃគូមិនអោយដល់ចប់ប្រាំទឹកពេញនោះទេ ។ តាមរយៈសមត្ថភាពកើនឡើងដូចនេះកូនសិស្សរបស់លោក ហង្ស សឿន បញ្ជាក់ថា ដោយសាររូបគេ ផ្អាកការសប្បាយជាមួយមិត្តភ័ក្កនិងការផ្ញើសារលើកទឹកចិត្តពីអ្នកគាំទ្រក្នុង Facebook ទើបធ្វើអោយ ខ្លួនមានកម្លាំងចិត្តប្រឹងហាត់ខ្លាំង ។ ព្រំ សំណាង និយាយ៖ បីប្រកួតនេះខ្ញុំធ្វើបានល្អដោយសារខ្ញុំឈប់ដើរសប្បាយដូចមុន ពីព្រោះខ្ញុំមានគេស្គាល់ច្រើនចឹងគេចេះតែហៅជួបជុំច្រើនធ្វើអោយការហាត់មិនបានពេញ ប៉ុន្តែក្រោយមកគ្រូគាត់បានណែនាំ និង មិត្ត ក្នុងហ្វេសប៊ុក ពួកគាត់ផ្ញើសារមកថាអោយខ្ញុំខំហាត់ ...
  • 10446
    0

    បន្ទាប់ពីស្ថានីយ៍ទូរទស្សន៍CNC បានប្រកាសដកបេក្ខភាព សុខ ធី ហៅ កាកា ចេញពីការប្រកួតប្រជែងពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm រដូវលកាលទី៣កាលពីថ្ងៃម្សិលមិញរួចមក។ ស្រាប់តែព្រលឹមស្រាងៗនៅព្រឹកថ្ងៃសៅរ៍ទី២៤ ខែវិច្ឆិកានេះ លោកគ្រូ សាន់ សៅយ៉ាន់ ដែលជាគ្រូបង្វឹករបស់កីឡាករគុនខ្មែរ សុខ ធី ក៏បានប្រកាសលាឈប់ពីគណៈកម្មការអង្គចៅក្រមនឹងអាជ្ញាកណ្តាលប្រចាំស្ថានីយ៍ទូរទស្សន៍ ដោយហេតុផលថា មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដាក់ពិន្ទុ ហើយមមាញឹកនឹងការងារស្រែចំការ ម្យ៉ាងវិញទៀតពិបាកធ្វើពិបាកធ្វើដំណើរឡើងចុះ។   គួររំលឹកថា ស្ថានីយ៍ទូរទស្សន៍CNC ...
  • 1804
    0

    ក្រោយ​ពី​សមរភូមិ​លើ​ផ្ទៃ​ទឹក​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បិទ​បញ្ចប់ សមរភូមិ​ប្រកួត​លើ​វាល​ស្មៅ​របស់​ក្រប​ខ័ណ្ឌ​កំពូលអង់គ្លេស Premier League បាន​បន្ត​ដំណើរ​មក​ដល់​សប្តាហ៍​ទី​១៣​ហើយ​នា​ចុង​សប្តាហ៍​នេះ​បាន​ចូល​មក​វិញ​ម្តងដោយ​នៅ​រាត្រី​ថ្ងៃ​សៅរ៍​ទី​២៤​​វិច្ឆិកា​នេះ​មាន​ការ​​ប្រកួតចំនួន​៦​គូ​ដំណាល​គ្នា​គឺ Brighton ប្រកួត​ជាមួយ Leicester City, Everton ប្រកួត​ជាមួយ Cardiff City, Fulham ប្រកួត​ជាមួយ Southampton, Manchester United ប្រកួត​ជាមួយ Crystal Palace,  Watford ត្រូវប្រកួត​ជាមួយ Liverpool , West ...
  • 10372
    0

    មួយរយៈនេះមានអ្នកគាំទ្រជាច្រើនចង់អោយកីឡាករគុនខ្មែរចេញប្រកួតនៅសង្វៀនក្រៅប្រទេស អោយច្រើនដូចជាកីឡាករត្រកូល ឡៅ រឺ ឃីម ឌីម៉ា ជាដើមដែលពួកគេមានសមត្ថភាពគ្រប់គ្រាន់ ។ ទាក់ទងទៅបញ្ហានេះអតីតអ្នកប្រដាល់ល្បីល្បាញរបស់កម្ពុជា បឺត ខាំ បានបង្ហាញសារមួយថា រឿងចេញប្រកួតនៅសង្វៀនធំៗជារឿងមួយផ្សេង ប៉ុន្តែបើយកឈ្នះថៃពីរនាក់នេះបានហើយនោះ មានន័យថាសង្វៀនណាក៏យើងអាចប្រឡូកបានដែរ ។ ការនិយាយបែបលោកចង់សំដៅលើដៃគូរបស់កីឡាករ ឡៅ ចន្ទ្រា និង ឃីម ឌីម៉ា ដែលត្រូវប្រកួត​ នៅថ្ងៃទី ២១ ខែ ...
  • 2046
    0

    លោក តុង សុប្រាជ្ញ ដែលជាអ្នកគាំទ្របាល់ទាត់កម្ពុជាមួយរូបបានក្លាយជាមនុស្សម្នាក់ ក្នុងចំណោមអ្នក គាំទ្រ 78221 ដែលស្ថិតនៅកីឡដ្ឋានជាតិរបស់អង់គ្លេង Wembley ដែលបានទស្សនាការប្រកួត រវាងក្រុម ជម្រើសអង់គ្លេង ជាមួយ ក្រូអាត កាលពីយប់មិញក្នុងពានរង្វាន់ Uefa-Nations-League ។ នេះមិនមែនថ្ងៃទីមួយរបស់លោកនៅទឹកដីអង់គ្លេងនោះទេសម្រាប់បុរសគាំទ្រក្រុម Arsenal រូបនេះដោយលោកបានទស្សនា ការប្រកួតនៅអង់គ្លេង៩ប្រកួតមកហើយដូចជា Premier League , Uefa Champion ...
  • 2050
    0

    ក្លិបបាល់ទាត់ដ៏មានប្រជាប្រិយភាពរបស់អង់គ្លេសនារាជធានី London កាំភ្លើងធំ Arsenal បានទៅចូលរួមប្រជុំជាមួយក្លិបធំៗរបស់បណ្តាប្រទេសនៅទ្វីបអឺរ៉ុបមួយចំនួនទៀតលើប្រធានបទស្តីអំពីការបង្កើតការប្រកួតប្រជែងដណ្តើមពានរង្វាន់ថ្មីគឺ European Super League។   ពានរង្វាន់មួយនេះត្រូវបានគេចែងជាច្បាប់ដែលឋិតនៅក្រៅក្របខ័ណ្ឌការប្រកួត UEFA Champions League និង UEFA EUROPA Leagues ដែលមានន័យថាក្រុមដែលចូលរួមប្រកួតពានថ្មីនេះនិងត្រូវដកខ្លួនចេញពីការប្រកួតពានខ្នាតធំទាំងពីរខាងលើរបស់អឺរ៉ុបផងដែរ។ European Super League ត្រូវការក្រុមបាល់ទាត់ដែលមានប្រជាប្រិយភាពនៅអឺរ៉ុបចំនួន16ក្រុមជាគោលដើម្បីចងក្រងជារូបមន្តក្នុងការប្រកួតប្រជែង ហើយពានថ្មីមួយនេះក៏និងបែងចែកគ្នាធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធី ព្រមទាំងអនុញ្ញាតិអោយក្រុមតូចៗក្នុងតំបន់ចូលរួមប្រកួតប្រជែងដែរ។ លោក Vinai ...