• 6741
    0

    ទោះបីអ្នកប្រដាល់គុនខ្មែរ សុខ ធី និង សុខ រិទ្ធ ឈ្នះមេដាយមាសកីឡាជាតិលើកទីពីរប្រចាំឆ្នាំ២០១៧ ប៉ុន្តែនៅមិនទាន់អាចជាប់ជម្រើសជាតិគុនខ្មែរបាននោះទេដោយពួកគេត្រូវចូលរួមការប្រកួតជើងឯក ថ្នាក់ជាតិឆ្នាំ២០១៨ បន្តទៀត ហើយកីឡាករផ្សេងៗដែលឈ្នះមេដាយមាសកីឡាជាតិក៏ដូចគ្នាដែរ ។  គ្រូបង្វឹកក្រុមជម្រើសជាតិគុនខ្មែរលោក អេ ភូថង ធ្លាប់បានបញ្ជក់ថាកីឡាករដែលឈ្នះមេដាយមាស កីឡាជាតិមិនទាន់គ្រប់គ្រាន់ដើម្បីចូលជម្រើសជាតិគុនខ្មែរនោះទេ ដោយពួកគេត្រូវចូលរួមការប្រកួត ជើងឯកថ្នាក់ជាតិបន្តទៀតសិន ។ លោកបន្តថា បើពួកគេនៅតែធ្វើបានល្អទើបអាចជាប់ជម្រើសជាតិ ប៉ុន្តែបើមានអ្នកផ្សេងដែលធ្វើបានល្អជាងពួកគេនោះកីឡាករដែលឈ្នះមេដាយមាសថ្នាក់ជាតិ ក៏ជាប់បានដែរ ។ អតីតកីឡាករកំពូលរបស់កម្ពុជាបន្ថែមថា ...
  • 1812
    0

    ខ្សែប្រយុទ្ធ Anthony Martial របស់ Man UTD ត្រូវបានហៅចូលក្រុមជម្រើសជាតិបារាំងជាថ្មីដោយលោក Didier Deschamps។ ក្រុមមាន់គកនឹងប្រកួតជាមួយហូឡង់ នាពានរង្វាន់ Nations League ថ្ងៃទី១៦ខែវិច្ឆិកា មុនប៉ះ អ៊ុយរុយហ្គាយ ក្នុងជំនួបមិត្តភាពនៅថ្ងៃទី២៩ខែវិច្ឆិកា។ Martial មិនត្រូវបានជ្រើសរើសចូលបញ្ជីចុងក្រោយសម្រាប់ប្រកួត FIFA World Cup នៅរុស្ស៊ីដែល បារាំងក្លាយជាជើងឯកឡើយ។ អតីតយុវជន Monaco ...
  • 2223
    0

    Floyd Mayweather បាននិយាយថា គេមិនទាន់យល់ព្រមប្រកួតផ្លូវការជាមួយ Tenshin Nasukawa នៅឡើយទេ ហើយគេក៏មិនដែលឮឈ្មោះអ្នកប្រដាល់ជប៉ុនដែរពីមុនមក ទើបតែដឹងក្នុងសប្ដាហ៍នេះប៉ុណ្ណោះ។ កីឡាករវ័យ៤១ឆ្នាំ ត្រូវរាយការណ៍ថាបានយល់ព្រមប្រកួតជាមួយ Nasukawa នៅប្រទេសជប៉ុន នាថ្ងៃទី៣១ខែធ្នូ។ អ្នកប្រដាល់មិនដែលចាញ់ជនជាតិអាមេរិកថ្លែងថា “គេគ្រាន់តែត្រូវបានស្នើអោយប្រកួតមួយដែលមិនផ្សាយតាមទូរទស្សន៍ សម្រាប់ទស្សនិកជនជាអភិជនប៉ុណ្ណោះ។ គេថាគេពិតជាភ្ញាក់ផ្អើលព្រោះការរៀបចំដែលត្រូវបានធ្វើឡើងដោយគ្មានការដឹងឬយល់ព្រមនេះ។ គេចង់បញ្ជាក់ថា គេមិនដែលបានយល់ព្រមប្រកួតផ្លូវការជាមួយ Tenshin Nasukawa ទេ។” Mayweather បានបង្កើនកំណត់ត្រាប្រកួតឈ្នះទាំង៥០ដងកាលពីខែសីហាឆ្នាំ២០១៧ ក្រោយពេលគេផ្ដួលកីឡាករគុនចម្រុះ ...
  • 2273
    0

    Raheem Sterling បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៣ឆ្នាំទៀតនៅ Manchester City រហូតដល់ឆ្នាំ២០២៣ ដោយ​ទទួលបានថ្លៃពលកម្ម៣០ម៉ឺនផោនក្នុងមួយសប្ដាហ៍។ កុងត្រាថ្មីនេះនឹងធ្វើឱ្យអតីតសមាជិក Liverpool បានក្លាយជាកីឡាករអង់គ្លេសដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងក្របខណ្ឌ Premier League។ ទំហំទឹកប្រាក់នៃកិច្ចសន្យានេះមានន័យថា គេនឹងក្លាយជាកីឡាករអង់គ្លេសដំបូងដែលអាចរកចំណូលបានជាង១០០ លានផោនក្នុងការរកប្រាក់ចំណូលរួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងប្រាក់រង្វាន់មុននឹងគេមានអាយុ២៥ឆ្នាំនៅក្នុងខែធ្នូ ឆ្នាំក្រោយ៕
  • 1503
    0

    Leicester City នឹងសង់រូបសំណាកលោក Vichai Srivaddhanaprabha នៅមុខកីឡដ្ឋាន King Power ដើម្បីរំឭកដល់ស្នាដៃរបស់​អតីត​ប្រធាន​ក្លិបរូបនេះដែលបានចែកឋានកាលពីខែមុន។   កូនប្រុសរបស់លោក Vichai គឺលោក Aiyawatt បានប្រកាសបែបនេះនៅក្នុងកម្មវិធីអនុស្សាវរីយ៍មួយសម្រាប់ការប្រកួតក្របខណ្ឌ Premier League នៅថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា ជាមួយនឹង Burnley។ គួររំលឹកថា លោក Vichai ដែលគេស្គាល់ថាជាមហាសេដ្ឋីមានប្រាក់ពាន់លាន ...
  • 1745
    0

    ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បាន​ឈ្នះពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​តុលា​បន្ទាប់​ពី​បង្ហាញសមត្ថភាពរបស់​ខ្លួន​បានយ៉ាង​លេចធ្លោ​នៅ​ក្នុងក្របខណ្ឌ​ Premier League កាល​ពី​ខែ​មុន។ កីឡាករជម្រើសជាតិ​ហ្គាបុង​បាន​ស៊ុត​បញ្ចូល​ទី​៥​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៣​​ប្រកួត​ដោយធ្វើឲ្យរូបគេបានយកឈ្នះបេក្ខភាពផ្សេងៗទៀតដូចជា​ Anthony Martial, Ross Barkley, Fernandinho, Matthew Ryan និង​ Callum Wilson ជាដើម។ ចំណែកឯមិត្តរូមក្រុមរបស់គេ Aaron Ramsey បានឈ្នះពាន​គ្រាប់​បាល់​ល្អ​បំផុត​ប្រចាំ​ខែដូចគ្នាផងដែរ។ ខ្សែ​បម្រើ​សញ្ជាតិ​វែល​ស៊ុត​គ្រាប់​ទី​៣​ក្នុង​​ការ​ប្រកួត​ដែល​ Arsenal យក​ឈ្នះ​ Fulham ...
  • 5199
    0

    ពាក្យសំដីនេះមិនងាយបានលឺអ្នកប្រដាល់គុនខ្មែរ ហ៊ាននិយាយចំៗដូចនេះឡើយ! គួរបញ្ជាក់ថាអ្នកប្រដាល់គុនខ្មែរមាឌធំសាច់ដុំសង្ហា លិញ ភារម្យ ចាប់ផ្តើមមានឈ្មោះបោះសំដីលើសង្វៀនជាបណ្តើរៗហើយ តាមរយៈការប្រកួតគូមិត្តភាពអន្តរជាតិ ហើយនៅថ្ងៃសៅរ៏ទី១០ ខែវិច្ឆិកាវេលាល្ងាចនេះក្នុងកម្មវិធីគោជល់នៅស៊ីអិនស៊ី កូនសិស្សរបស់លោកគ្រូ ស៊ន អេលីត នឹងបង្ហាញខ្លួនជាលើកទី៣សម្រាប់ការប្រកួតគូមិត្តភាពអន្តរជាតិជាមួយអ្នកប្រដាល់គុនថៃ។ មានបទពិសោធន៌ប្រកួតសរុប៤៨ដង អ្នកប្រដាល់គុនខ្មែរ លិញ ភារម្យ ទើបតៃស្គាល់រស់ជាតិចាញ់៩ដងតែប៉ុណ្ណោះ។ សម្រាប់ការប្រកួតក្នុងល្ងាចនេះវិញ លិញ ភារម្យ និយាយថា ការប្រកួតជាមួយបរទេស អាចនឹងងាយស្រួលប្រកួតជាមួយខ្មែរនិងខ្មែរក៏ថាបាន ព្រោះថាការប្រកួតជាមួយកីឡាករថៃខ្លះចិត្តរៀងតូចវ៉ៃត្រូវល្មមៗគេអាចនឹងធ្វើជាចាញ់ តែប្រសិនបើប្រកួតជាមួយខ្មែរគ្នាឯងវិញចិត្តអ្នកតស៊ូមិនងាយចុះចាញ់ដោយងាយៗនោះទេ ...
  • 2952
    0

    ការ​ប្រកួត​បាល់​ទាត់​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស​នៅ​សប្តាហ៍​ទី​១២​នា​រដូវ​កាល​នេះ​យើង​និង​ធ្វើ​ចំណាប់​អារម្មណ៍​ចំពោះ​ការ​ប្រកួត​ដ៏​ធំ​ដែល​និង​កើត​ឡើង​នៅ​ក្នុង​ទី​ក្រុង Manchester ​គឺ​ជា​ជំនួប​គ្នា​រវាង​ក្រុម City និង​United ដែល​និង​ធ្វើ​ឡើង​នាត្រី​ថ្ងៃអាទិត្យ​ទី១១ វេលាម៉ោង ១១:៣០។ ថ្វី​ត្បិត​តែ Manchester United គឺ​ជា​ក្រុម​ដែល​មាន​ប្រវត្តិ​ឈ្នះ​ពានរង្វាន់​ច្រើន​ជាង​គេ​នៅ​អង់គ្លេស​ក៏​ពិត​មែន​ តែ​វា​បាន​ក្លាយ​ទៅ​ជា​រឿង​អតីត​ទៅ​ហើយ​ចាប់​តាំង​តែ​ពី​ការ​ចាក​ចេញ​របស់​វិរបុរស Sir Alex Ferguson។ Manchester City ក៏​បាន​ក្លាយ​ជា​តារាមួយ​ដួង​ដែល​បាន​និង​កំពុង​រះ​ចិញ្ចែង​ចិញ្ចាចនា​ពេល​បច្ចុប្បន្ន​នៅ​ Premier League។ ស្រប​ពេល​ដែល​ក្រុម​ទាំង​ពីរ​និង​ប៉ះប្រកួត​គ្នា​នៅ​ជើង​ទី​មួយ​នា​កីឡដ្ឋាន Etihad Stadium នា​យប់​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ MSR ...
  • 1925
    0

    ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា ការចាញ់ម៉ាឡេស៊ីនៅថ្ងៃនេះពួកយើងបាន ប្រឹងប្រែង អស់ពីសមត្ថភាពហើយ ប៉ុន្តែពួកយើងមានកំហុសខ្លួនឯងមួយចំនួន ។ ក្រោយចប់ការប្រកួត ចាន់ វឌ្ឍនាកា ប្រាប់ទូរទស្សន៍ BTV ថា ពួកយើងពិតជាខំប្រឹងប្រែង អស់ពីសមត្ថភាពហើយ ប៉ុន្តែសោកស្តាយមិនអាចរកគ្រាប់បាល់បាន ។ កំហុសមួយចំនួន កើតចេញពីពួកយើងផ្ទាល់គឺខួចបាល់ខ្លួនឯងតែម្តង ។ យើងសង្ឃឹមថាប្រកួតក្រោយនឹង អាចធ្វើបានល្អជាងនេះ ។ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបាត់បង់៣ពិន្ទុក្នុងការប្រកួតបើកឆាក ...
  • 1708
    0

    សមរភូមិ​ប្រកួត​លើ​វាល​ស្មៅ​របស់​ក្រប​ខ័ណ្ឌ​កំពូលអង់គ្លេស Premier League បាន​បន្ត​ដំណើរ​មក​ដល់​សប្តាហ៍​ទី​១២​ហើយ​នា​ចុង​សប្តាហ៍​នេះ​ដោយ​នៅ​រាត្រី​ថ្ងៃ​សៅរ៍​ទី​១០​​វិច្ឆិកា​នេះ​ក្រុម Cardiff City និងប្រកួត​ជាមួយ Brighton ដែល​ជាគូ​បើក​ឆាក។ ៥​ប្រកួត​ផ្សេង​ទៀត​ដែល​តាម​មក​ពី​ក្រោយ​គឺ Huddersfield ប្រកួត​ជាមួយ West Ham, Leicester City ប្រកួត​ជាមួយ Burnley, Newcastle United ប្រកួត​ជាមួយ Bournemouth, Southampton ប្រកួត​ជាមួយ Watford និង ...