• 4721
    0

    តើមានឪពុកប៉ុន្មាននាក់ដែលអាចទ្រាំឈរមើលកូនរបស់ខ្លួនវ៉ៃគ្នាបាន? បើយើងនិយាយអំពីព្រះរស់ទាំង២គឺមហាធំធេងណាស់ ដោយមិនអាចយកអ្វីមកកាត់ថ្លែងបាន ពេលដែលយើងដឹងក្តីឡើងពួកគាត់ទាំង២បានបីបាច់ថែរក្សាយើងដោយទឹកចិត្តថ្នាក់ថ្នមនិងពោលពេញដោយក្តីស្រលាញ់ពេកក្រៃ។ បើនិយាយអំពីជីវិតអ្នកប្រដាល់គុនខ្មែរវិញលោក ឈុត សេរី គឺជាឪពុកមួយរូបក្នុងចំណោមឪពុកជាច្រើនរូបជាគ្រូបង្ហាត់គុនខ្មែរ និង បង្ហាត់កូនខ្លួនឯង។ លោក ឈុត សេរី ដែលជាឪពុកនិងគ្រូ ឈុត សេរីវ៉ាន់ ដែលសព្វថ្ងៃនេះកូនរបស់លោកកំពុងតែមានឈ្មោះបោះសំលេងតាមរយៈវិស័យគុនខ្មែរ លោកធ្លាប់បាននិយាយប្រាប់ MSR ថា គ្រាដែលមើលកូនខ្លួនឯងប្រដាល់ និង កូនសិស្ស ឡើងប្រកួតមានអារម្មណ៌ខុសគ្នា ព្រោះថា ទឹកចិត្តជាឪពុកមានអារម្មណ៌ស្លុតណាស់នៅពេលឃើញកូនប្រុសដែលធ្លាប់បីបាច់ដោយផ្ទាល់ដៃត្រូវគេវ៉ៃបែក ...
  • 1983
    0

    ទោះបីប្រកួតមិត្តភាពឈ្នះកម្ពុជា ៣ ទល់ ១ ប៉ុន្តែលោក Tan Cheng Hoe គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេស៊ី ទម្លាយថាសមាជិកដែលចូលរួមប្រកួតមិត្តភាពគ្រានោះត្រូវបានផ្លាស់ប្តូរដាក់ កីឡាករសំខាន់ៗមួយចំនួនបន្ថែម ពីព្រោះនេះជាការប្រកួតសំខាន់មិនមែនមិត្តភាព ទៀតនោះទេ ។ ក្នុងសន្និសីទព្រឹកមិញ គ្រូបង្គោលរូបនេះថា ក្រុមបានផ្លាស់ប្តូរសមាជិកជាង១០នាក់ឯណោះ។ ហើយកីឡាករដែលកោះហៅមកចួលរួមនេះសុទ្ធតែកីឡាករដែលមានបទពិសោធនឹងបាន ហ្វឹកហាត់ជុំគ្នាត្រៀមរួចរាល់អស់ហើយដោយជឿជាក់ថានឹងទទួលបានលទ្ធផលវិជ្ជមានត្រលប់ទៅវិញ ។ សូមបញ្ជាក់ថា កម្ពុជា នឹងប៉ះ ម៉ាឡេស៊ី បើកឆាកពូល A ...
  • 4043
    0

    ការប្រកួតជាប់គ្នាជារៀងរាល់សប្តាហ៍ពេកក៏មិនល្អដែរ វាអាចបណ្តាលឲ្យកីឡាករមួយចំនួនមានគ្រោះថ្នាក់បាក់ដៃបាក់ជើង ដោយសារពួកគេទាំងនោះហ្វឹកហាត់តិចប្រកួតច្រើន នេះបើយោងតាមការលើកឡើងរបស់លោក មាស សុខគ្រី គ្រូសាលាគុនតាព្រហ្មមានជ័យ។លោកគ្រូបានរៀបរាប់បន្ថែមទៀតថា សម្រាប់កូនសិស្សរបស់លោកគ្រូផ្ទាល់ភាគច្រើន២សប្តាហ៌ទើបឪ្យប្រកួតម្តង តែប្រសិនបើផ្តួលឲ្យដៃគូសន្លប់លឿនលោកនឹងអនុញ្ញាតអោយប្រកួតជាប់គ្នាបាន។ មួយរយៈនេះលោកក៏យល់ឃើញថា កីឡាករគុនខ្មែររបស់យើងភាគច្រើនតែងតែមានបញ្ហារបួស ឬក៏បាក់ដៃបាក់ជើង ទាំងនេះក៏ដោយសារតែពួកគេប្រកួតជាប់គ្នាសឹងតែជាងរៀងរាល់សប្តាហ៌ពេក ដែលជាហេតុធ្វើឲ្យរាងកាយមិនអាចស៊ូទ្រាំបាន ដោយសារតែពួកគេហ្វឹកហាត់បានតិចប្រកួតច្រើន។ លោកគ្រូប្រចាំសាលាគុនតាព្រហ្មមានជ័យ ក៏សំណូមពរដល់បណ្តាសាលាគុននានាឲ្យមានការគិតគូដល់រឿងនេះផង ពិសេសគឺសិស្សគុនខ្មែរ ព្រោះថាបើដាក់ឈ្មោះឲ្យពួកគេប្រកួត កីឡាករនឹងប្រកួតហើយគឺដើម្បីតែលុយ ចឹងពេលខ្លះកុំគិតឃើញតែលុយពេកត្រូវគិតគូដល់សិស្សខ្លួនឯងផង៕ -មានវីដេអូ លោកគ្រូ មាស សុខគ្រី៖ -សកម្មភាពលោកគ្រូ ...
  • 6373
    0

    ក្រោយការបង្ហាញសារលើបណ្តាញសង្គមរបស់ សែន រ៉ាឌី នៅក្លិបប្រដាល់ Cambodian Top Team និងការបន្ថែមរបស់លោកគ្រូបង្វឹក ហ៊ុន ចាន់រាជ ធ្វើអោយអ្នកគាំទ្រជាច្រើនយល់ថាអ្នកប្រដាល់ដើម កំណើតខេត្តកោះកុងវិញមកសង្វៀនប្រដាល់វិញ ។ ទាក់ទងទៅនឹងព័ត៌មាននេះ​ សែន រ៉ាឌី ផ្ទាល់បានចេញមកបដិសេធ និងបកស្រាយពីការទៅក្លិប Cambodian Top Team ត្រឹមតែទៅលេងប៉ុណ្ណោះមិនបានចូលហ្វឹកហាត់វិញនោះទេកុំអោយបងប្អូន មានការយល់ច្រឡំ​ ។ គួររំលឹកផងដែរថា សែន ...
  • 1661
    0

    ជារី ចន្ថាប៊ីន  បានប្រកាសបន្តលេងអោយក្លិប Terengganu សម្រាប់រដូវកាលថ្មី ២០១៩ ទោះបីមានក្លិបនៅលីហ្គកំពូលផ្សេងៗចរចាចង់បានខ្សែបម្រើកម្ពុជា រូបនេះយ៉ាងណាក្តី ។  អ្នកគាំទ្រជាច្រើនបានសួរអំពីអនាគតរបស់កីឡាករខ្មែរបារាំងរូបនេះដើម្បីអោយបន្តលេង នៅលីហ្គកំពូលរបស់ម៉ាឡេស៊ីជាមួយក្លិប Terengganu ដោយមើលឃើញពីក្តីស្រឡាញ់របស់អ្នកគាំទ្រ ក៏ដូចជាពេញនៅទីនោះ ទើបសមាជិកក្រុមជម្រើសជាតិកម្ពុជាសម្រេចបន្តនៅមួយ  សម្រាប់រដូវកាលថ្មីបន្តទៀតតែម្តង ។ គួររំលឹកថា អតីតកីឡាកររបស់ភ្នំពេញក្រោនរូបនេះបានចូលរួមជាមួយ Terengganu កាលដើមរដូវកាលនេះ នឹងបានបង្ហាញទម្រង់យ៉ាងល្អជាមួយក្លិបដោយជួយអោយក្លិបរបស់ខ្លួន ឡើងដល់វគ្គផ្តាច់ព្រ័ត្រ Unifi Cup Malaysia ...
  • 11598
    0

    អ្នកប្រដាល់គុនខ្មែរចូលមិនដកថយ កែវ រំចង់ មានឈ្មោះទៅប្រកួតនៅក្នុងកម្មវិធី Thai Fight នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ ក្រោយខកខានជាច្រើនឆ្នាំបន្ទាប់ពីធ្លាប់ប្រកួតឈ្នះម្ចាស់ផ្ទះ អ៊ីខ្យួសាំង និង កីឡាករភូមា ក្នុងកម្មវិធីដ៏ល្បីល្បាញរបស់ប្រទេសថៃមួយនេះនាពេលកន្លងមក ។ បើយោងតាមការសាកសួរពីសំណាក់ MSR ជាមួយ កែវ រំចង់ គាត់បាននិយាយថា៖ គាត់មិនទាន់ដឹងច្បាស់ថា នឹងត្រូវប្រកួតជាមួយកីឡាកររូបណានូវឡើយទេ ដោយគ្រាន់តែដឹងថាត្រូវប្រកួតវិលជុំ ក្នុងនោះមានរូបខ្ញុំផ្ទាល់មួយ សែន ស្ថាន ...
  • 1940
    0

    បាល់​សម្រាប់​ប្រើប្រាស់​ក្នុង​ព្រឹត្តិការណ៍ AFF Suzuki Cup 2018 ត្រូវ​បាន​បង្ហាញ​ជា​ផ្លូវ​ការ ដោយ​គណនី affsuzukicup លើបណ្ដាញសង្គមកាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ។ បាល់​នេះ ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន Grand Sport ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា “Primero Mundo X Star”។ គេ​នឹង​ប្រើប្រាស់​បាល់​នេះ ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ទាំង ២០​ប្រកួត និង​វគ្គ Knockout ៦​ប្រកួត​។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍ ...
  • 5301
    0

    អ្នក​ប្រដាល់​អាមេរិក Floyd Mayweather នឹង​ត្រូវ​តទល់​ជាមួយ​អ្នក​​​ប្រដាល់​សេរី (Kickboxer) ជប៉ុន Tenshin Nasukawa នៅ​ថ្ងៃ​ទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨ នៅ​ក្នុង​ទីក្រុង Saitama ប្រទេស​ជប៉ុន។ កីឡាករទាំង​ពីរ​​នឹង​ប្រកួត​ក្នុង​កម្មវិធី Rizin 14 ចំ​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី​តែ​ម្ដង។ សម្រាប់​ដំណឹង​នេះ​អាច​បញ្ជាក់​បាន​ថា ​នៅ​ចុង​ឆ្នាំ​នេះ Floyd មិន​មាន​ការ​ប្រកួត​ជាមួយ McGregor,  ...
  • 7427
    0

    កណ្តាប់ដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ បានបញ្ជាក់រឿងដែលរូបគេចង់ជួបកីឡាករថៃលំដាប់កំពូលៗ ដូចជា គិតិ , សែនស្ថាន រឺ ស៊ីងមុន្នី ។ ម្ចាស់ខ្សែក្រវាត់៨គ្រឿងដែលត្រូវបានអ្នកគាំទ្រជាច្រើនចង់អោយជួបកីឡាករថៃខ្លាំងៗដែលធ្លាប់ផ្តួលកីឡាករខ្មែរបានចេញមកបកស្រាយថារូបគេមិនបដិសេធនោះទេមិនថាប្រកួតនៅទឹកដីប្រទេសថៃ រឺ ប្រកួតនៅទឹកដីកម្ពុជានោះទេអោយតែគីឡូ៦៩ ។ សូមបញ្ជាក់ថាកីឡាករថៃទាំងបីនាក់នេះសុទ្ធតែធ្លាប់ជួបកីឡាករគុនខ្មែរក្នុងនោះ គិតិ ធ្លាប់ ផ្តួល ធឿន ធារ៉ា នៅទឹកដីប្រទេសថៃ ។ សែនស្ថាន ធ្លាប់ផ្តួល ឡុង ...
  • 3271
    0

    អ្នកប្រដាល់គុនខ្មែរ បាង កាយ៉ាក់ នៅតែបន្តភាពខ្លាំងរបស់ខ្លួននៅទឹកដីប្រទេសថៃដោយ ផ្តួលកីឡាករម្ចាស់ផ្ទះថៃត្រឹមទឹកទីពីរនៅក្នុងការប្រកួតកម្មវិធី Max Muay Thai កាលពីម្សិលមិញ ។ អ្នកប្រដាល់ខេត្តកោះកុងរូបនេះធ្វើបានយ៉ាងល្អដោយប្រើកណ្តាប់ដៃវាយអោយកីឡាករថៃ Petchnarin លោកអាជ្ញាកណ្តាលរាប់ពីរដង និង បញ្ឃប់ការប្រកួតត្រឹមទឹកទីពីរតែម្តង ។ នេះជាការឈ្នះនៅកម្មវិធីដ៏ធំរបស់ប្រទេសថៃបួនប្រកួតជាប់គ្នាហើយរបស់កីឡាករគុនខ្មែរ បាង កាយ៉ាក់ រឺ យឹម សុខាល រូបនេះ ខណៈរូបគេក៏ទើបឈ្នះកីឡាករថៃ វីហ្គោ នៅសង្វៀន ...