• 4008
    0

    អ្នកប្រដាល់មួយចំនួនបើបណ្តោយអោយទម្ងន់របស់ខ្លួនកើនឡើងខុសពីវ័យ កម្ពស់ រឺ រាង្គកាយ នោះនឹងធ្វើអោយប៉ះពាល់ដល់ការប្រកួតរបស់គេនៅលើសង្វៀន ដូចនេះហើយកីឡាករគុនខ្មែរ មួយចំនួន បានព្យាយាមធ្វើទម្ងន់របស់គេអោយមកដល់កម្រិតមួយដែលគេចង់បាន នៅពេលដែលគេជួប បញ្ហាអ្វីមួយធ្វើអោយឡើងទម្ងន់ខ្លាំង ។ ថ្ងៃនេះវេបសាយកីឡា MSR នឹងលើកយកកីឡាករគុនខ្មែរបីរូបដែលឡើងទម្ងន់ហើយអាចសម្រកមក នៅចំណុចល្អវិញហើយជោគជ័យពេលប្រកួតទៀតផង ។ ១. ចាន់ រតនា អ្នកប្រដាល់ដែលចេះច្រើនក្បាច់រូបនេះធ្លាប់ធ្វើបានជោគជ័យក្នុងការសម្រកទម្ងន់របស់គេរហូតដល់ ជាង១០គីឡូក្រាម ។ ក្នុងឆ្នាំ២០១៤ ដោយសារខានឡើងប្រកួតយូរធ្វើអោយម្ចាស់ក្លិបប្រដាល់សីល្បៈ មានទម្ងន់ជាង៧០គីឡូក្រាម​ ប៉ុន្តែដោយសារមានឈ្មោះប្រកួតក្នុងកម្មវិធីម៉ារ៉ាតុនទម្ងន់ចន្លោះពី ...
  • 1749
    0

    Real Madrid បានចេញសេចក្ដីថ្លែងការណ៍បកស្រាយមូលហេតុដែលនាំឱ្យពួកគេសម្រេចចិត្តបញ្ឈប់លោក Julen Lopetegui ពីតួនាទីជាគ្រូបង្គោល។ ក្រុមប្រឹក្សាភិបាលនាយករបស់ Real Madrid C. F. ប្រជុំនៅថ្ងៃទី២៩ខែតុលាឆ្នាំ២០១៨ បានយល់ព្រមបញ្ចប់កិច្ចសន្យាដែលភ្ជាប់គ្រូបង្វឹក Julen Lopetegui ជាមួយក្លិប។ ការសម្រេចចិត្តនេះ ដែលធ្វើចេញពីទំនួលខុសត្រូវកម្រិតខ្ពស់បំផុត មានបំណងផ្លាស់ប្ដូរថាមភាពរបស់ក្រុមធំ ខណៈគោលដៅទាំងអស់ក្នុងរដូវកាលនេះនៅតែអាចសម្រេចបាននៅឡើយ។ ក្រុមប្រឹក្សាភិបាលនាយកយល់ថាមានវិសមភាពធំធេងរវាង [គុណភាពបុគ្គលិក] របស់ Real Madrid ដែលមានកីឡាករ៨នាក់ជាប់ឈ្មោះប្រជែង ...
  • 6218
    0

    បើដំណោះស្រាយនៅតែអោយ សុខ ធី ចាញ់កីឡាករថៃ ធ្នូសឹកឡេក គ្រូបង្វឹកនៃក្លិបសៅយ៉ាន់នាគា លោក សាន សៅយ៉ាន់ នឹងសម្រេចចិត្តដើរចេញពីមន្ត្រីចៅក្រមរបស់សហព័ន្ធប្រដាល់គុនខ្មែរ នេះបើតាម ការបញ្ចេញសាររបស់លោកលើបណ្តាញសង្គម Facebook ផ្ទាល់ ។ សាររបស់គ្រូបង្វឹក សុខ ធី នេះធ្វើឡើងក្នុងការឆ្លើយតបទៅនឹងលោកចៅក្រម ជ្រា សុភ័ក្រ ដែលជាអ្នកផ្តល់ពិន្ទុម្នាក់ក្នុងចំណោមបីនាក់ដែលអោយកូនសិស្សរបស់លោកចាញ់កីឡាករថៃ ធ្នូសឹកឡេក ក្នុងការប្រកួត ពានរង្វាន់ ISI ...
  • 1679
    0

    កាលពីម្សិលមិញក្នុងជំនួប El Clasico នៃក្របខ័ណ្ឌ La Liga ក្រុមម្ចាស់ផ្ទះ FC Barcelona បានបំបាក់ក្រុមភ្ញៀវ Real Madrid ដោយលទ្ធផល៥ទល់នឹង១ នាកីឡដ្ឋាន Camp Nou។ ៥គ្រាប់របស់ក្រុមរហស្សនាមអ្នកមានបុណ្យរកបានដោយខ្សែបម្រើ Philippe Coutinho, ខ្សែប្រយុទ្ធ Luis Suarez ៣គ្រាប់ និង ខ្សែបម្រើ Artuto ...
  • 13047
    0

    ក្រោយពីមានប្រតិកម្មនឹងការតវ៉ាដាក់ពាក្យបណ្តឹងពីសំណាក់លោកគ្រូ សាន់ សៅយ៉ាន់ ដែលជាគ្រូបង្វឹករបស់ សុខ ធី (កាកា)ចំពោះលទ្ធក្នុងការប្រកួតសន្សំពិន្ទុ ISI Palm រដូវកាលទី៣កាលពីថ្ងៃអាទិត្យម្សិលមិញ រវាង សុខ ធី និង ធ្នូសឹកឡេក រួចមក ប្រហែលជា២ម៉ោងក្រោយមកលោក ហ៊ុន ច័ន្ទរាជ ដែលជាគ្រូបង្ហាត់ក្បាច់គុនចម្រុះក្នុងក្លឹប Cambodia Top Team ក៏មានប្រតិកម្មនឹងការមិនពេញចិត្តចំពោះការដាក់ពិន្ទុឲ្យ សុខ ធី ...
  • 9449
    0

    ក្រោយពីមានការតវ៉ានឹងបានដាក់ពាក់បណ្តឹងមកកាន់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅពេលនេះសំណុំរឿងការប្រកួតរវាង សុខ ធី (កាកា) និង ធ្នូសឹកឡេក បានជូនទៅដល់ដៃប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាហើយ ហើយឆាប់ៗនេះនឹងមានការប្រជុំនឹងដាក់ពិន្ទុម្តងទៀតដោយមើលរូបភាពសារឡើងវិញនេះបើយោងតាមការជូនដំណឹងពីលោកគ្រូ មាស សុខគ្រី ។ សូមបញ្ជាក់ថាលោកគ្រូ សាន់ សៅ​យ៉ាន់ គ្រូបង្វឹក​របស់​កីឡាករ សុខ ធី ហៅ កា​កា បានដាក់​ពាក្យ​ប្តឹងតវ៉ា ក្រោយ​មិន​ពេញ​ចិត្ត​ចំពោះ​លទ្ធផល ដែល​ចៅក្រម​កាត់ក្តី​ឲ្យ​កូនសិស្ស​របស់លោក​ចាញ់​កីឡាករ​ថៃ​ដោយ​ពិន្ទុ​ ពោលគឺលទ្ធផលមិនឯកច្ឆ័ន៣ទល់២​ហើយភ្លាមៗ​នោះ​គ្រូបង្វឹក​របស់គេ គឺ​លោក សាន់ ...
  • 2606
    0

    ក្រោយផ្តួលកីឡាករថៃ ភិតសាណាន់ ត្រឹមទឹកទី២ កាលពីថ្ងៃសៅរ៍ ទី ២៧ តុលា កន្លងទៅនេះ អ្នកប្រដាល់នៃក្លិបទ័ពពិសេសឆ័ត្រយោង៩១១ ព្រំ សំណាង បានបញ្ជាក់ថា ចាប់ពីប្រកួតនេះរូបគេនឹងវិលមក ប្រកួតលើប្រភេទទម្ងន់ ៧៥ គីឡូក្រាមវិញ ។ កូនសិស្សរបស់លោក ហង្ស សឿន លើកឡើងថា ការប្រកួតនេះគឺប្រភេទទម្ងន់ ៧៨ គីឡូក្រាម ដូចនេះចាប់ពីប្រកួតនេះទៅរូបគេនឹងប្រឹងហាត់ហើយប្រកួតត្រឹមទម្ងន់៧៥ គីឡូក្រាម ...
  • 2897
    0

      ព័ត៌មានថ្មីបំផុតពីចក្រភពអង់គ្លេសបានអោយដឹងថាមានការផ្ទុះឆេះឧទ្ធម្ភាគចក្ររបស់ម្ចាស់ក្លិបបាល់ទាត់ Leicester City នៅវេលាម៉ោង1រំលងអាធ្រាត្រម៉ោងនៅកម្ពុជាកាលពីយប់ម៉ិញ។ ឧបទ្ទវហេតុនេះបានឆាបឆក់ជីវិតមនុស្សចំនួន8នាក់ដែលក្នុងនោះក៏មានម្ចាស់ក្លិប ឡេស្ទ័រ ស៊ីធី វិឆៃ ស៊ីវ៉ាត់ថាណាប្រៈផា ផងដែរ។ គេមិនទាន់ដឹងនៅឡើយទេពីមូលហេតុដែលធ្វើអោយឧទ្ធម្ភាគចក្រមួយគ្រឿងនេះផ្ទុះឆេះបែបនេះ។ សូមជំរាបជូនថាហេតុការនេះបានកើតឡើងនៅបរិវេណទីលានបាល់ទាត់ King Power ក្រោយពេលដែលការប្រកួតរវាង Leicester City និង West Ham United បានបញ្ចប់ទៅដោយលទ្ធផល 1-1 ។ ក្រោមការគ្រប់គ្រងដោយមហាសេដ្ឋីរូបនេះ ...
  • 1435
    0

    ក្រោយការប្រកួតសប្តាហ៍ទី៥ នៃក្របខ័ណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League រដូវកាល២០១៨/១៩ បានបញ្ចប់ជាស្ថាពរ ជាមួយគ្នានេះផងដែរ កម្មវិធី Pi Pay Cambodia Fantasy ក៏បានរកឃើញអ្នកឈ្នះទាំង៥រូបប្រចាំសប្តាហ៍ផងដែរ ក្រោយពីស្វែងរកពិន្ទុបានច្រើនជាងគេនៅសប្តាហ៍ទី៨នេះ។ អ្នកឈ្នះទាំង៥រូបរួមមាន៖ ដោយឡែកសម្រាប់ប្រិយមិត្តដែលទទួលបានលេខ១គឺបានទៅលើក្រុម Change#8 ដែលមាន Manager ឈ្មោះ Soknang Chhon ដែលទទួលបាន៨២ពិន្ទុ។   ប្រិយមិត្តអាចចូលរួមប្រកួតក្នុង League ដ៏ពេញនិយមមួយនៅព្រះរាជាណាចក្រកម្ពុជារបស់យើងគឺ Pi ...
  • 7331
    0

    បាង កាយ៉ាក គឺជាអ្នកប្រដាលគុនខ្មែរមួយរូបដែលមិនសូវមានឈ្មោះល្បីក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុន្មានទេ តែបើសិនជានៅសង្វៀនប្រទេសថៃវិញ បាង កាយ៉ាក មានឈ្មោះបោះសំលេង ពិសេសគឺសង្វៀន Max Muay Thai តែម្តង។ មួយរយៈកាលចុងក្រោយនេះ បាង កាយ៉ាក ចាប់ផ្តើមមានមុខនៅសង្វៀនស្រុកខ្មែរច្រើនតាមរយៈការប្រកួតមិត្តភាពអន្តរជាតិ ហើយភាគច្រើនក៏ទទួលបានជ័យជំនះផងដែរ។ អ្នកប្រដាល់ដែលមានដើមកំណើតក្នុងខេត្តកោះកុងរូបនេះ បាននិយាយប្រាប់ MSR ថា សព្វថ្ងៃនេះរូបគេធ្វើការហ្វឹកហាត់នៅក្នុងក្លឹបមួយរបស់ខ្មែរក្នុងខេត្តរ៉ាកយ៉ងប្រទេសថៃ ដែលមានជាយដែនជាប់នឹងខេត្តកោះកុងប្រទេសកម្ពុជា។ អ្នកប្រដាល់គុនខ្មែរវ័យក្មេងអាយុ២០រូបនេះក៏បានប្រៀបថា ការហ្វឹកហាត់នៅក្នុងស្រុកខ្មែរ នឹងការហ្វឹកហាត់នៅក្នុងទឹកដីថៃ ...