• 2899
    0

    គិតមកត្រឹមពេលនេះ គ្រូបង្វឹករបស់ក្រុមខ្លាំងៗទាំង៦នៅក្នុងក្របខណ្ឌ Premier League របស់អង់គ្លេស មិនទាន់មានគ្រូណាមួយត្រូវបានដេញចេញនៅឡើយទេ បើទោះជាដឹកនាំមិនសូវបានល្អក្តី ជាពិេសេសលោក Jose Mourinho ៨សប្តាហ៌កន្លងទៅដឹកនាំ ManU ស្ថិតនៅចំណាត់ថា្នក់ទី ១០គត់។ ផ្ទុយពីគ្រូបង្វឹករបស់ក្រុមខ្លាំងទាំង៥ផ្សេងទៀត ដែលកំពុងដឹកនាំក្រុមបានល្អមែនទែន គឺប្រជែងយកតំណែងកំពូលតារាងរៀងៗខ្លួន ដែលបច្ចុប្បន្នកាន់កាប់ដោយ Manchester City។ សប្តាហ៍នេះនៅស្ថាប័ន CBS និងមានផ្សាយបន្តផ្ទាល់ការប្រកួតក្នុងសប្តាហ៍ទី១០ ជូនដល់ប្រិយមិត្តបានទស្សនាផងដែរ។ ដោយបងប្អូនទាំងអស់និងបានទស្សនាការប្រកួតក្រុមខ្លាំងមួយចំនួនដូចជា Liverpool, ...
  • 1958
    0

    អតីតគ្រូបង្វឹកជម្រើសជាតិបាល់ទាត់កម្ពុជាលោក Leonardo Vitorino បានថ្លែងថា អ្នកគាំទ្រ កម្ពុជាគួរបញ្ឈប់ការហៅកីឡាករដែលខ្លួនពេញចិត្តថាជា idol ព្រោះវាមិនមែនជារឿងល្អសម្រាប់កីឡាករផ្ទាល់ទេ ក្រោយពេលចាញ់ការប្រកួត។ ក្រោយវិលមកទឹកដីកម្ពុជាម្តងទៀតដោយទទួលបានតួនាទីជាគ្រូបង្គោលក្លិប ភ្នំពេញក្រោន បុរសប្រេស៊ីស បាននិយាយទាក់ទងទៅក្រុមជម្រើសជាតិគោព្រៃថា កីឡាករត្រូវការសម្ពាធ និងការខិតខំប្រឹងប្រែងជាជាងការសូមទោសចំពោះអ្នកគាំទ្រនៅពេលដែលពួកគេចាញ់ ពោលគឺពេលចាញ់មិនគួរបង្ហាញអារម្មណ៍ទន់ជ្រាយ ឬសូមទោសនោះឡើយ ជាពិសេសនៅលើបណ្តាញសង្គម ហើយអ្នកគាំទ្រចូលទៅសរសេរ Idol ៗ ទៀតនោះទេ ។ លោកបន្ថែមថា នៅប្រេស៊ីល រឺ ...
  • 1803
    0

    Mohamed Salah បាន​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​​ក្នុង​ជ័យ​ជម្នះ​ ៤ទល់នឹង០ លើក្រុមភ្ញៀវ​ Red Star Belgrade នៅ​ការ​ប្រកួត​ពានរង្វាន់ UEFA Champions League ពូល ​C។ គ្រាប់​ទី​១​របស់​ខ្សែ​ប្រយុទ្ធ​អេហ្ស៊ីប​ស៊ុត​បញ្ចូល​ទី​​នៅ​នាទី​​៤៥ និង​១​គ្រាប់​ទៀត​​នៅ​នាទី​៥១​ដោយធ្វើ​ឲ្យ​រូប​គេ​រក​បាន​៥០​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៦៥​ប្រកួត​ឲ្យ​ Liverpool​ ហើយបាន​ក្លាយ​ជា​កីឡាករ​ស៊ុត​៥០​គ្រាប់​លឿន​បំផុត​ក្រោយ​បំបែក​កំណត់ត្រា​ Torres ដែល​ប្រើ​ពេល​៧២​ប្រកួត​។ ក្រោយទទួលបាន៣ពិន្ទុបន្ថែម Liverpool ឡើងឈរនៅកំពូល​តារាង ដោយមាន​៦ពិន្ទុពីការប្រកួត៣លើក ហើយ​ Napoli ...
  • 11069
    0

    បើនិយាយអំពីប្រិយ៍មិត្តដែលនិយមគាំទ្រនិងទស្សនាវិស័យកីឡាប្រដាល់គុនខ្មែរចាប់តាំងពីឆ្នាំ៩០ជាងឡើងប្រហែលជាធ្លាប់ស្គាល់កីឡាករ ឡោ សំណាង ព្រោះថាកីឡាករដែលមានដើមកំណើតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលរូបនេះ ធ្លាប់មានឈ្មោះបោះសំលេងល្បីរន្ទឺពេញស្រុកខ្មែរតាមរយៈក្បាច់គុនខ្មែរ ពិសេសស្នៀតចេញចូលមានភាពរហ័ស ម្យ៉ាងវិញទៀតក៏ជាម្ចាស់ខ្សែក្រវាត់២គ្រឿងនៅស្រុកខ្មែរ​ ហើ្យក៏ជាម្ចាស់ជើងថ្នាក់ជាតិស្ទើរតែជារៀងរាល់ឆ្នាំផងដែរ។ បើតាមការរៀបរាប់របស់អតីតកីឡាករប្រដាល់ ឡោ សំណាង បានប្រាប់ MSR ឲ្យដឹងថា រូបគាត់ចាប់ផ្តើមចូលហ្វឹកហាត់នឹងឡើងប្រកួតគុនខ្មែរនៅក្នុងឆ្នាំ១៩៩៨ ហើយក៏បញ្ចប់អាជីពមួយនេះនៅឆ្នាំ២០០៦ ពោលគឺគាត់បានរួមរស់ជាមួយអាជីពប្រដាល់គុនខ្មែរត្រឹមតែរយៈពេល៨ឆ្នាំ ដោយបន្សល់នូវកេរ្ត៍ឈ្មោះបន្តិចបន្តួចនឹងខ្សែក្រវ៉ាត់២គ្រឿងតែប៉ុណ្ណោះ។ ក្រោយពីបោះបង់អាជីពជាអ្នកប្រដាល់គុនខ្មែរមក អតីតកូនសិស្សនូវសាលាគុនកងរាជអាវុធហត្ថលើផ្ទៃប្រទេសក្រោមការបង្ហាត់ដោយលោកគ្រូ ទ្រឿង សុះសាយ ចាប់ផ្តើមបង្វែរទិសមកបង្កើតមុខរបរបន្តិចបន្តួច, រហូតមកដល់សព្វថៃនេះ ឡោ ...
  • 9305
    0

    ការចង់បាន៣ពិន្ទុពីកីឡាករគុនថៃ ធ្នូសឹកឡេក វាមិនមែនជារឿងស្រួសនោះឡើយ នេះបើយោងតាមការបញ្ជាក់ពីលោក សាន់ សៅយ៉ាន់ គ្រូបង្ហាត់គុនខ្មែររបស់កីឡាករ សុខ ធី (កាកា) ខណៈដែលកីឡាករទាំង២រូបនឹងត្រូវតតាំងប្រកួតដណ្តើម៣ពិន្ទុពីគ្នានៅសង្វៀងស៊ីអិនស៊ីនាថ្ងៃអាទិត្យទី២៨ចុងសប្តាហ៍នេះ។ ជាមួយគ្នានេះ សុខ ធី ដែលជាបេក្ខភាពត្រូវប្រកួតផ្ទាល់ក៏បាននិយាយឲ្យដឹងដែរថា រូបគេធ្លាប់ឃើញអ្នកប្រដាល់ថៃ ធ្នូសឹកឡេក តាំងពីគេមិនទាន់ឡើងសង្វៀនមកម្លេះ ម្លោះហើយបើអោយរូបគេនិយាយថានឹងអាចដណ្តើមបាន៣ពិន្ទុពីកីឡាកររូបនេះ គេមិនហ៊ានអះអាងឡើយ ព្រោះ ធ្នូសឹកឡេក ធ្លាប់ជាម្ចាស់ខ្សែក្រវ៉ាត់ នៅសង្វៀនលុមភីនីប្រទេសថៃ ហើយចង្វាក់ចេញចូលរបស់គាត់នៅតែមានភាពស្វាហាប់នូវឡើយ ដែលជាហេតុធ្វើឲ្យរូបគេនៅភាពស្រពិចច្រពិលច្រើននៅការប្រកួតចុងសប្តាហ៍នេះ។ ...
  • 8872
    0

    អតីតកំពូលអ្នកប្រដាល់គុនខ្មែរលោក អេ ភូថង និងម្ចាស់មេដាយមាសស៊ីហ្គេម ឃុន ឌីម៉ា ត្រូវ ម្ចាស់គណនី Facebook ពីរនាក់ផ្សេងៗគ្នាបានសរសេរលាបពណ៌មិនល្អលើបណ្តាញសង្គម ដែលធ្វើអោយពួកគេទាំងពីរនាក់ចេញមកបកស្រាយរៀងៗខ្លួនតាម Facebook ផ្ទាល់ខ្លួនរបស់ ពួកគេ ។ ជាក់ស្តែងកាលពីម្សិលមិញមានគណនី Facebook មួយមានឈ្មោះថា Phirom Cam សរសេរថា លោក អេ ភូថង មិន​សប្បាយចិត្តចំពោះសហព័ន្ធកីឡាប្រដាល់គុនខ្មែរពាក់ព័ន្ធនឹងអំពើពុករលួយ ប៉ុន្តែក្រោយមកលោក ...
  • 6448
    0

    លោក ឃឹម សុជាតិ ដែលបានលាឈប់ពីអាជ្ញាកណ្តាលប្រដាល់គុនខ្មែរកាលពីពេលកន្លងមកនោះ ត្រូវបានលោក ហ៊ុន ចាន់រាជ្យ អញ្ញើញចូលរួមក្នុងសន្និសីទរបស់សហព័ន្ធយុទ្ធគុនចម្រុះខ្មែរ នៅព្រឹកថ្ងៃទី ២៣ ខែ តុលា ឆ្នាំ២០១៨ នាគណៈកម្មាការជាតិអូឡាំពិក ។ ការចូលរួមនេះមានន័យថាលោក ឃឹម សុជាតិ អាចនឹងក្លាយជាអាជ្ញាកណ្តាលមួយរូបក្នុងកម្មវិធី ប្រដាល់គុនចម្រុះរបស់កម្ពុជាដែលលោក ហ៊ុន ចាន់រាជ្យ គ្រោងនឹងរៀបចំក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីការបង្កើតសហព័ន្ធគុនចម្រុះខ្មែរលិចជារូបរាងដូចនេះ ។ លោក ...
  • 1990
    0

    ខ្សែប្រយុទ្ធ Alexis Sanchez មិនត្រូវបាន​បញ្ចូលឈ្មោះសម្រាប់ការប្រកួតក្របខណ្ឌ UEFA Champions League របស់ Manchester United ទល់ Juventus នាកីឡដ្ឋាន Old Trafford​ ឡើយ។ តាមការបញ្ជាក់ពីអ្នកចាត់ការ Jose Mourinho បានឲ្យដឹងថា កីឡាករវ័យ២៩ឆ្នាំ​មិនមានលក្ខណៈសមស្របពេញលេញនោះទេ (fit) សម្រាប់ការចូលលេងនៅក្នុងប្រកួតទី៣របស់ក្រុមបិសាចក្រហមនៃពានរង្វាន់ទ្វីបអឺរ៉ុបនេះ។ បុរសជនជាតិព័រទុយហ្គាល់បានបន្ថែមថា៖ រូបគេមានបញ្ហា និងមានការវះកាត់យ៉ាងស្មុគស្មាញនៅលើមាត់របស់គេ។ ...
  • 5468
    0

    សង្វៀនប្រដាល់គុនខ្មែររបស់ CBS ( CTN CNC MYTV ) បានផ្តល់ឱកាសដល់កីឡាករគុនខ្មែរវ័យក្មេង មានសមត្ថភាពបានប្រកួតលក្ខណៈអន្តរជាតិជាបន្តបន្ទាប់ថ្មីៗនេះ ក្នុងនោះមានដូចជា ធន់ អៀងឡៃ , ហូ សុភា និង ឡុង ខេត្ត ជាដើម ។ នៅដើមខែវិច្ឆិកា នេះសង្វៀន CBS នឹងមានពីរបន្ថែមទៀត ដូចនេះកីឡាករដែលមានសមត្ថភាពនឹង ត្រូវបានផ្តល់ឱកាសជាបន្តដើម្បីប្រកួតអន្តរជាតិក្នុងនោះគោលដៅបន្តាមាន ...
  • 4955
    0

    អស់រយៈពេលជាង២ខែមកហើយដែលអ្នកប្រដាល់ ឆៃ ស៉ារ៉ា អវត្តមានពីសង្វៀនគុនខ្មែរ ដោយសារតែបញ្ហារបួសបាក់ភ្លៅ ក្រោយជួបគ្រោះថ្នាក់ចរាចរជាមួយ មាស ចន្ទមាន។ហើយបើយោងតាមការសាកសួរពីសំណាក់MSRផ្ទាល់ ស៉ារ៉ា បានរៀបរាប់ថា សព្វថ្ងៃគេកំពុងតែស្នាក់នូវជាមួយក្រុមគ្រួសារក្នុងរាជធានីភ្នំពេញដើម្បីព្យាបាលរបួស ស្របពេលដែលរូបគេផ្ទាល់មានគម្រោងចូលហ្វឹកហាត់វិញនូវរយៈពេលខែទៀត។ តាមពិតទៅកូនសិស្សរបស់លោក ធន់ សុភា រូបនេះត្រូវសម្រាក់ព្យាបាលរបួសឲ្យយូរជាងនេះតទៅទៀត តែដោយសារតែខ្វះខាតនូវថវិកាដើម្បីមកជួយទំនុកបំរុងគ្រួសារ ទើបរូបគេត្រូវបង្ខំចិត្តចូលហ្វឹកហាត់ដើម្បីស្វែករកថវិកាមកចិញ្ចឹកគ្រួសារ។ គួររំលឹកថា ខ្លាសភ្នំដងភ្នំព្រឹក ឆៃ ស៉ារ៉ា បានជួបគ្រោះចរាចរជាមួយ មាស ចន្ទ មុនពេលដែលរូបគេត្រូវឡើងប្រកួតដណ្តើមយកលេខ៣ក្នុងកម្មវិធី ...