• 5881
    0

    ស្ថានីយ៍ទូរទស្សន៍ ស៊ី អ៊ិន ស៊ី ផ្នែកខាងកីឡាបានបង្ហាញសមាសភាពកីឡាករគុនខ្មែរ ចំនួន៤រូប ដែល នឹងត្រូវចូលរួមប្រកួតដណ្តើមពានរង្វាន់ ISI Palm រដូវកាលទី៣លើ ប្រភេទទម្ងន់ ៥៧ គីឡូក្រាម ។ បេក្ខភាពគុនខ្មែរដែលត្រូវប្រជែងពានរង្វាន់នេះរួមមាន សុខ ធី , ឡុង ជិន , ឈុត សេរីវាន់ថង និង តាញ់ ...
  • 6999
    0

    ប្រធានសមាគមកីឡាករបាល់ទាត់អេស្ប៉ាញ លោក David Aganzo បានបង្ហើបឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះ ប្រឆាំងទៅនឹងការសម្រេចចិត្ត ចំពោះការប្រកាសយក LaLiga ទៅប្រកួតលើទឹកដី សហរដ្ឋអាមេរិក។ ប្រឆាំងដោយសារតែក្រុមកីឡាករយល់ថា ការប្រកាសនេះ ធ្វើឡើងដោយគ្មានការសួរយោបល់ពីពួកគេជាមុនសិន។ លោក Aganzo ៖ «យើងនឹងមិនអនុញ្ញាតឲ្យមានការសម្រេចចិត្តដែលមិនមានការឯកភាពពីមតិភាគច្រើនបានឡើយយ។ LaLiga ធ្វើនេះ គឺបង្ហាញពីកង្វះការគោរពដែលមិនបានសុំយោបល់ពីកីឡាករដែលប៉ះពាល់ដោយផ្ទាល់ពីការសម្រេចចិត្តនេះ»។ នៅពេលសួរអំពីលទ្ធភាពដែលកីឡាករអាចធ្វើកូដកម្ម លោកបានឆ្លើយថា លោកមិនទាន់ចង់ឲ្យរឿងនេះធំ ដល់នោះភ្លាមទេ តែថាពួកលោកអាចនឹងធ្វើអ្វីគ្រប់យ៉ាងប្រសិនបើចំាបាច់។ ប្រធានសមាគមរូបនេះ ...
  • 7900
    0

    អតីតកំពូលអ្នកប្រដាល់គុនខ្មែរ បឺត ខាំ ដែលបានបោះបង់អាជីពពីសង្វៀនគុនខ្មែររយៈពេលជាច្រើនឆ្នាំហើយនោះ សម្រាប់តែឥឡូវនេះបានលេចមុខឡើងសង្វៀនសារជាថ្មីម្តងទៀតនៅក្នុងកម្មវិធីដ៏ល្បីល្បាញបែបកំប្លែងមួយរបស់MYTVគឺ  ពេញចិត្តអត់ ?ដោយត្រូវប្រកួតបែបកំប្លែងជាមួយតារាកត្តិយសជាច្រើនរូបទៀតផងដែរ ក្នុងនោះក៏មានការចូលរួមអត្ថាធិប្បាយបែបកំប្លែងពីលោក ថោង ប្រសើរ និង លោក នី រិទ្ធី ដែលជាពិធីករកីឡានៅស្ថានីយ៍ទូរទស្សន័CBSផងដែរ។ សូមបញ្ជាក់ផងដែរថាលោក បឺត ខាំ ឡើងសង្វៀនសារជាថ្មីម្តងទៀតនាពេលនេះ មិនមែនមកប្រកួតដើម្បីឈ្នះចាញ់នោះទេ គ្រាន់ថាអ្នកដឹកនាំកម្មវិធី ពេញចិត្តអត់? អញ្ជើញ បឺត ខាំ មកចូលរួមលេងសប្បាយៗបែបកម្មវិធីសិល្បះតែប៉ុណ្ណោះ ...
  • 2922
    0

    ក្រោយការប្រកួតសប្តាហ៍ទី១ នៃក្របខ័ណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League រដូវកាល២០១៨/១៩ បានបញ្ចប់ជាស្ថាពរ ជាមួយគ្នានេះផងដែរ កម្មវិធី Pi Pay Cambodia Fantasy ក៏បានរកឃើញអ្នកឈ្នះទាំង៥រូបប្រចាំសប្តាហ៍ផងដែរ ក្រោយពីស្វែងរកពិន្ទុបានច្រើនជាងគេនៅសប្តាហ៍ទី២នេះ។   អ្នកឈ្នះទាំង៥រូបរួមមាន៖   ប្រិយមិត្តអាចចូលរួមប្រកួតក្នុង League ដ៏ពេញនិយមមួយនៅព្រះរាជាណាចក្រកម្ពុជារបស់យើងគឺ Pi Pay Cambodia Fantasy ដែលលោកអ្នកអាចចូលរួមប្រកួតប្រជែងដោយសេរីតាមរយៈលេខកូដ 599631-643343។ ...
  • 5854
    0

    អ្នកលេងកែង វង្ស ណយ មួយរយៈនេះធ្វើអោយអ្នកគាំទ្រពេញពេញថ្លើមយ៉ាងខ្លាំងបន្ទាប់ពីបានផ្តួលជើងខ្លាំង របស់ថៃជាបន្តបន្ទាប់ ក្រោយពីរូបគេបានសម្រេចចិត្តផ្លាស់ប្តូរសាលាគុនពី អាណាចក្រគុនខ្មែរ មករួមរស់ ជាមួយសាលាគុនខ្មែរកុលបុត្រគុនខ្មែរវិញ ។ ទាក់ទងទៅការផ្តាស់ប្តូរក្លិបនេះកូននាគខេត្តប៉ៃលិនរូបនេះបញ្ជាក់ថា មិនមានបញ្ហាអ្វីនោះទេជាមួយក្លិបចាស់របស់គេ ប៉ុន្តែមកហាត់នៅក្លិបកុលបុត្រគុនខ្មែរនេះដើម្បីហាត់ខ្លួនឯងផង និងបង្ហាត់ដល់ប្អូនៗដែលទើបចូលហ្វឹកហាត់ផង ព្រោះគោលបំណងទៅថ្ងៃខាងមុខរូបគេចង់ក្លាយជាគ្រូបង្ហាត់គុនខ្មែរ ស្របពេលដែលក្លិបនេះកំពុងនេះត្រូវការ ក៏មកចូលរួមជាមួយតែម្តង ។  ក្លិបកុលបុត្រគុនខ្មែរបច្ចុប្បន្ននេះមានលោកគ្រូ នួន បូរ៉ា ជាគ្រូធំហើយក៏ជាអ្នកបង្ហាត់ដល់ វង្ស ណយ ផងដែរ ។ ...
  • 3266
    0

    ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ​នឹង​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​នៅ​ថ្ងៃ​ទី​៣​ខែ​កញ្ញា​ខាង​មុខ ​ដោយត្រូវត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិជា​មួយ​ក្រុមជម្រើស​ជាតិ​ម៉ាឡេស៊ី។ តាម​ប្រភព​ពី​ខាង​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​ក្រុម​ជម្រើស​ជាតិ​នឹង​ត្រូវ​ប្រកាស​ឈ្មោះ​នៅ​ថ្ងៃ​ទី​៣​ខែ​កញ្ញា​ខាង​មុខ​នេះ​ក្រោម​ការ​ដឹក​នាំ​របស់អ្នកចាត់ការថ្មី Keisuke Honda ដោយមានលោក Felix Agustin Gonzalez Dalmas ​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ជម្រើស​ជាតិ​កម្ពុជា។ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​​ (FFC) បាន​ចេញ​សេចក្ដី​ប្រកាស​ គ្រោង​លក់​សំបុត្រ​​ចាប់​ពី​​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ប្រកួត​​មិត្ត​ភាព​អន្តរជាតិ​រវាង​កម្ពុជា និង​ម៉ាឡេស៊ី ដោយ​ចាប់​លក់​ចាប់​ពី​ម៉ោង ៩:០០​ នាទី​​ព្រឹក​​ដល់​ម៉ោង ៥:០០ នាទី​ល្ងាច​​​​ទីតាំង​លក់​នៅ​មុខ​ច្រក​ចូល​ស្តាត​អូឡាំពិក​។ ...
  • 3057
    0

    វីរបុរស​របស់ក្រុម​កាំភ្លើងធំ Arsenal និងជាអតីតកីឡាករក្លឹប Barcelona ផង លោក Thierry Henry កំពុងតែចរចាជាមួយ​ក្លឹប Bordeaux ដើម្បីទទួលតំណែងជាអ្នក​ចាត់ការទូទៅ។ នេះបើតាមការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​បារាំង នៅ​យប់​ថ្ងៃ​ពុធនេះ។ ក្លឹប Bordeaux នៅក្របខណ្ឌកំពូលបារាំង Ligue 1 បាន​ផ្អាក​លោក Gus Poyet ពីតួនាទីជាអ្នក​ចាត់ការទូទៅ ដោយ​សារក្លឹប​រិះគន់ថា គាត់​បានធ្វើការ​ដោះដូរកីឡាករដោយ​គ្មានការ​ពិចារណា។ ហើយ​លោក Henry ...
  • 3187
    0

    អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស David Beckham នឹងត្រូវបានប្រគល់ពានរង្វាន់ UEFA President’s Award ឆ្នាំ ២០១៨ ដែលជាការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងនិងអាជីពដ៏អស្ចារ្យរបស់គេ។ ប្រធានស្ថាប័ន UEFA លោក Aleksander Ceferin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពានរង្វាន់នេះទទួលស្គាល់នូវសមិទ្ធផលលេចធ្លោ ឧត្តមភាពប្រកបដោយវិជ្ជាជីវៈ និងគុណសម្បត្តិផ្ទាល់ខ្លួន។ បុរសវ័យ៥០ឆ្នាំក៏បានកោតសរសើរ និង ពន្យល់ពីមូលហេតុដែលជ្រើសរើស David Beckham ជាអ្នកទទួលពានរង្វាន់នៅឆ្នាំនេះព្រោះគេជា និមិត្តរូបតំណាងបាល់ទាត់ពិតនៃជំនាន់របស់គេផងដែរ។ ...
  • 5116
    0

    អ្នកប្រដាល់គុនខ្មែរដែលជាម្ចាស់ខ្សែក្រវាត់៣គ្រឿងលើប្រភេទទំងន់ផ្សេងៗគ្នា លី ភា ត្រៀមខ្លួនដើម្បីជួបជាមួយកំពូលអ្នកប្រដាល់ជនជាតិអីរ៉ងក្នុងពេលឆាប់ៗនេះនៅស្ថានីយ៍ទូរទស្សន៍មួយក្នុងស្រុកខ្មែរ។ បើយោងតាមប្រម៉ូតទឺថៃ បានអោយដឹងថាលោកកំពុងតែព្យាយាមទាក់ទងយកកីឡាករស្តេចប្រដាល់លេខ១ប្រចាំប្រទេសអីរ៉ង ដើម្បីមកជួបអ្នកប្រដាល់គុនខ្មែរ លី ភា នៅក្នុងកម្មវិធីប្រដាល់ថ្មីមួយនៅCBSដែលនឹងបើកឆាប់ៗខាងមុននេះ តែលោកក៏នៅមិនទាន់ប្រាកដក្នុងចិត្តថា នឹងអាចយកកីឡាករគុនអីរ៉ង់នេះបានរឺក៏អត់នោះទេ តែលោកនឹងព្យាយាមដើម្បីអោយកម្មវិធីក្នុងថ្ងៃដំបូងមានការជក់ចិត្តពីសំណាក់អ្នកទស្សនា។ គួររំលឹកថាអ្នកប្រដាល់គុនខ្មែរ លីភា ទើបតែប្រកួតចាញ់ពិន្ទុគេនៅក្នុងកម្មវិធីមួយនៅប្រទេសថៃ សរុបមក៣ប្រកួតចុងក្រោយរបស់ លីភា ឈ្នះ១ នឹងចាញ់២ប្រកួតជាប់គ្នា ហើយប្រសិនមិនប្រែប្រួលនោះទេ លីភា និង អាចជួបជាមួយកំពូលអ្នកប្រដាល់ជនជាតិអីរ៉ង ហើយពិតជាកក្រើកសង្វៀន CBS ...
  • 4035
    0

    កីឡាករ​បាល់បោះ​ជប៉ុន​៤​នាក់​ត្រូវ​បាន​បញ្ជូន​ឲ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ​ពី​ព្រឹត្តិការណ៍ Asian Game ឆ្នាំ២០១៨ក្រោយ​ពួក​គេ​បាន​ចំណាយ​ប្រាក់​ស្វែងរក​សេវា​ផ្លូវ​ភេទដោយយក​នារី​ទៅកាន់សណ្ឋាគារ។ កីឡាករ​ទាំង​៤​បាន​ទៅ​រក​បរិភោគ​អាហារ​ពេល​ល្ងាច​នៅ​ឯ​​ទីក្រុង​ចាកាតា​ ប្រទេស​ឥណ្ឌូណេស៊ី​ដោយ​ពាក់​ឯកសណ្ឋាន​ក្រុម​ជប៉ុន​ បន្ទាប់​មក​ក៏​បាន​​ទៅ​តំបន់​ភ្លើង​ក្រហម។ ពួក​គេ​បាន​ស្គាល់​តំបន់​នោះ​តាម​រយៈ​ប្រជាជន​ដែល​ចេះ​និយាយ​ភាសា​ជប៉ុន​នៅ​ក្នុង​ទីក្រុង​ចាកាតា។ ​កីឡាករ​ទាំង​៤​បាន​ចំណាយ​ពេល​​ប៉ុន្មាន​ម៉ោង​ក្នុង​បារ​មួយ​កន្លែង មុន​ពេល​​ឡើង​សណ្ឋាគារ​ជាមួយ​នារី​៤​នាក់ និង​ស្នាក់​នៅ​រហូត​ដល់​ព្រឹកថ្ងៃ​សុក្រ។ នេះបើយោងតាម​ការ​បញ្ជាក់របស់​កីឡាករ​ទាំង​នោះ​មាន​ឈ្មោះ Takuya Hashimoto, Keita Imamura, Yuya Nagayoshi និង Takuma Sato។ ក្រោយ​ពី​ដឹង​រឿង​នេះ​​គណៈកម្មាធិការ​អូឡាំពិក​ជប៉ុន​បាន​បញ្ជូន​កីឡាករ​ទាំង​៤​មក​ផ្ទះ​វិញ ព្រម​ទាំង​សុំទោស​ពី​ទង្វើ​ខុសឆ្គង​ទាំង​នេះ​ផង​ដែរ។ គួរ​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​ជប៉ុន ...