• 2582
    0

    អតីតកីឡាករ Cricket ពិភពលោក លោក Imran Khan កាលពីថ្ងៃសុក្រ ត្រូវបានសភានៃប្រទេសប៉ាគីស្ថាន បោះឆ្នោតតែងតាំងជានាយករដ្ឋមន្ត្រីប៉ាគីស្ថាន បន្ទាប់ពីលោកបានឈ្នះសម្លេងឆ្នោតច្រើនពីការបោះឆ្នោតកន្លងទៅ។ លោក Imran Khan ដែលបច្ចុប្បន្ន មានអាយុ ៦៥ឆ្នាំ បានចូលប្រកួតកីឡា Cricket តាំងពីលោកមានអាយុ ១៦ឆ្នាំ។ ហើយតាមរយៈកីឡានេះហើយ ទើបធ្វើឲ្យលោកទទួលបានអាហារូបករណ៍សិក្សានៅសកលវិទ្យាល័យ Oxford ក្នុងចក្រភពអង់គ្លេស។ លោកគឺជាអតីតកីឡាករ Cricket ...
  • 3818
    0

    ក្នុង​ជំនួប​ជាមួយ​ Newcastle ក្នុងទឹកដី កាលពីយប់​ថ្ងៃសៅរ៍ អ្នក​ចាំទី Neil Etheridge សញ្ជាតិ​​ហ្វីលីពីនរបស់ Cardiff បាន​ធ្វើឲ្យ​មានការ​ភ្ញាក់ផ្អើល​សារជាថ្មី នៅក្របខណ្ឌ Premier League បន្ទាប់ពីកីឡាកររូបនេះ បាន​សង្គ្រោះបាល់ប៉េណាល់ទី ១១ម៉ែត្រ សារជាថ្មីទៀត ។ សូមបញ្ជាក់ថា នេះគឺជាលើកទី ២ហើយ សម្រាប់ Neil Etheridge ដែលអាចសង្គ្រោះបាល់ ១១ម៉ែត្របាល់ ...
  • 6491
    0

    លោក​ ស៊ុន រិគគី ដែល​មាន​អា​ជីព​ជា​អ្នក​ចម្រៀង ពិធីករ DJ និង​ជា​គ្រូ​បង្វឹក​ប្រដាល់​គុន​ខ្មែរ​នៅ​សាលាគុន​ខ្លារខិន​មាន​ឫទ្ធ​ដែល​គ្រប់​គ្រង​ដោយ​​អ្នក​ស្រី​ ឡុង រ៉ាវី បាន​ធ្វើ​ការ​ប្រកាស​តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​ជា​វីឌីអូ​នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួនកាល​ពី​ព្រឹក​ម៉ិញ​នា​ថ្ងៃ​អាទិត្រ​ទី​១៩សីហា​នេះ​ថា ពី​អំណិះ​តទៅ​លោក​លែង​ជា​គ្រូ​បង្វឹក​សប្បុរសធម៌​របស់​សាលាគុន​ខាង​លើ​ទៀត​ហើយ។ គ្រូ​បង្វឹកសប្បុរសធម៌គឺ​ចង់​មាន​ន័យ​ថា​លោក​យល់​ព្រម​បង្ហាត់​សិស្ស​គុន​ខ្មែរ​នៅ​ក្នុង​សាលា​មួយ​នេះ​ដោយ​ពុំ​គិត​ប្រាក់​កាស​ឡើយ​តែ​លោក​រីក​រាយ​​និង​ធ្វើ​វា​ដោយ​ការ​ពេញ​ចិត្ត​សប្បាយ​ចិត្ត​និង​មាន​តែ​អស់​លុយ​ពី​ហោប៉ៅ​ទៅ​វិញ​ផង ជាពិសេស​គឺ​លោក​ចង់​បណ្តុះ​កីឡាករ​គុន​ខ្មែរ​ជំនាន់​ក្រោយ​បន្ថែម​ទៀត នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​នៅ​ក្នុង​ការ​ផ្សាយ​ផ្ទាល់​វិឌីអូរ​នៅ​លើ​បណ្តាញ​សង្គម​ដ៏​ពេញ​និយម​មួយ​នេះ។ លោក​បាន​បន្ថែម​ទៀត​ថា​លោក​បាន​ចំណាយ​ពេល​ដល់​ទៅ​ជិត​៦​ឆ្នាំ​ដើម្បី​ជួយ​បង្វឹកនិង​ផ្តល់​ឱកាស​អោយ​កីឡាករនិង​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​ជា​ច្រើន​​នៅ​ក្នុង​សាលាគុន​ខ្លារខិន​មាន​ឫទ្ធ តែ​អ្វី​ដែល​លោក​បាន​ធ្វើ​ត្រូវ​បាន​គេ​មើល​ងាយ ត្រូវ​បាន​គេ​មិន​អោយ​តម្លៃ ដូច្នេះ​គាត់​សូម​ប្រកាស​ថា​គាត់​លែង​ជា​គ្រូ​បង្វឹក​របស់​សាលា​គុន​នេះ​ទៀត​ហើយ ព្រោះ​ខ្លារខិន​មានឫទ្ធពេល​នេះ​ជា​សាលាគុន​ធំ​និង​ល្អ​ដែល​ពុំ​សាក​សម​និង​សមត្ថភាពដ៏​ស្តួច​ស្តើង​​របស់លោក។ គួរ​បញ្ជាក់​ថា​ការ​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​មុខងារ​ដែលខ្លួនស្រឡាញ់​ពេញ​ចិត្ត​បែប​នេះ​គឺ​បាន​កើត​ឡើងមួយថ្ងៃ​ក្រោយ​ពី​កីឡាករ​គុនខ្មែរ​ ឡុង ជិន របស់​សាលាគុន​ខ្លារខិន​មាន​ឫទ្ធ​ឈ្នះ​ខ្សែ​ក្រវាត់​ខារ៉ាបាវ​របស់​ស្ថារនីយ៍​ទូរទស្សន៍ អាស៊ី​អាគ្នេយ៍ កាល​ពី​ថ្ងៃ​ទី​១៨​សីហា​កន្លង​ទៅ​នេះ​តែ​ប៉ុណ្ណោះ។ នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​អះអាង​បន្ថែម​ពី​អ្នក​ស្រី ...
  • 10462
    0

    ការប្រកួតដណ្តើមប្រាក់លានគោជល់សប្តាហ៍ទី៤បានរកឃើញទៀតហើយ ដោយម្ចាស់ប្រាក់លានក្នុងសប្តាហ៍ទី៤នេះបានទៅលើកីឡាករប្រទេសថៃ ជែកងួន ក្រោយពេលកីឡាករគុនថៃរូបនេះបានទាត់តែ៤ជើងក្នុងទឹកទី១ ក៏ធ្វើអោយ ប៉ោ ភារិទ្ធ បោះបង់ការប្រកួតតែម្តង។ សូមបញ្ជាក់ថា តាមពិតទៅ ប៉ោ ភារិទ្ធ មានបញ្ហារងរបួសដៃតាំងពីប្រកួតជុំដំបូងជាមួយ ភិតណយ មកម្លេះ , ក្រោយពេលទទួលជ័យជំនះលើ ភិតណយ ប៉ោ ភារិទ្ធ បានទៅអង្គុយយំក្នុងបន្ទាប់ផ្លាស់សំលៀកបំពាក់ ដែលនេះគឺជារឿងសោកស្តាយបំផុតសំរាប់អ្នកប្រដាល់មកពីខែត្រកោះកុងរូបនេះ ។ ក៏សូមរំលឹកដែរថា ជែកងួន អាចឡើងមកដល់វគ្គដណ្តើមប្រាក់លានបានក្រោយពីឈ្នះពិន្ទុលើផាន់គ្រាន់ ...
  • 6290
    0

    ឡុង ជិន ទទួលជ័យជំនះដោយឯកច្ឆន្ទហើយក្លាយជាជើងឯកខ្សែក្រវាត់ខារ៉ាប៉ាវក្នុងប្រភេទទំងន់៥៧គីឡូក្រាម លើឈុត សេរីវ៉ាន់ថង ក្នុងវគ្គផ្តាច់ព្រ័ត្រនៅសង្វៀនអាស៊ីអាគ្នេយ៍។ ការប្រកួតដែលមានអ្នកចូលរួមទស្សនាផ្ទាល់ណែនណាន់តាន់តាប់បានហ៊ោរកញ្ច្រៀវដល់ការប្រកួតរបស់អ្នកទាំង២យ៉ាងជក់ចិត្តបំផុត។ នេះជាលើកទី២របស់ ឡុង ជិន ដែលមានឪកាសឡើងមកដល់វគ្គផ្តាច់ព្រ័ត្រហើយទទួលបានជោគជ័យក្រោយគេធ្លាប់ប្រកួតចាញ់ កាកា ក្នុងវគ្គផ្តាច់ព្រ័ត្រគូបូតានៅប៉ុស្ត៍បាយ័ន្តកាលពី៤ខែមុន ជ័យជំនះរបស់ ឡុង ជិន នៅពេលនេះក៏បានសាងប្រវត្តិសាស្រ្តដល់ក្លឹបខ្លារខិនមានរិទ្ធ ដែលមិនធ្លាប់មានអ្នកប្រដាល់រូបណាអាចដណ្តើមខ្សែក្រវាត់មកបំពាក់លើជញ្ជាំងក្លឹបបានឡើយ ភាគច្រើនបានត្រឹមជើងឯករង រឺត្រឹមលេខ៣ ដូចជា វី សេរីចាន់ឌីន, ជឹម ចិត្រា និង ...
  • 6259
    0

    សប្តាហ៍ទី១កន្លងទៅដែលជាការប្រកួតបើករដូវថ្មីរបស់ក្របខណ្ឌ Premier League របស់អង់គ្លេស ឃើញថាក្រុមខ្លាំងទាំង៦ភាគច្រើនទទួលបានជ័យជំនះទាំងអស់ លើកលែងតែ Arsenal ប៉ុណ្ណោះដែលបរាជ័យក្រោមថ្វីជើងរបស់ Manchester City។ ឈានចូលដល់សប្តាហ៍ទី២ Arsenal នៅតែបន្តជួបក្រុមខ្លាំងមួយលើកទៀតគឺ តោខៀវ Chelsea នៅ  Stamford Bridge មិនដឹងថាពួកអាចយក៣ពិន្ទុបានពីគ្រូបង្វឹកថ្មី Mourizio Sarri បានរឺក៏អត់នោះទេ។ ខាងក្រោមនេះជាតារាងការប្រកួតទាំង១០គូរនៅ Premier League សប្តាហ៍ទី២ ...
  • 12658
    0

    ក្រោយចាញ់ពិន្ទុកីឡាករថៃ Daraeak Sutai ដែលជាម្ចាស់ខ្សែក្រវាត់ MX MUAY XTREME អ្នកប្រដាល់គុនខ្មែរ លី ភា បង្ហើបមូលហេតុថា មានពេលសម្រាកមិនគ្រប់គ្រាន់ពោលមិន ដល់៥ ថ្ងៃផងមុនឡើងប្រកួតកាលពីយប់មិញនេះ ។ ពិតណាស់ម្ចាស់ខ្សែក្រវាត់៤គ្រឿងរូបនេះមិនពេលសម្រាកគ្រប់គ្រាន់មែន ពីព្រោះរូបគេទើប តែប្រកួតនៅសង្វៀន ស៊ី អ៊ិន ស៊ី កាលពីថ្ងៃអាទិត្យ ទី ១២ សីហា កន្លងមកដោយប្រើពេល ...
  • 8884
    0

    ការប្រកួតដណ្តើមប្រាក់លានគោជល់រដូវកាលទី៩បានបញ្ចប់ទៅជិតមួយខែហើយ ដោយម្ចាស់ខ្សែក្រវាត់រជ្ជកាលទី៩នេះបានទៅលើអ្នកប្រដាល់គុនខ្មែរ ប៉ោ ភារិទ្ធ ហើយនេះក៏ជាខ្សែក្រវាត់គោជល់លើកទី២របស់អ្នកប្រដាល់ខែត្រកោះកុងនេះផងដែរ។ បើនិយាយអំពី ភិតណយ វិញមានការសោកស្តាយជាខ្លាំងដែលមិនអាចដណ្តើមបាននូវខ្សែក្រវាត់មួយនេះ ស្របពេលដែលអ្នកប្រដាល់នៅខែត្រសុរិន្ទរូបនេះបានរំពឹកទុកយ៉ាងខ្លាំងថានឹងយកខ្សែក្រវាត់មួយនេះមកពាក់ឲ្យបាន តែនេះគ្រាន់តែជាក្តីស្រម៉ៃតែប៉ុណ្ណោះ ។ នៅថ្ងៃសៅរ៍ទី១៨ ខែសីហានេះ ភិត ណយ នឹងត្រូវប្រកួតជំរុះដណ្តើមប្រាក់លានជាមួយ ប៉ោ ភារិទ្ធ ម្តងទៀត, អតីតកូនចិញ្ចឹមរបស់លោក ភែក កាខែ រូបនេះបាននិយាយថា ប៉ោ ភារិទ្ធ ឥឡូវនេះខ្លាំងជាង ...
  • 22301
    0

    លោក​ ខឹម សុជាតិ ដែល​ជា​អជ្ញាកណ្តាល​និង​ជា​គណកម្មការ​អោយ​ពិន្ទុ​ក្នុង​ការ​ប្រកួត​ប្រដាល់​របស់​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន្តបាន​ចេញ​មុខ​តាម​ការ​ឡាយ​វីឌីអូ​ក្នុង​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន Khem Socheat ថា​បាន​ដក​ខ្លួន​ចេញ​ពីការ​ងារ​របស់​ខ្លួន​អស់​រយៈពេល​៣​ខែហើយ។ លោក ខឹម​ សុជាតិ​ បាន​អះ​អាង​ថា​លោក​បាន​ប្រឡូក​ក្នុង​អាជីព​ជា​គ្រូ​បង្វឹក​គុនខ្មែរ​ក៏​ដូច​ជា​ក្នុង​ជួរ​គណកម្មការ​សហព័ន្ធ​អស់​រយៈ​ពេល​១៨​ឆ្នាំ​មក​ហើយ​តែ​តម្លៃ​ការ​ងារ​របស់​គាត់​ពុំ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ជា​ដើម។ លោក​ក៏​បាន​លើក​នូវ​ការ​មិន​សប្បាយ​ចិត្ត​ជា​ច្រើន​ទៀត​ដូច​ជា​អំពើ​ពុករលួយ​ក្នុង​ការ​ចាប់​គូរ​ប្រកួត​ជា​ដើម​។ ក៏​មាន​អ្នក​គាំ​ទ្រ​លោក​បាន​ចែក​រំលែក​ការ​ឡាយ​របស់​លោក​ដោយ​ភ្ជាប់​នូវ​គំនិត​ផ្ទាល់​ខ្លួន​ផង​ដែរ។ មិនទាន់​មាន​ការ​ឆ្លើយ​តប​ណា​មួយ​ពី​សហព័ន្ធ​គុនខ្មែរ​នៅ​ឡើយ​ទេ​ចំពោះ​ការ​ចេញ​មុខ​មក​បញ្ជាក់​បែប​នេះ​របស់​លោក ខឹម សុជាតិ។ MSR មាន​តែ​ការ​សោក​ស្តាយ​នូវ​ការ​សម្រេច​ចិត្ត​របស់​លោក ខឹម សុជាតិ និង​សង្ឃឹម​ថា​លោក​និង​មាន​ដំណោះ​ស្រាយ​ល្អ​ជាង​នេះ​ ជាជាង​ការ​ដើរ​ចេញ​បែបនេះ​ក្នុង​ខណៈ​ពេល​ដែល​វិស័យ​គុនខ្មែរ​របស់​យើង​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​មុខ​និង​ត្រូវ​ការ​អ្នក​មាន​សមត្ថភាព​ដើម្បី​ជួយ​ជ្រោម​ជ្រែង​និង​អភិរក្ស។ សូមចូល​ទៅ​មើល​ការ​ឡាយ​របស់​លោក៖ https://www.facebook.com/khem.socheat.3
  • 4336
    0

    ក្របខណ្ឌបាល់ទាត់កំពូលរបស់ប្រទេសអេស្បាញដែលគេស្គាល់ថា La Liga បានប្រកាសជាផ្លូវការក្នុងការរៀបចំការប្រកួតនៅទឹកដី សហរដ្ឋអាមេរិក និង​ កាណាដា ក្រោមកិច្ចសន្យារហូតដល់ ១៥ឆ្នាំ។ មានអាយុកាល ៨៩ឆ្នាំ នេះជាលើកទី១ក្នុងប្រវត្តិសាស្រ្ត ដែលក្របខណ្ឌបាល់ទាត់ដ៏ល្បីល្បាញពេញពិភពលោកមួយនេះ បានប្រកាសរៀបចំការប្រកួតផ្លូវការនៅទឹកដីបរទេស ជាមួយនិងកិច្ចសន្យា ១៥ឆ្នាំ ដែលបានធ្វើឡើងនៅមុខអ្នកសារព័តមានជាច្រើនក្នុងទីក្រុង New York។ នៅពីក្រោយការរៀបចំព្រឹត្តិការណ៏នេះ ប្រទេសដែលជាដៃគូគឺ សហរដ្ឋអាមេរិក និង កាណាដា និងទទួលបានវិញនៅការរីកចំរើនផ្នែកប្រព័ន្ធផ្សព្វផ្សាយកីឡា សេដ្ឋកិច្ច ...