• 3672
    0

    Mohamed Salah កីឡាករអេហ្ស៊ីបរបស់ក្លឹប Liverpool កំពុងត្រូវបានប៉ូលីស Merseyside ប្រចាំភាគពាយ័ព្យប្រទេសអង់គ្លេស បើកការស៊ើបអង្កេត បន្ទាប់ពីទទួលបានឃ្លីបវីដេអូមួយ ដែលបង្ហាញថា Mo Salah បានប្រើប្រាស់ទូរស័ព្ទ ពេលកំពុងបើករថយន្ត។ ប៉ូលីស Merseyside ដែលគ្រប់គ្រងភាគពាយ័ព្យប្រទេសអង់គ្លេស បានបញ្ជាក់ក្នុងបណ្តាញសង្គម Twitter ថាវីដេអូនោះ បានឆ្លងទៅដល់ស្ថាប័នពាក់ព័ន្ធហើយ។ ចំណែក អ្នកនាំពាក្យក្លឹបក្នុងក្របខណ្ឌកំពូលរបស់អង់គ្លេស Premier League វិញ ...
  • 12072
    0

    យោងតាមការបង្ហាញរបស់ក្លិបប្រដាល់ Cambodian Top Team បញ្ជាក់ថាអ្នកប្រដាល់គុនខ្មែរ កណ្តាប់ដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ បាន​ចូលរួមដំណើរជាមួយក្លិប CambodianTop Team ក្នុងការចេញទៅប្រកួតនៅក្រៅប្រទេសសម្រាប់ព្រឹត្តិការណ៍ធំៗនានា ។ ការប្រកួតក្រៅប្រទេសជាមួយក្លិបរបស់លោក ហ៊ុន ចាន់រាជ លើកដំបូងរបស់ម្ចាស់ខ្សែក្រវាត់៩គ្រឿងគឺប្រកួតនៅប្រទេស មីយ៉ាន់ម៉ា នៅថ្ងៃទី ២៩ ខែ​កញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ ។ សម្រាប់ដៃគូ និង ...
  • 2278
    0

    Real Madrid ត្រូវ​ជួបជាមួយ Atletico Madrid នៃការប្រកួតពានរង្វាន់​ UEFA Super Cup 2018 នាវេលាម៉ោង២ទៀបភ្លឺចូលថ្ងៃព្រហស្បតិ៍ ក្នុងនាម​ជា​ជើង​ឯក​ UEFA Champions League និង ​ជើង​ឯក​ Europa League។ ដោយឡែកនេះ​គឺ​ជា​ប្រកួត​ផ្លូវ​ការ​លើក​ដំបូង​របស់​ក្រុមអធិរាជស​ដែល​គ្មាន​វត្តមាន​របស់​ Cristiano Ronaldo ប៉ុន្តែយ៉ាង​ណា​ក្តីប្រធានក្រុម Sergio Ramos បាន​ក្រុមរបស់ខ្លួននៅ​តែ​អាច​ឈ្នះ​ពានបានដដែល​។ ...
  • 73981
    0

    ដោយសារស្រលាញ់គុនខ្មែរលោក Bidaut Derek ជនជាតិបារាំងដែលស្រលាញ់គុនខ្មែរបានចំណាយទុនជាច្រើនដើម្បីបើកក្លិបប្រដាល់លក្ខណៈ ស្តង់ដាអន្តរជាតិនៅកម្ពុជា និងស្វាគមន៍គ្រប់ កីឡាករគុនខ្មែរដែលចង់ទៅហាត់នៅក្លិបប្រដាល់របស់លោកដែលទើបបង្កើតនេះ ។ អ្នកប្រដាល់គុនខ្មែរដែលលោកគ្រូ​ ម៉ា សេរី ដាក់ឈ្មោះថាបារាំងបេះដូងខ្មែរ បញ្ជាក់ថាដោយសារលោកស្រលាញ់កីឡាតាំងពីតូច ហើយចូលចិត្តក្បាច់គុនរបស់ខ្មែរទើបលោកមិនអាច ទៅណាចោលប្រទេសមួយនេះ ក្តីស្រមៃរបស់លោកគឺចង់បង្កើតក្លិបប្រដាល់លក្ខណៈស្តង់ដាមួយ នៅប្រទេសកម្ពុជាឥលូវគឺបានសម្រេចហើយ ។ បុរសកើតនៅទីក្រុង ម៉ាកសី បន្ថែមថាប្រទេសកម្ពុជាមិនទាន់មានក្លិបប្រដាល់ដែលមាន លក្ខណស្តង់ដានោះទេដូចនេះលោកសម្រេចបង្កើតក្លិបលក្ខណស្តង់ដាដែលមានសម្ភារៈគ្រប់គ្រាន់ កន្លែងមានអនាម័យ ហើយសម្រាប់កីឡាករគុនខ្មែរដែលចង់មកហាត់លោកស្វាគមន៍គ្រប់ពេល ដោយមិនគិតថ្លៃហាត់ឡើយ និងអាចមានឱកាសនាំពួកគេទៅប្រកួតនៅក្រៅប្រទេសទៀតផង ...
  • 4311
    0

    ព៌តមានច្បាស់ការពីក្លឹប AC Milan នៅ Italy បានបញ្ចាក់ពីការសំរេចចិត្តនាំយកកីឡាករខ្សែបំរើជនជាតិបារាំង Tiemoue Bakayoko មកពង្រឹងក្លឹបក្នុងរដូវកាលថ្មី។ អតីតកីឡាកររបស់ AS Monaco ចាកចេញពី Chelsea លើកនេះក្នុងលក្ខខណ្ឌខ្ចីជើង 1រដូវកាល 2018/2019 ដោយសារតែក្រុមតោខៀវបាននាំចូលសមាជិកថ្មីមួយរូបគឺ Jorginho មកបំពេញតំបន់បំរើកណ្តាលនេះដែរ។ ការមកដល់របស់គ្រូបង្វឹកថ្មី Maurizio Sarri ក៏ជាចំនែករួមក្នុងការចាកចេញរបស់កីឡាករវ័យ 23ឆ្នាំ ផងដែរ។ ...
  • 3341
    0

    ក្រោយការប្រកួតសប្តាហ៍ទី១ នៃក្របខ័ណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League រដូវកាល២០១៨/១៩ បានបញ្ចប់ជាស្ថាពរ ជាមួយគ្នានេះផងដែរ កម្មវិធី Pi Pay Cambodia Fantasy ក៏បានរកឃើញអ្នកឈ្នះទាំង៥រូបប្រចាំសប្តាហ៍ផងដែរ ក្រោយពីស្វែងរកពិន្ទុបានច្រើនជាងគេនៅសប្តាហ៍ដំបូងនេះ។ អ្នកឈ្នះទាំង៥រូបរួមមាន៖ ប្រិយមិត្តអាចចូលរួមប្រកួតក្នុង League ដ៏ពេញនិយមមួយនៅព្រះរាជាណាចក្រកម្ពុជារបស់យើងគឺ Pi Pay Cambodia Fantasy ដែលលោកអ្នកអាចចូលរួមប្រកួតប្រជែងដោយសេរីតាមរយៈលេខកូដ 599631-643343។ អ្នក​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​5​នាក់​រៀង​រាល់​សប្តាហ៍​និង​បាន​ទទួល​រង្វាន់​ជា​ទឹក​ប្រាក់​5ដុល្លារ​និង​ឈ្នះ​លុយ​សុទ្ធ​ចំនួន​15០​ដុល្លារ​ប្រចាំ​រដូវ​កាល​ផង​ដែរ។ នេះជារបៀបនៃការចូលលេង៖
  • 2746
    0

    Real Madrid ទិញបានអ្នកចាំទី Thibaut Courtois ពី Chelsea តម្លៃ៣៥លានអឺរ៉ូ។ ខណៈប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានរាយការណ៍ថា ក្រុមរហស្សនាមអធិរាជសនឹងងបង់ប្រាក់ ៣៥លានអ៊ឺរ៉ូដំបូងសម្រាប់ Courtois ដែលត្រៀមខ្លួនចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៦ឆ្នាំ។ ការអះអាងរបស់ភ្នាក់ងារអ្នកចាំទីជម្រើសជាតិបែលហ្ស៊ិកខាងលើបានឲ្យដឹងថា Thibaut Courtois នឹងនៅជាមួយ Chelsea បន្តទៀតប្រសិនបើគ្រួសាររបស់គេផ្លាស់មករស់នៅទីក្រុងឡុងដ៍។ បើសិនគ្រួសាររបស់គាត់រស់នៅឡុងដុង អ្វីៗនឹងខុសពីនេះទាំងស្រុង។ គាត់នឹងនៅ Chelsea ទៀត គ្មានហេតុផលអ្វីត្រូវចាកចេញពីក្លិបដូច Chelsea ...
  • 2891
    0

    ខ្សែបម្រើ David Silva បានចូលរួមជាមួយ Andres Iniesta និង Gerard Pique ក្នុងការលាលែងពីក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ។ កីឡាករវ័យ ៣២ឆ្នាំ បានរួមចំណែកយ៉ាងសំខាន់ ជួយអេស្ប៉ាញឈ្នះ World Cup នៅឆ្នាំ២០១០ និង Euro ឆ្នាំ២០០៨ និងឆ្នាំ ២០១២។ David Silva បានបញ្ចេញសារថ្លែងការថា វាមិនងាយស្រួលនោះទេសម្រាប់ក្នុងការសម្រេចចិត្ត ...
  • 20859
    0

    ការប្រកួតដណ្តើមពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm ត្រូវបានរកឃើញកីឡាករ៤រូបដែលត្រូវប៉ះគ្នានៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រហើយ ក្នុងនោះកម្ពុជា២រូប និង ថៃ២រូប ដោយតាមរូបមន្តគឺអ្នកលេខ១ប៉ះលេខ៤ នឹងលេខ២ប៉ះលេខ៣ សរុបមកគឺ ឌិនណាផូ ឈរលេខ១ , មឿន សុខហ៊ុច ឈរលេខ២ , ក្រៀងក្រៃ ឈរលេខ៣ និង ឆៃ សារ៉ា ឈរលេខ៤ ។ សូមបញ្ជាក់បន្តិច ឆៃ ...
  • 3179
    0

    ក្រោយពីសហព័ន្ធបាល់ទាត់កម្ពុជាតែងតាំងជាអ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា ខ្សែប្រយុទ្ធសញ្ជាតិជប៉ុន Honda នឹងដឹកនាំក្រុមគោព្រៃប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិរបស់ ម៉ាឡេស៊ី ក្នុងការមកចូលកាន់តំណែងលើកដំបូង ។ ក្រុមជម្រើសជាតិកម្ពុជានឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយម៉ាឡេស៊ី នៅថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨ នាពហុកីឡដ្ឋានជាតិអូឡាំពិក ដែលជំនួបនោះអាចជាការដឹកនាំប្រកួតដំបូងរបស់គ្រូបង្វឹកថ្មី Keisuke Honda ដែលសហព័ន្ធផ្តល់សេចក្តីទុកចិត្តដឹកនាំរយៈពេល២ឆ្នាំ ។ ទោះបីយ៉ាងណាគ្រូបង្វឹកបទពិសោធជាកីឡាករនៅតំបន់អឺរ៉ុបរូបនេះមិនបានមកបង្វឹកផ្ទាល់ដល់កីឡា ករកម្ពុជាច្រើននោះទេ ដោយសារជាប់ភារកិច្ចជាកីឡាករជាមួយក្លិបបាល់ទាត់របស់ប្រទេសអូស្ត្រាលី Melbourne Victory ដូចនេះលោកនឹងធ្វើការជាមួយជំនួយការសញ្ជាតិអាហ្សង់ទីន ...