• 11978
    0

      ម្ចាស់ខ្សែក្រវាត់៩គ្រឿង ពានរង្វាន់២ និងជាម្ចាស់ប្រាក់លាន៣ដង រឿង សោភ័ណ្ឌ នឹងត្រូវសម្រាកព្យាបាលរបួសស្រុញឆ្អឹងដៃប្រហែល២ខែ នេះបើតាមការបញ្ជាក់ផ្ទាល់ពីអ្នកប្រដាល់គុនខ្មែរ កណ្តាប់ដៃភ្លើង ជើងរន្ទៈ រឿង សោភ័ណ្ឌ ។ របួសស្រុញឆ្អឹងដៃនេះកើតមានឡើងនៅគ្រាដែលប្រកួតដណ្តើមប្រាក់លានគោជល់ជាមួយ វង្ស ណយ ក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយសារតែព្យាយាមប្រើកណ្តាប់ដៃឆ្វេងច្រើនពេក ទើបធ្វើអោយកូនសិស្សលោក ឈិន ក្វាន់ចៃ ជួបបញ្ហាបែបនេះ ។ គួរបញ្ជាក់ថា កំពូលអ្នកប្រដាល់គុនខ្មែរ រឿង ...
  • 1779
    0

    វីរបុរសបាល់ទាត់​របស់​ប្រេស៊ីល លោក Ronaldo Nazário បាន​ឲ្យ​ដឹងថា លោក​នឹង​ចេញ​ពីមន្ទីរពេទ្យ​នៅថ្ងៃចន្ទនេះ បន្ទាប់ពីបាន​ចូលសម្រាក​ក្នុង​បន្ទប់​ព្យាបាល​ជំងឺធ្ងន់ (ICU) ដោយសារជំងឺរលាកសួត។ លោក Ronaldo បាន​សម្រាក​ព្យាបាលនៅមន្ទីរពេទ្យ Ibiza ក្នុង​ប្រទេសប្រេស៊ីល តាំងពីថ្ងៃទី ១០សីហា ហើយគ្រូពេទ្យ រំពឹងថា លោក​នឹងធូរស្បើយ​អាចត្រលប់ទៅផ្ទះវិញ នៅថ្ងៃទី ១៣សីហានេះ។ ​ អតីត​ខ្សែប្រយុទ្ធ Real Madrid វ័យ​៤១​ឆ្នាំ ...
  • 4715
    0

    រដូវកាលបាល់ទាត់ Premier League បានដំណើរការឡើងវិញហើយ ក្នុងសប្តាហ៍នេះ។ មានការប្រកួតជាច្រើន បានកើតឡើង និងមានគ្រាប់ច្រើនដូចគ្នា ដែលបានស៊ុតបញ្ជូលទី។ ប៉ុន្តែអ្វីដែលពិសេស គឺយប់មិញនេះ ក្នុងជំនួបរវាង Bournemouth ជាមួយ Cardiff អ្នកចាំទី Cardiff កីឡាករហ្វីលីពីន វ័យ២៧ឆ្នាំ ពីអាស៊ីអាគ្នេយ៍ បានសង្គ្រោះបាល់ប៉េណាំងទី ជាលើកដំបូង នៅ Premier League រដូវកាល ...
  • 2264
    0

    Gerard Pique ខ្សែការពារក្លឹប​ Barcelona នៅថ្ងៃនេះ បានប្រកាស ចូលនិវត្តន៍ ពីក្រុម​បាល់ទាត់ជម្រើសជាតិអេស្ប៉ាញ។ កីឡាករវ័យ ៣១ឆ្នាំ​ ដែល​ស៊ុត​បញ្ជូលទី ឲ្យ​ក្រុម​ជម្រើសជាតិអេស្ប៉ាញ បាន ៥ដង ចន្លោះឆ្នាំ ២០០៩ ដល់ ២០១៨ បាន​អះអាងថា លោក​នឿយហត់នឹងការរិះគន់ ហើយចង់ទុក​ពេល​ផ្តោតការលេងជាមួយ Barcelona។ Gerad Pique បាននិយាយថា៖ «ខ្ញុំ​បាន​និយាយ​ជាមួយលោក ...
  • 5035
    0

    លី ភា ម្ចាស់ខ្សែក្រវាត់៤គ្រឿងបានបង្ហើបថាការពិតទៅ ទួនប៉េ ដែលជាដៃគូប្រកួតរបស់គេនៅ ថ្ងៃអាទិត្យ នេះជាអ្នកប្រដាល់ថៃមួយរូបមានបទពិសោធច្រើនឆ្នាំរួចមកហើយដែលធ្លាប់ឃើញ ប្រកួតនៅស្រុកថៃតាំងពីរូបគេនៅក្មេងមិនទាន់ចូលហាត់ប្រដាល់មកម្ល៉េះ ។ អ្នកប្រដាល់ខេត្តបាត់ដំបងបានអោយដឹងថា ៖ ខ្ញុំធ្លាប់ឃើញទួនប៉េប្រកួតតាំងពីខ្ញុំមិនទាន់ចូលហាត់ ប្រដល់ គាត់ជាកីឡាករបទពិសោធច្រើនឆ្នាំហើយមានក្បាច់ធ្ងន់មួយៗតែច្បាស់ ។ លី ភា ដែលកីឡាករល្បីល្បាញចេញពីប្រទេសថៃ ក្រោយពេលរូបគេទៅធ្វើការនិងហាត់ហើយប្រកួត នៅទីនោះជិត២ឆ្នាំកន្លងមក ។ នៅថ្ងៃអាទិត្យ ទី ១២ សីហា នេះនាសង្វៀន ...
  • 10123
    0

    សហព័ន្ធបាល់ទាត់កម្ពុជាបានបង្ហាញមុខគ្រូបង្វឹកថ្មីដែលត្រូវដឹកនាំក្រុមគោព្រៃកម្ពុជាក្នុងព្រឹត្តិ្កការណ៍ ធំៗ ជាពិសេសពានរង្វាន់ AFF Suzuki Cup នាពេលខាងមុខ ។ ខ្សែប្រយុទ្ធសញ្ជាតិជប៉ុន Keisuke Honda ត្រូវបា​នកម្ពុជាផ្តល់សេចក្តីទុកចិត្តអោយធ្វើជាអ្នកចាត់ការទូទៅក្នុងក្រុមជម្រើសជាតិបាល់ទាត់កម្ពុជារយៈពេល២ឆ្នាំ ខណៈអតីតកីឡាករ  AC Milan មិនបានដឹកនាំផ្ទាល់ ច្រើននោះទេ ព្រោះរូបគេជាប់កិច្ចសន្យាជាកីឡាកររបស់ក្លិប Melbourne city របស់អូស្ត្រាលី ។ កីឡាករដែលមានបទពិសោធជាកីឡាករនៅតំបន់អឺរ៉ុបរូបនេះស្វែងយល់បានច្រើននៅ ប្រទេសកម្ពុជា ពោលជាម្ចាស់ក្លិបសូលទីឡូអង្គរនៅខេត្តសៀម និងធ្លាប់មកកម្ពុជាច្រើនដងរួចមកហើយ ។ ...
  • 6780
    0

    កំពូលអ្នកប្រដាល់គុនខ្មែរចូលវៃមិនចេះថយ កែវ រំចង់ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៍មានកីឡាថា មូលហេតុដែលរូបខ្លួនមិនផ្តួលឲ្យកីឡាករគុនថៃ ត:គួនសឹង្ហ សន្លប់ ដោយសារតែអណិត ណាមួយមើលទៅកីឡាករថៃម្នាក់នោះហាក់បីដូចជាចង់សុំបន្តអោយបាន៥ទឹក ។ សូមបញ្ជាក់ផងដែរថា នេះគឺជាជំនួបលើកទី៣ហើយរវាងអ្នកប្រដាល់គុនខ្មែរ កែវ រំចង់ ប្រកួតជាមួយអ្នកប្រដាល់គុនថៃ ត:គួនសឹង្ហ ស្របពេលដែល២ប្រកួតមុនអ្នកប្រដាល់នៅខេត្តបាត់ដំបងរូបនេះផ្តួលឲ្យសន្លប់ទាំង២ដង តែសម្រាប់ជំនួបលើកទី៣នេះ កែវ រំចង់ បានត្រឹមឈ្នះតែពិន្ទុប៉ុណ្ណោះ ។ ជាមួយគ្នានេះផងដែរ កែវ រំចង់ ក៏នៅមានមហិច្ឆតាទៅប្រកួតនៅក្រៅស្រុកដដែល ...
  • 7809
    0

    ស្ថានប័ន្ថ CBS ដែលមានទូរទស្សន៍ CTN CNC និង MYTV និងផ្សាយបន្តផ្ទាល់ផ្តាច់មុខបាល់ទាត់ Premier League របស់អង់គ្លេសរដូវកាល 2018-2019 ជូនប្រិយមិត្តនៅកម្ពុជាបានទស្សានពេញមួយរដូវកាលតែម្តង។ សប្តាហ៍ដំបូងដែលប្រកួតបើកឆាកចាប់ពីថ្ងៃសៅរ៍ទី 11​ ខែសីហានេះ និងមានផ្សាយបន្តផ្ទាល់ចំនួន ៣គូរ ដូចរដូវកាលមុនៗដែរ ។ Manchester United និង Leicester City បានបញ្ចប់ការប្រកួតមុនគេដោយ ...
  • 2704
    0

    កាលពីម្សិលមិញខ្សែប្រយុទ្ធ Michy Batshuayi បានចាកចេញពី Chelsea ទៅចូលរួមជាមួយ Valencia ក្រោមកិច្ចសន្យាខ្ចីជើងមួយរដូវកាល។ កីឡាករវ័យ២៤ឆ្នាំ បានចំណាយពេលរដូវកាលមុនលើកិច្ចសន្យាខ្ចីនៅ Dortmund ដោយរកបាន៩គ្រាប់ពី១៤ប្រកួត ប៉ុន្តែមិនត្រូវបានជាប់ក្នុងក្រសែរភ្នែកគ្រូបង្វឹកថ្មី Maurizio Sarri ឡើយ។ Batshuayi ត្រូវបានលោក Antonio Conte ទិញពី Marseille ក្នុងខែកក្កដាឆ្នាំ២០១៦ តម្លៃ៣៣លានផោន ដោយរកបាន១៩គ្រាប់ពីការចូលលេង៥៣លើកសម្រាប់ក្រុមរហស្សនាមតោខៀវ។  
  • 2094
    0

    ខ្សែប្រយុទ្ធ Lionel Messi បានស្នង Andres Iniesta ជាប្រធានក្រុមរបស់ FC Barcelona បន្ទាប់ពីតារាជើងចាស់អេស្ប៉ាញបានបញ្ចប់ចំណង២២ឆ្នាំនៅក្លិបដោយចាកចេញទៅចូលរួមក្លិបជប៉ុន Vissel Kobe ក្នុងខែឧសភាឆ្នាំ២០១៨។ ដោយឡែក ខ្សែបម្រើការពារជម្រើសជាតិអេស្ប៉ាញ Sergio Busquets ជាអនុប្រធានក្រុមទី១ ខណៈ Gerard Pique និង Sergi Roberto ជាអនុប្រធានក្រុមទី២និងទី៣ ព្រោះដោយសារតែកីឡាករទាំង៤នាក់ខាងលើសុទ្ធតែបានដុះដាលចេញពីថ្នាលយុវជន ...