• 9019
    0

    បន្ទាប់ពីតារាថៃ Fight អីខៀវសាំង ( Iquezang) បានសន្លប់ក្រោមកណ្តាប់ដៃម្ចាស់ផ្ទះភូមាកាលពីថ្ងៃអាទិត្យម្សិលមិញនេះ កំពូលអ្នកប្រដាល់គុខខ្មែរចូលប្រយុទ្ធមិនរាថយ កែវ រំចង់ បាន Comment នៅក្នុងរូបភាពនៃការប្រកួតរវាងម្ចាស់ផ្ទះភូមា Soe Lin Oo និង Iquezang ថា តាមពិតទៅម្ចាស់ផ្ទះភូមាធ្លាប់ទាក់ទងខ្ញុំអោយទៅប្រកួតដែរ តែខ្ញុំមិនទៅ ដោយសារតែនៅប្រទេសនោះមិនដឹងជាវ៉ៃក្បាច់អីពិតប្រាកដ ក្នុងនោះមានប្រើក្បាលបុកផងដែរ។ គួរបញ្ជាក់ផងដែរថា កែរ រំចង់ គឺជាអ្នកប្រដាល់គុនខ្មែរល្បីឈ្មោះមួយរូបរបស់ប្រទេសកម្ពុជា ...
  • 2329
    0

    ក្រុមមេឃខៀវ Manchester City បានយកឈ្នះក្រុមតោខៀវ Chelsea ដោយលទ្ធផល២ទល់នឹង០ ហើយក្លាយជាម្ចាស់ពានរង្វាន់ Community Shield ជាពានត្រៀមបើករដូវកាលថ្មី Premier League។ ២គ្រាប់ដែលជាគ្រាប់ជ័យជម្នះរបស់ក្រុមលោក Pep Guardiola រកបានដោយខ្សែប្រយុទ្ធ Sergio Aguero ដោយកីឡាករសញ្ជាតិអាហ្សង់ទីនបានក្លាយជាសមាជិករបស់ Man City ដំបូងគេនៅក្នុងប្រវត្តិសាស្រ្តដែលស៊ុតបាន២០០គ្រាប់។ គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Premier League រដូវកាល២០១៨/១៩​ ...
  • 2951
    0

    ថ្មីៗ មានដំណឹងថា ភ្នាក់ងារ​របស់​អ្នកចាំទី​សញ្ជាតិបែលហ្ស៊ិក​ ​Thibaut Courtois គឺ​លោក Christophe Henrotay បាន​ទទូច​សុំ​ឲ្យ​ក្លឹប Chelsea អនុញ្ញាត​​ឲ្យ​អ្នកចាំទីកម្ពស់ ១ម៉ែត្រ៩៩រូបនេះ អាចផ្ទេរទៅលេងនៅក្លឹប​យក្សអេស្ប៉ាញ Real Madrid មុនទីផ្សារដោះដូរកីឡាករត្រូវបិទទ្វារ នៅថ្ងៃទី ៩ខែសីហាខាងមុខ។ Courtois បានបញ្ជាក់​ដោយខ្លួន​ឯង ដោយគ្មានលាក់លៀម​ថា គាត់ចង់ទៅលេងនៅអេស្ប៉ាញ មិនមែនដោយសារតែបានតំលៃខ្លួនខ្ពស់នោះទេ ពោលគឺគាត់ចង់ទៅរស់នៅជួបជុំកូនៗ។ សូមបញ្ជាក់ថា Courtois ...
  • 13032
    0

    អ្នកប្រដាល់គុនថៃដែលមិនទាន់ស្គាល់ពាក្យថាចាញ់ក្នុងសង្វៀន ស៊ីអិនស៊ី នាកម្មវិធី​ប្រកួតដណ្តើមពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm បាននិយាយប្រាប់ MSR ថា រូបគេមានបំណងចង់ប្រកួតឈ្នះគ្រប់ការប្រកួត ហើយក៏គ្មានបំណងចង់ទំលាក់ឲ្យកីឡាកររូបណាដែរ។ ថ្ងៃអាទិត្យនេះអ្នកប្រដាល់គុនថៃ ក្រៀងក្រៃ នឹងត្រូវប្រកួតបង្គប់ជុំទី៤ជាមួយអ្នកប្រដាល់កម្ពុជា មឿន សុខហ៊ុច ស្របពេលដែលអ្នកប្រដាល់គុនខ្មែររូបនេះគឺត្រូវការប្រកួតឈ្នះ ក្រៀងក្រៃ ដើម្បីអោយច្បាស់១០០ភាគរយឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ខណៈដែលកូនសិស្សរបស់លោក ណន រិទ្ធ ត្រូវការជ័យជំនៈលើអ្នកប្រយុទ្ធមកពីសុរិន្ទ, ក្រៀងក្រៃដែល៣ប្រកួតឈ្នះទាំង៣ប្រកួតក៏បាននិយាយតបទៅកាន់ សុខហ៊ុច វិញថា បើអាចរូបគេនឹងផ្តួល ...
  • 4246
    0

    Community Shield ត្រូវ​បាន​ប្តូរ​ឈ្មោះ​ពី​ Charity Shield ដែល​មាន​ប្រវត្តិ​ប្រកួត​តាំង​ពី​ឆ្នាំ​១៩០៨មក​ម្ល៉េះ បើ​គិត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​វា​មាន​អាយុ​១១០ឆ្នាំ​មក​ហើយ។ វា​គឺ​ជា​ពាន​រង្វាន់​សម្រាប់​បើក​រដូវ​កាល​ថ្មី​នៃ​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ក្របខណ័្ឌ​បាល់​ទាត់​ទាំង​អស់​នៅ​ក្នុង​ប្រទេស​អង់គ្លេស។ លក្ខខណ្ឌ​នៃ​ការ​ប្រកួត​ប្រជែង​គឺ​គេ​ទុក​អោយ​ក្រុម​ចំនួន​តែពីរ​ទេ​ដែល​បាន​ឈ្នះ​ពាន​រង្វាន់ FA Cup និង​ពានរង្វាន់​ក្របខណ័្ឌ​កំពូល​របស់​អង់គ្លេស​ Premier League កាល​ពីរដូវ​កាល​មុន មក​ប្រកួត​ប្រជែង​គ្នា​យក​ពាន​ Community Shield នៅ​លើ​ទីលាន​បាល់​ទាត់​ជាតិ Wembley ។ បើ​ក្នុង​ករណី​ក្រុម​តែ​មួយ​ដែលបាន​​ឈ្នះ​ទាំង FA Cup ផង​និង​ Premier ...
  • 5657
    0

    បន្ទាប់ពីបានទទួលជ័យជំនះដោយពិន្ទុលើកីឡាករគុនថៃ ក្វាន់ណាខន ឡៅ ចន្រ្ទា បានសរសើរនូវអាវុធរបស់កីឡាករថៃម្នាក់នេះថាមានគ្រោះថ្នាក់ខ្លាំងប្រសិនបើយើងហ៊ានមើលស្រាលទៅរូបគេ តែទោះបីជាយ៉ាងណាក៏ដោយកីឡាករគុនខ្មែរពូលកែនិយាយដាក់ខ្លួនរូបនេះអាចរក្សាស្ថានភាពបានល្អនៅពេលប្រកួតពេញ៥ទឹក។ នៅក្នុងកិច្ចសំភាសន៌ជាមួយអ្នកសារព័ត៌មានកីឡា កូនសិស្សលោក  ហង្ស សឿន រូបនេះបាននិយាយទាក់ទងទៅនឹងការប្រកួត ឡៅ ចិត្រា ដែលប្អូនប្រុសរបស់ខ្លួនរូបនេះនឹងធ្វើការប្រកួតដណ្តើមប្រាក់លានគោជល់នៅសង្វៀនស៊ីអិនស៊ីថា ចិត្រា នឹងអាចឈ្នះប្រាក់លាន ដោយហេតុផលយល់ទៅលើការទុកចិត្តក្បាច់គុនប្អូនប្រុសរបស់ខ្លួនថានឹងធ្វើបានល្អ៕ (វីដេអូប្រកួត ឡៅ ចន្រ្ទា ប្រកួតជាមួយ ក្ខាន់ណាខន ) +ឡៅ ចន្រ្ទា និយាយក្រោយប្រកួតឈ្នះ ...
  • 3243
    0

    កាលពីឆ្នាំមុននៅថ្ងៃនេះ ក្រុមចាយលុយធំបារាំង Paris St-Germain បានប្រកាសចុះហត្ថលេខាផ្ទេរយកខ្សែប្រយុទ្ធ Neymar ពីក្រុមអ្នកមានបុណ្យ FC Barcelona ជាផ្លូវការក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក ២២២លានអឺរ៉ូ ឬ២០០លានផោន។ ក្រោយផ្ទេរមកកាន់ក្របខ័ណ្ឌបាល់ទាត់ Ligue 1 របស់បារាំង កីឡាករសញ្ជាតិប្រេស៊ីលត្រូវបានគេរាយការណ៍មកថានឹងទទួលបានថ្លៃនឿយហាត់ ៤៥លានអឺរ៉ូក្នុងមួយឆ្នាំ ឬ ៨សែន៦ម៉ឺន៥ពាន់អឺរ៉ូក្នុងមួយសប្ដាហ៍។   អតីតសមាជិក Santos បានចុះហត្ថលេខាលើកុងត្រា៥ឆ្នាំ ដោយធ្វើឲ្យក្លឹបរបស់មហាសេដ្ឋីអារ៉ាប់ត្រូវចំណាយសរុបលើរូបគេប្រមាណ៤០០លានផោន សម្រាប់ ...
  • 6555
    0

    គេហទំព័ររបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាបានចេញផ្សាយថា ខ្សែប្រយុទ្ធជើងចាស់កម្ពុជា ឃួនឡា បូរ៉ាវី បានចាកចេញពីក្លិបថៃ Surat Thani FC ដើម្បីត្រលប់មករួមរស់ជាមួយ បឹងកេត វិញ ។ កីឡាករមកពីខេត្តកំពង់ចាមវ័យ៣០ឆ្នាំ បានចេញពីបឹងកេតទៅចូលរួម Surat Thani កាលពីចុងខែឧសភា និងចូលលេងការប្រកួតផ្លូវការចំនួន៥ប្រកួតនៅ Thai League 3 និងស៊ុតចូល១គ្រាប់។ ប៉ុន្តែបន្ទាប់មក ដោយសារមូលហេតុផ្ទាល់ខ្លួន អតីតខ្សែប្រយុទ្ធឆ្នើមព្រះខ័នរាជស្វាយរៀង បានចរចាជាមួយក្លិប ...
  • 5128
    0

    ទាំងនេះគឺជាសំដីនៃការតាំងចិត្តរបស់អ្នកប្រដាល់មកពីក្លឹបពុទ្ធសេរីវង្សពោធិ៍សែនជ័យ បន្ទាប់ពីអ្នកប្រដាល់គុនខ្មែររូបនេះ៣ប្រកួតកន្លងមកឈ្នះ២ចាញ់១មាន៧ពិន្ទុនៅក្នុងដៃ ស្របពេលដែលអ្នកប្រដាល់គុនថៃ ក្រៀងក្រៃ ត.សិលាឆ័យ ៣ប្រកួតឈ្នះទាំង៣មាន៩ពិន្ទុនៅក្នុងដៃ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ។ គួរបញ្ជាក់ផងដែរថាក្រៅពីអ្នកប្រដាល់គុនថៃ ក្រៀងក្រៃ មិនទាន់ស្គាល់ពាក្យថាបរាជ័យ ក៏នៅមានកីឡាករកូនបារាំងកាត់ថៃ ឌិនណាផូ ក៏មិនទាន់ស្គាល់ពាក្យថាបរាជ័យដូចគ្នា ពោលគឺ៣ប្រកួតឈ្នះទាំង៣ប្រកួតដូចគ្នា ដោយដឹកដៃកីឡាករមិត្ររួមជាតិឡើងទៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ ខណៈដែលបេក្ខភាព២រូបដែលជ្រុះចេញដោយស្វ័យប្រវត្តិគឺ ជឹម ចិត្រា និង នីវវាំងច័ន្ទ ស្របពេលកីឡាករទាំង២រូបត្រូវប្រជែងគ្នាដណ្តើមយក៣ពិន្ទុនៅក្នុងសប្តាហ៍នេះ ។ ការប្រកួតដណ្តើមពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm រដូវកាលទី២ ...
  • 3338
    0

    ខ្សែ​បម្រើ​ Paul Pogba បាន​បង្ហើប​ថា ​មូលហេតុ​ដែល​ខ្លួន​មិន​បាន​លេង​ម៉ូដ​សក់នៅ​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup 2018 កន្លងទៅ គឺ​ព្រោះតែ គេ​មិន​ចង់​ឲ្យ អ្នកគាំទ្រ​បាល់ទាត់​នានា​ធ្វើការ​រិះគន់ចំពោះរូប​គេ​។ សមាជិកក្រុមជម្រើស​ជាតិ​បារាំងបានបន្ថែមទៀតថា​ នៅ​ពេល​ដែល​គេ​មិន​លេង​ម៉ូដ​សក់ អ្នក​ដែលមិនពេញចិត្តលើរូប​គេ បាន​ត្រឹមតែ​រិះគន់​ទៅលើ​ទម្រង់​លេង​គេតែប៉ុណ្ណោះ​។ គួររំលឹកថា​ កាលពីរដូវកាលមុន អតីតសមាជិក Juventus ខាងលើតែងតែត្រូវអ្នកគាំទ្រ និង អតីតវីរបុរស Man UTD ...