• 2302
    0

    កាលពីម្សិលមិញ ក្រុមបាល់ទាត់ជម្រើសជាតិ​កម្ពុជា អាយុក្រោម១៦ឆ្នាំ បាន​ប្រកួតចាញ់ទីម័រខាងកើត ដោយ​លទ្ធផល ២ទល់នឹង១ ក្នុងជំនួបសន្សំពិន្ទុលើកទី៣ ប្រចាំពូល A នៃ​ព្រឹត្តិការណ៍ AFF U16 Championship 2018 នៅ​ប្រទេស​ឥណ្ឌូនេស៊ី។ ក្រោយពីរង​បរាជ័យជាលើកទី២ ​​​ក្រុមយុវជនគោព្រៃកម្ពុជា​ហាក់ដូចជាមានសង្ឃឹមតិចតួចក្នុងការឡើង​ទៅ​វគ្គ​បន្ដ​ត្បិតមានត្រឹម​៣​ពិន្ទុក្នុងដៃក្រោយប្រកួតចំនួន​៣លើក។ដោយឡែក​ប្រកួត​បន្ទាប់ ក្រុមលោក Lee Tae Hoon ​ត្រូវបន្ត​ប៉ះ​ជាមួយ​​មីយ៉ាន់ម៉ា ​មុនជួបជាមួយម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​។ ទស្សនាវីដេអូហាយឡាយ៖ រូបភាព៖ សហព័ន្ធបាល់ទាត់កម្ពុជា
  • 5866
    0

    Laurent Koscielny បាន​បង្ហើប​ឲ្យ​ដឹងនៅថ្ងៃនេះថា គាត់​ចង់​ចាកចេញពីក្លឹប​ Arsenal នៅ​រដូវកាលនេះ ដោយ​សារ​តែបញ្ហា​របួស​ធ្ងន់ ហើយ​មិនអាចចូលលេង រហូត​ដល់​ឆ្នាំក្រោយ។ ការពិត​ទៅ Koscielny នៅ​មាន​កុង​ត្រាជាមួយក្លឹប​កាំភ្លើង​ធំ Arsenal រហូត​ដល់ ២រដូវកាលទៀត ប៉ុន្តែ​គាត់បានបង្ហើប​ឲ្យ​ដឹងថា ប្រហែលជា​ពេលនេះ ជារដូវកាលចុងក្រោយហើយ។ Koscienlny និយាយថា៖ «ខ្ញុំមាន​​​កុងត្រាជាមួយ Arsenal ដល់​ខែមិថុនា ឆ្នាំ ២០២២។ ប៉ុន្តែក្រោយ​មក? ...
  • 14377
    0

    អ្នកណាមិនចង់ខ្លាំង តែធ្វើម៉េចបើជីវភាពខ្ញុំយ៉ាប់យ៉ឺនបែបនេះ? ពាក្យ​មួយ​ឃ្លា​ខាង​លើ​នេះ​ត្រូវ​បាន​និយាយ​ចេញ​ពី​មាត់​ផ្ទាល់​របស់​អ្នក​ប្រដាល់​គុន​ខ្មែរ ផុន ផាន់ណា។ ដោយស្លៀក​ខោខ្លី ពាក់អាវ​យឺត​ពណ៌លឿងរបស់​ក្រុម​បាល់ទាត់ប្រេស៊ីល​ព្រម​ទាំង​ក្រវាត់​ហោប៉ៅ​ដាក់​លុយ​ផង​នោះ យើង​អាច​មើល​ស្គាល់​ដោយ​មិន​ស្ទាក់​ស្ទើរ​ថា​គេ​គឺ​ជា​អ្នក​ប្រដាល់​គុនខ្មែរ​ជើង​ខ្លាំង​មួយ​រូប​ក្នុង​ប្រភេទ​ទម្ងន់ ៧០គីឡូឡើង។ នៅ​ក្បែរ​កីឡាករ​រូប​នេះ​គឺជា​រទេះអូសដោយម៉ូតូ​មួយ​គ្រឿង​ដែល​ជា​យានដឹក​បបរលក់។ ជាមួយ​និង​សម្លេង​អំពាវ​នាវ​តាម​មេក្រូ​ដែល​ប្រកូកប្រកាសអោយ​ដឹង​ពី​ប្រភេទ​ទំនិញ​របស់​ខ្លួន​ ផាន់ណា ដែល​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់៤គ្រឿងក៏កំពុងមមារញឹក​ក្នុង​ការ​លក់​បបរ​របស់​ខ្លួន​អោយ​អតិថិជន​ផង​ដែរ។ ពេល​ជួប​ជា​មួយ​និង​អ្នក​យក​ព័ត៌មាន​របស់ MSR ផាន់ណា បាន​ធ្វើ​ការ​ត្អូញត្អែរ​ផង​ដែរ​ថា «បើរំពឹង​ទៅ​លើ​តែ​ការ​ប្រកួត​ដែល​មិន​ជាប់លាប់​ ប្រពន្ធនិងកូន​របស់គេទាំងពីរ​ច្បាស់​ជា​គ្មាន​អ្វី​ច្រក​ក្រពះ​ឡើយ»។ កីឡាករ​អ្នក​ប្រដាល់​គុនខ្មែរ​មក​ពី​ខេត្ត​កោះកុង​រូប​នេះ​ក៏​បាន​និយាយ​ប្រាប់​អ្នក​យកព័ត៌មាន​របស់​យើង​ទៀត​ដែរ​ថា «ខ្ញុំ​ដឹង​ថា​មាន​មតិរិះគន់​អំពី​សមត្ថភាព​របស់​ខ្ញុំ​ដែល​កាន់​តែ​ធ្លាក់​ចុះ​នាពេល​បច្ចុប្បន្ន តែ​បើ​ខ្ញុំ​រវល់​តែ​យក​ពេល​វេលា​ហ្វឹកហាត់​ពេក ដោយ​មិន​គិតគូរ​ពីការ​រក​ចំណូល​បន្ថែម​ តើ​ខ្ញុំ​អាច​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​ដោយ​របៀបណា។ ដូច្នេះ​ខ្ញុំ​មាន​តែ​ពាក្យ​អរគុណ​ដល់​បងប្អូន​ជន​រួម​ជាតិ​ដែល​នៅ​តែ​គិតគូរ​និង​មិន​បាន​បំភ្លេច​រូប​ខ្ញុំនិង​អរគុណ​ដល់​បណ្តារ​អ្នក​រៀបចំ​ការ​ប្រកួត​នៅ​ក្នុង​កម្មវិធី​ប្រដាល់​តាម​ស្ថានីយ៍ទូរទស្សន៍​ផង​ដែរដែល​តែង​តែ​ផ្តល់​ឱកាស​អោយ​ខ្ញុំ​បាន​ប្រកួត​ជា​បន្តបន្ទាប់​។ ​ខ្ញុំ​នៅ​មិន​ទាន់​បោះបង់​ការ​ប្រកួត​លើ​សង្វៀន​ទេ​ ...
  • 8856
    0

      អស់រយៈកាលជាច្រើនខែមកហើយដែលទស្សនិកជនមិនដែលឃើញវត្តមានអ្នកប្រដាល់គុនចម្រុះ សឹម ប៊ុនស្រ៊ន់ ទៅចូលរួមប្រកួតក្នុងព្រឹត្តិការនាៗជាពិសេសការប្រកួតសង្វៀន One Championship ខណៈពេលដែលកីឡាករគុនចម្រុះរបស់កម្ពុជាជាច្រើនរូបកំពុងតែមានវត្តមានប្រកួតក្នុងសង្វៀនមួយនេះ។ បើតាមការបញ្ជាក់របស់អ្នកប្រដាល់ដែលមានដើមកំណើតក្នុងខេត្តកំពង់ចាមរូបនេះបានរៀបរាប់ថា មូលហេតុដែលរូបគេមិនមានវត្តទៅប្រកួតនៅក្រៅស្រុកដូចកីឡាករកម្ពុជាដទៃទៀត ដោយសារតែ៥ទៅ៦ខែមុនមានបញ្ហាប្រេះឆ្អឹងដៃ តែឥឡូវនេះបញ្ហារបួសដៃក៏បានជាសៈស្បើយដូចធម្មតាវិញ តែជាអកុសលអ្វី នៅពេលរូបខ្លួនទៅធ្វើការហ្វឹកហាត់ដូចសព្វដងក៏ជួបរឿងស៊យមួយទៀតគឺជាប់សរសៃស្មា ដែលជាហេតុបណ្តាលអោយរូបខ្លួនមិនអាចបន្តការហ្វឹកហាត់ទៀតបាន។ ក្រៅពីអាជីពជាអ្នកប្រដាល់គុនចម្រុះ សឹម ប៊ុនស្រ៊ន់ ក៏ជាអ្នកធ្វើចំការដ៏ពិនប្រសព្វមួយផងដែរ ដោយមួយរយៈនេះកំពុងតែមម៉ាញឹកជាមួយនឹងការបណ្តុះរុក្ខជាតិល្មើរលក់ ដោយដើមល្មើរនេះមានសារៈប្រយោជន៍ជាច្រើនដូចជា ដើមក៏អាចលក់បាន គ្រាប់ក៏អាចលក់បានដូចគ្នា, ប៊ុនស្រ៊ន់ បានបញ្ជាក់បន្ថែមថា ដើមល្មើរកំពុងតែមានការពេញនិយមពីសំណាក់ប្រជារាស្រ្តកម្ពុជា ...
  • 5156
    0

    លោក ម៉ាត់ សារ៉ន ម្ចាស់ក្លិបប្រដាល់ មរតកយុទ្ធគុនខ្មែរ បានសម្រេចចិត្តបិទក្លិប ប្រដាល់របស់ លោកដែលប្រឹងប្រែងបង្កើតឡើងជាងមួយឆ្នាំកន្លងម​កក្រោមហេតុផលចាប់គូអោយកូនសិស្សមិន សូវបានឡើងប្រកួតនៅតាមស្ថានីយ៍ទូរទស្សន៍ផ្សេងៗ ។ លោក ម៉ាត់ សារ៉ន បានបញ្ជាក់ថា លោកពិតជាហត់នឿយខ្លាំងសម្រាប់ការបង្ហាត់កូនសិស្សដើម្បី អោយពួកគេបានបង្ហាញសមត្ថភាព ប៉ុន្តែកូនសិស្សរបស់លោកជាង១៥នាក់ក្នុងមួយខែបានឡើង ប្រកួតតែ១រឺ២នាក់ប៉ុណ្ណោះ ដូចនេះហើយពួកគេម្នាក់ៗដែលខិតខំហាត់៥ទៅ៦ខែមិនមានថវិកា សម្រាប់ចំណាយផ្សេងៗរបស់គេ ហើយក្លិបដែលចិញ្ចឹមពួកគេក៏មិនមានលទ្ធភាពបន្តទៀតដែរ ។ បុរសធ្លាប់បង្ហាត់គុនខ្មែរនៅប្រទេសជប៉ុនរូបនេះបន្ថែម លោកមិនទាន់បោះបង់ចោលទាំងស្រុងនោះទេ គ្រាន់តែចង់សម្រាកសិនប៉ុណ្ណោះ ហើយលោកនឹងខិតខំវិលមកវិញនៅពេលណាមួយព្រោះតែលោក ...
  • 1825
    0

    កីឡាករ​បារាំង Lucas Digne ដែល​បាន​ក្លាយ​ជា​សមាជិក​របស់​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona កាល​ពី​ឆ្នាំ​២០១៦​និង​ជួយ​អោយ​ក្រុម​នេះ​បាន​ឈ្នះ​ពាន​រង្វាន់​ La Liga មួយ​ដែរ​នុះ ​នា​ពេល​នេះ​គេ​បាន​ក្លាយ​ទៅ​ជា​កីឡាករ​ថ្មី​របស់​ក្រុម​បាល់ទាត់​ស្ករគ្រាប់ Everton វិញ​ហើយ។ ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ​បាន​និយាយ​អោយ​ដឹង​ថា Everton គឺ​ជា​ក្រុម​បាល់​ទាត់​អាជីព​មួយ​ដែល​មាន​ប្រវត្តិ​ដ៏​យូរ​លង់​ណាស់​មក​ហើយ។ ការ​ជួយ​អោយ​ក្រុម​មួយ​នេះ​ឈ្នះ​ការ​ប្រកួត​នៅ​ក្នុង​កម្មវិធី​ផ្សេងៗ​វា​គឺ​ជា​កិត្តិយស​ដ៏​ធំ​របស់​គេ។ មិន​សូវ​ជា​ទទួល​បាន​ជោគជ័យ​អ្វី​ជា​ដំកំភួន​ឡើយនៅ​ពេល​ដែល Dinge បាន​ចំណាយ​ពេល​នៅ​លើ​ទឹក​ដី​កាតាលូញ៉ា​ជា​មួយ​និង​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona ហើយ​រូប​គេ​ក៏​ត្រូវ​បាន​ខ្ចី​ដោយ​ក្រុម Roma អស់​រយៈ​ពេល​មួយ​រដូវ​កាល​ផង​ដែរ។ កត្តា​នេះ​ហើយ​ដែល​ធ្វើ​អោយ​គេ​មិន​បាន​ជាប់​ជាកីឡាករ​ជម្រើស​ជាតិ​បារាំង​ក្នុង​យុទ្ធនាការណ៍​ប្រកួត​បាល់ទាត់​ពិភពលោក​២០១៨​នា​ពេល​កន្លង​មក​។ តម្លៃ១៨លាន​ផោន​ត្រូវ​បាន​លាត​ត្រដាង​ថា​ជា​តួរ​លេខ​នៃ​ការ​ដោះដូរ​គ្នា​រវាង​ក្រុមបាល់​ទាត់​ Barcelona ...
  • 5006
    0

    ដោយ​សារត្រូវ​ទៅបំពេញ​បេសកកម្ម​ជាមួយកូរ៉េខាងត្បូង ក្នុងព្រឹត្តិការណ៍​ Asian Games នៅឥណ្ឌូនេស៊ី កីឡាករវ័យ ២៦ឆ្នាំ Son Heung-min បាន​សុំទោស​អ្នក​គាំទ្រក្រុម Tottenham Hotspurs។ សុំទោស ព្រោះថាគេ​ប្រហែលជាអាចបាត់មុខពីការប្រកួត ប្រហែលជាអាច ២ ឬ ៣ដង ក្នុងពេល​បើករដូវកាល English Premier League រដូវកាល 2018-2019 ។ សម្រាប់ ...
  • 3447
    0

    ក្រុមបិសាចក្រហម Manchester United បានពិន័យខ្សែប្រយុទ្ធ Anthony Martial ក្រោយ​ពី​អវត្តមាន​ដោយ​មិន​មាន​ច្បាប់សម្រាប់ការប្រកួតមិត្តភាពកំដៅសាច់ដុំនៅសហរដ្ឋអាមេរិក។ កីឡាករបារាំងបាន​សុំចាក​ចេញ​ពីទឹកដី​សហរដ្ឋអាមេរិក​ទៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ទៅ​មើល​មិត្ត​ស្រី​របស់​ខ្លួន​សម្រាល​កូន។ យ៉ាងណាក្ដីជាង១សប្ដាហ៍មកហើយ អតីតសមាជិក AS Monaco ​មិន​បាន​បង្ហាញ​វត្តមាន​វិញឡើយជាមួយក្រុមលោក Jose Mourinho។ ដោយឡែកអ្នក​ចាត់​ការសញ្ជាតិ​ព័រទុយហ្គាល់ក៏បាន​ធ្វើការរិះគន់កូនក្រុមរបស់ខ្លួន Anthony Martial ថា៖ “កូនរបស់គេបាន​សម្រាល​ហើយដោយមានសុខភាពល្អ អរគុណព្រះជាម្ចាស់។ គេគួរ​តែ​ត្រលប់​មក​ជួយ​ក្រុម​វិញ​ ប៉ុន្តែគេមិនបានត្រលប់មកវិញឡើយ។” យោងតាមសារព័ត៌មាននៅអង់គ្លេសបានចេញផ្សាយថា កីឡាករវ័យ២២ឆ្នាំនឹងត្រូវ​បង់​ទឹក​ប្រាក់​ចំនួន ...
  • 6892
    0

    ក្រោយពីដកដែកចេញពីរបួសដៃប្រកបដោយសុវត្ថិភាពជិតមួយខែកន្លងមកពេលនេះអ្នក ប្រដាល់គុនខ្មែរ ឃុន ឌីម៉ា បានវិលចូលសង្វៀនហ្វឹកហាត់វិញបានហើយ ប៉ុន្តែដៃរបស់គេនៅ តែមិនទាន់ប្រើបាន ពោលការហាត់របស់ម្ចាស់មេដាយមាសស៊ីហ្គេមរូបនេះប្រើបានតែជើង និងចលនារាង្គកាយតិចតួចប៉ុណ្ណោះ ។ តាមការអោយដឹងរបស់អនុសេនីយ៍ត្រីប្រចាំកងរាជអាវុធរូបនេះថា ស្ថាភាពដៃរបស់ គេមិនទាន់ប្រើប្រាស់បាននោះទេ ក្រោយដកដែកជិតមួយខែកន្លងមក ខណៈការហាត់គឺ ប្រើបានតែជើងប៉ុណ្ណោះ ហើយក៏មិនទាន់ដឹងច្បាស់ថារបួសដៃនេះអាចប្រើបាន១០០ ភាគរយនាពេលណាដែរ ប៉ុន្តែគ្រូពេទ្យបញ្ជាក់ថាប្រហែលមួយខែកន្លះអាចប្រើប្រាស់បាន ។ គួររំលឹកថា ក្រោយឈ្នះខ្សែក្រវាត់ជើងឯកគោជល់វគ្គ៧ ឃុន ឌីម៉ា (ឃឹម ឌីម៉ា) ...
  • 4093
    0

    ក្រោយពីបញ្ចប់វិស្សមកាលនិងការងារផ្ទាល់ខ្លួនជាមួយនឹងក្រុមគ្រួសារ ខ្សែប្រយុទ្ធ Crisitano Ronaldo បានធ្វើដំណើរមកដល់ទីក្រុង Turin វិញកាលពីថ្ងៃអាទិត្យដើម្បីធ្វើការហ្វឹកហាត់ជាមួយក្រុមសេះបង្កង់ Juventus ត្រៀមសម្រាប់បើករដូវកាលថ្មី Italia Serie A។ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់បានជួបជាមួយមិត្តរួមក្រុមថ្មី​ៗ​ដូច​ជា Paulo Dybala, Juan Cuadrado និង​ Gonzalo Higuain ផងដែរ ក្រោយពេលដែលពួកគេទើបបញ្ចប់វិសម្សកាលរបស់ខ្លួនដូចៗគ្នា។ រីឯក្រុមលោក Massimiliano Allegri កំពុងស្ថិតនៅសហរដ្ឋអាមេរិកធ្វើការប្រកួតមិត្តភាពកំដៅសាច់ដុំចំនួន២ប្រកួតទៀតដោយត្រូវជួបជាមួយ ...