បាល់ទាត់
-
Van Persie បដិសេធវិលទៅ Man UTD
Robin van Persie ត្រូវបានទាក់ទងឲ្យទៅធ្វើជំនួយការលោក Erik ten Hag នៅ Manchester United រដូវកាលក្រោយ ប៉ុន្តែអតីតខ្សែប្រយុទ្ធបិសាចក្រហមរូបនេះមិនចង់ចេញពី Feyenoord ទេ។ Daily Star រាយការណ៍ថា ខ្សែប្រយុទ្ធធ្លាប់លេងនៅ Arsenal ខាងលើចង់ធ្វើការនៅក្រុមថ្នាលក្លិបហូឡង់ជាង ខណៈកូនប្រុសរបស់គេក៏បានចូលរួមនៅ Feyenoord។ ដូច្នេះគេមិនចង់ទៅក្រុង Manchester វិញទេ។ ថ្មីៗនេះ ... -
អតីតកូនក្រុម Ten Hag ព្រមានកីឡាករ Man UTD ពីភាពតឹងតែងរបស់គ្រូចាស់ខ្លួន
លោក Erik ten Hag ត្រូវបានភ្ជាប់ទៅនឹងការងារអ្នកចាត់ការ Manchester United ហើយអតីតកូនក្រុមរបស់លោកម្នាក់កាលនៅ FC Utrecht គឺកីឡាករ Willem Janssen បានចេញមុខលាតត្រដាងពីទម្លាប់របស់គ្រូចាស់ខ្លួន។ Willem ត្រូវបានស្រង់សម្ដីដោយ the Mirror ថា “៖ លោក Ten Hag ជាគ្រូបង្វឹកអាជីពម្នាក់។ គាត់ទាមទារខ្ពស់ណាស់ពីកីឡាករ។ គាត់ចូលចិត្តបង្កើតឆន្ទៈចង់ឈ្នះ។ ... -
Man City សូមទោស Liverpool រឿងអ្នកគាំទ្រខ្លួនស្រែកឌឺដងពេលកំពុងរំឭករឿងសោកសៅមួយ
ក្លិបបាល់ទាត់ Manchester City បានផ្ញើសារសូមអភ័យទោសដល់ Liverpool បន្ទាប់ពីអ្នកគាំទ្រខ្លួនធ្វើសកម្មភាពឌឺដងដល់ក្រុមរហស្សនាមហង្សក្រហមអំឡុងឧទ្ទិសដល់ព្រឹត្តិការណ៍ Billsborough មុនកែបាល់ទាត់ប្រកួត FA Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃសៅរ៍ ទី១៦ ខែមេសា។ សារព័ត៌មាន the Guardian រាយការណ៍ថា ថ្នាក់ដឹកនាំក្លិបក៏បានថ្កោលទោសលើទង្វើមិនសមរម្យដែលបង្កឡើងដោយអ្នកគាំទ្រជ្រុលនិយមមួយចំនួនដែរ។ ពេលកីឡាករ Liverpool កំពុងតែស្មឹងស្មាធ១នាទី ស្រាប់តែមានការស្រែកឌឺដង។ ឃើញបែបនេះអាជ្ញាកណ្ដាលក៏ព្យាយាមបញ្ចប់សកម្មភាពស្មឹងស្មាធឲ្យបានឆាប់។ Manchester City ... -
មូលហេតុនេះហើយទើបចន្ថា ចន្ទាកា ឈប់ពីហ្វូតសាលវិលក្រសោបតារាងធំវិញ
មុនក្លាយជាកីឡាករនៅក្លិបអគ្គិសនីកម្ពុជា ចន្ថា ចន្ទាកា គឺជាអ្នកលេងបាល់ទាត់លើទីលានខ្នាតតូចមួយរូបនៅតាមបណ្ដាក្រុមមិនមែនអាជីពជាច្រើន និងថែមទាំងធ្លាប់ជាសមាជិកក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាចេញទៅប្រកួតជើងឯកអាស៊ីអាគេ្នយ៍ កាលឆ្នាំ២០១៨ទៀតផង។ ផ្ទុយទៅវិញ ក្រោយចប់ភារកិច្ចជាមួយក្រុមជម្រើសជាតិហ្វូតសាល យុវជនខាងលើបានដកខ្លួនចេញការលេងលើទីលានខ្នាតតូច និងក្នុងសាល ទៅចូលរួមជាមួយក្លិបអគ្គិសនីកម្ពុជាដែលជាការប្ដូរទៅទីលានខ្នាតធំ ១១នាក់វិញម្ដង។ គេថា ការសម្រេចចិត្តបែបនេះ ព្រោះចង់អភិវឌ្ឍខ្លួនឲ្យបានល្អ។ ខ្សែប្រយុទ្ធអគ្គិសនីពន្យល់បែបនេះ “៖បាទបង! ការបោះបង់បាល់តារាងតូច និងហ្វូតសាល ខ្ញុំក៏មានអារម្មណ៍ស្ដាយខ្លាំងដែរបង ប៉ុន្តែខ្ញុំចង់អភិវឌ្ឍខ្លួនឲ្យល្អជាងហ្នឹងទៀត។ ខ្ញុំសម្រេចចិត្តមកចូលរួមអគ្គិសនី។ ខ្ញុំចូលអគ្គិសនីដំបូងអាយុ១៩ឆ្នាំ។ ខ្ញុំគិតថា វាមិនយឺតពេលទេសម្រាប់ខ្ញុំ។ ពេលចូលដំបូងរាងពិបាកដែរបង ... -
Matic នឹងចេញពី Man UTD ដាច់រដូវកាលនេះហើយ
Nemanja Matic នឹងចាកចេញពី Manchester United នាដំណាច់រដូវកាល២០២១/២០២២នេះ ក្រោយចំណាយពេល៥ឆ្នាំនៅ Old Trafford។ “ក្រោយការគិតគូរយ៉ាងល្អិតល្អន់ ខ្ញុំបានសម្រេចចិត្តថា នេះជារដូវកាលចុងក្រោយរបស់ខ្ញុំនៅ Manchester។ ខ្ញុំបានជម្រាបទៅថ្នាក់ដឹកនាំ, អ្នកចាត់ការ និងមិត្តរួមក្រុមពីការសម្រេចចិត្ត។” នេះជាការថ្លែងរបស់ Matic។ នៅ Old Trafford អតីតខ្សែបម្រើ Chelsea មិនសូវបានលេង១១នាក់ជាប់លាប់ទេ។ គេបានសម្រេចចិត្តដើរចេញ ដោយមិនបានគិតគូរពីការបន្តកុងត្រាឡើយ៕ ... -
David Silva បានកាតក្រហមលើកដំបូងក្នុងរយៈពេល១២ឆ្នាំ
David Silva ត្រូវបានផ្ដល់កាតក្រហមក្នុងនាទី៩០+៣ ក្នុងការប្រកួតរបស់ Real Sociedad ដែលស្មើ Real Betis នៅថ្ងៃសុក្រ ទី១៥ ខែមេសា។ ខ្សែបម្រើ Sociedad ទទួលបានកាតលឿងដល់ទៅ២សន្លឹកក្នុងរយៈពេលត្រឹមតែ៣នាទី។ កាតលឿងទី២នេះកើតឡើងពេលអតីតសមាជិក Manchester United ជេរ និងតវាអាជ្ញាកណ្ដាល Isidro Diaz de Mera។ នេះជាលើកទី៤ហើយក្នងចំណោម៨៥៨ប្រកួតរបស់ Silva ... -
ឥណ្ឌូនេស៊ីមិនបញ្ជូនទាំងក្រុមបាល់ទាត់ និងហ្វូតសាលនារីទៅស៊ីហ្គេម
គណៈកម្មាធិការអូឡាំពិកឥណ្ឌូនេស៊ីបានប្រកាសថា នឹងមិនបញ្ជូនក្រុមបាល់ទាត់នារី និងហ្វូតសាលនារីរបស់ខ្លួនចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម ២០២១ នៅប្រទេសវៀតណាម ឆ្នាំនេះទេ។ ក្នុងលិខិតទៅកាន់គណៈកម្មការស៊ីហ្គេមលើកទី៣១ ឥណ្ឌូនេស៊ីបញ្ជូនតែក្រុមបុរសទេ។ តែយ៉ាងណា គេមិនដឹងពីហេតុផលនៃការមិនបញ្ជូនក្រុមនារីឡើយ។ ដូច្នេះសម្រាប់បាល់ទាត់នារី សល់តែ៧ក្រុមប៉ុណ្ណោះ ដែលក្នុងនោះនៅពូល A មានវៀតណាម, ហ្វីលីពីន និងកម្ពុជា។ ចំណែកពូល B មានថៃ, មីយ៉ាន់ម៉ា, ឡាវ និងសិង្ហបុរី។ ចំណែកហ្វូតសាលវិញមានថៃ, វៀតណាម, ម៉ាឡេស៊ី ... -
លើកទី១ក្នុងពេល៤៦ឆ្នាំដែល West Ham ឡើងវគ្គ៤ក្រុមពានអឺរ៉ុប ខណៈ Barca ធ្លាក់ពី UEL
West Ham United បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League ក្រោយឈ្នះ Lyon ០ទល់នឹង៣ ក្នុងជើងទី២ ដែលលទ្ធផលសរុបទាំង២ជើង គឺ១ទល់នឹង៤។ នេះជាលើកដំបូងហើយក្នុងរយៈពេល៤៦ឆ្នាំដែលក្រុមរហស្សនាមញញួរធំបានឡើងដល់វគ្គ៤ក្រុមពានកម្រិតអឺរ៉ុបមួយនេះ។ ដោយឡែក FC Barcelona វិញបានធ្លាក់ពីពានទី២កម្រិតអឺរ៉ុបនេះ បន្ទាប់ពីចាញ់ Eintracht Frankfurt ដោយលទ្ធផល២ទល់នឹង៣ ក្នុងជើងទី២ ដូច្នេះលទ្ធផលសរុប គឺ៣ទល់នឹង៤។ ការប្រកួតជើងទី២នៅអេស្ប៉ាញ Frankfurt ... -
សាយ ពិសិដ្ឋ បង្ហើបបុគ្គលសំខាន់ម្នាក់ជួយឲ្យខ្លួនមានអាជីព និងការងារល្អដូចបច្ចុប្បន្ន
ប្រធានក្រុមនគរបាលជាតិ សាយ ពិសិដ្ឋ បង្ហើបថា ឯកឧត្តមប្រធានក្លិប ជួន ណារិន្ទ បានជួយជ្រោមជ្រែងរូបគេតាំងពីឈានជើងចូលក្លិបនេះដំបូង រហូតដល់ក្លាយជាកម្លាំងសំខាន់ក្នុងក្រុម និងមានឱកាសទទួលបានការងារបម្រើប្រជាពលរដ្ឋថែមទៀត។ កីឡាករធ្លាប់ជាប់ជម្រើសជាតិកម្ពុជាអះអាងថា ដោយសារតែមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំបែបនេះហើយទើបមិនចង់ផ្លាស់ប្ដូរទៅកាន់ទ្រនំថ្មីណាមួយ ពោលគឺចង់បន្តលេងនៅក្រុមតំណាងនគរបាលជាតិរហូតដល់ថ្ងៃចូលនិវត្តន៍តែម្ដង។ សាយ ពិសិដ្ឋ ពន្យល់ “៖ក្រៅពីមានអាជីពបាល់ទាត់មួយដ៏ល្អហើយ ឯកឧត្តមប្រធាន ជួន ណារិន្ទ បានជួយឲ្យខ្ញុំ និងប្អូនខ្ញុំមានក្របខណ្ឌការងារដ៏សមរម្យមួយទៀត អ៊ីចឹងហើយបានជាខ្ញុំមិនចង់ចាកចេញពីក្លិបនគរបាលជាតិ។ ចាំបានថា ពេលខ្ញុំមកហាត់នៅក្លិបប៉ូលិសបានមួយឆ្នាំ ខ្ញុំក៏ជាប់ជម្រើសជាតិ ... -
ព្រីង ចិត្រា ជួបគ្រោះថ្នាក់ចរាចរណ៍ ស្ថិតក្នុងការតាមដានឈាមកកខួរក្បាល
ខ្សែបម្រើកងយោធពលខេមរភូមិន្ទ ព្រីង ចិត្រា បានជួបគ្រោះថ្នាក់ចរាចរណ៍ និងកំពុងស្ថិតក្រោមការតាមដានពីសំណាក់ក្រុមការងារពេទ្យ។ បើតាមគណនី Facebook បងស្រីរបស់កីឡាករមានកំណើតពីខេត្តកណ្ដាល គឺរូបគេមានបញ្ហាកកឈាមក្នុងខួរក្បាល ហើយពេទ្យនឹងតាមដាន២ទៅ៣ថ្ងៃទៀត ប្រសិនបើឈាមមិនរលាយ នោះនឹងវះកាត់។ គួរដឹងដែរថា ព្រីង ចិត្រា បានចូលរួមជាមួយកងយោធពលខេមរភូមិន្ទ ក្នុងរដូវកាលនេះ ក្រោយចប់កិច្ចសន្យានៅអាស៊ីអឺរ់ុបយូណាយធីត៕