បាល់ទាត់
-
សារព័ត៌មានមួយផ្សាយថា Conte មិនទៅ Man UTD ព្រោះតែ CR7
សារព័ត៌មាន Manchester Evening រាយការណ៍ថា Manchester United មានបំណងស៊ីញ៉េកុងត្រាយកលោក Antonio Conte ទៅដឹកនាំជំនួសលោក Ole Gunnar Solskjaer ដែរ តែមិនទទួលបានការគាំទ្រពី Cristiano Ronaldo ទេ។ គ្រានោះ ថ្នាក់ដឹកនាំ Manchester United បានសួរយោបល់ Ronaldo តែគេបានបដិសេធ។ ... -
Pep ក្លាយជាគ្រូទី១ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UCL
ក្រោយទម្លាក់ Altetico Madrid យ៉ាងលំបាកពីវគ្គ៨ក្រុមចុងក្រោយ Manchester City បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League សាជាថ្មី។ ទន្ទឹមនឹងនេះ លោក Pep Guardiola ក៏បានក្លាយជាគ្រូបង្វឹកដំបូងគេដែលបានឆ្លងដល់វគ្គ៤ក្រុមនេះដែរ ដែលក្នុងនោះជាមួយ Barcelona ៤ដង, Bayern Munich ៣ដង និង Man City ២ដង។ ... -
គ្រូត្បូងឃ្មុំបញ្ជាក់ទំនាក់ទំនងជាមួយលោក ស៊ុំ វណ្ណា
លោក ផន រស្មីពេជ្រ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសខេត្តត្បូងឃ្មុំបញ្ជាក់ថា លោកធ្លាប់ជាជំនួយការលោក ស៊ុំ វណ្ណា កាលនៅវេស្ទើនភ្នំពេញ ចុងឆ្នាំ២០១៦ និងដើមឆ្នាំ២០១៧ ហើយទោះបីលែងធ្វើការរួមគ្នា ក៏អ្នកទាំងពីរនៅបន្តទំនាក់ទំនងល្អរហូតដល់បច្ចុប្បន្ន។ គ្រូបង្វឹកក្រុមជើងឯកសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០១៩ បង្ហើបថា ទទួលបានការជួយពន្យល់ណែនាំច្រើនពីលោក ស៊ុំ វណ្ណា ជាពិសេសលើការរៀបចំក្រុម។ ដូច្នេះហើយបានជាលោកចាត់ទុកអតីតគ្រូបង្គោលភ្នំពេញក្រោនប្រៀបដូចជាបងប្រុសបង្កើតម្នាក់។ ផន រស្មីពេជ្រ គ្រូបង្គោលក្រុមត្បូងឃ្មុំ ... -
កត្តាសំខាន់នេះបានដឹងថា Villarreal ឈ្នះ Bayern នឹង Man UTD មិនមែនសំណាង
យើងបានឃើញហើយពីលទ្ធផលការប្រកួតរបស់ Villarreal ដែល បានយកឈ្នះ Bayern Munich ឡើងទៅវគ្គ៤ក្រុមចុងក្រោយយ៉ាងមិនគួរអោយជឿក្រោមការដឹកនាំរបស់លោក Unai Emery ។ កត្តាសំខាន់មួយចំនួន បានជម្រុញក្រុមបាល់ទាត់អ៉េស្ប៉ាញមួយនេះបង្កើតរឿងមួយដ៏គួរឲ្យចាប់អារម្មណ៍នៅឆ្នាំនេះពោលគឺមិនមែនសំណាងទេ ។ រឿងទាំងនោះដែលយើងចាប់អារម្មណ៍គឺ ៖ លោក Unai Emery បដិសេធដឹកនាំ Newcastle United នាំយកខ្សែប្រយុទ្ធដែលក្លឹបចង់បានគឺ Danjuma ដើម្បីជួយក្លឹប ភាពវ័យឆ្លាតរបស់ក្លឹបដែលយក ... -
ក្រុមនារីកម្ពុជានឹងប្រមូលផ្ដុំនៅបាទី និងសមជើងជាមួយយុវជនបាទី២ប្រកួតមុនទៅស៊ីហ្គេម
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ចេញបញ្ជីបឋម៣៥នាក់នៃក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាដើម្បីប្រមូលផ្ដុំហ្វឹកហាត់ មុនឆ្ពោះទៅស៊ីហ្គេម ២០២១ នៅវៀតណាម ខែឧសភា ឆ្នាំ២០២២ ខាងមុខ។ លោក ប្រាក់ វុទ្ធី គ្រូបង្គោលបណ្ដោះអាសន្នក្រុមនារីកម្ពុជាប្រាប់ថា ការប្រមូលផ្ដុំហ្វឹកហាត់នេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១៧ ខែមេសា តទៅនៅមជ្ឈមណ្ឌល និងសាលាបាល់ទាត់បាទី។ ការហ្វឹកហាត់ត្រូវបែងចែកជា២ដំណាក់កាល ដោយដំណាក់កាលទី១ ហ្វឹកហាត់ក្នុងចំណោម៣៥នាក់ មុនចម្រាញ់យក២៥នាក់សម្រាប់ដំណាក់កាលទី២។ មិនតែប៉ុណ្ណោះទេ ក៏មានការប្រកួតសមជើងតទល់ក្រុមយុវជនបាទីអាយុក្រោម១៥ឆ្នាំ និងក្រោម១៨ឆ្នាំផងដែរ។ ក្រុមនារីកម្ពុជានឹងចេញទៅវៀតណាម នៅថ្ងៃទី០៦ ខែឧសភា។ កម្ពុជាស្ថិតក្នុងពូល ... -
Tuchel ថា Chelsea ចាញ់ដោយមិនស្ដាយទេ
អ្នកចាត់ការ Chelsea លោក Thomas Tuchel ទទូចថា ក្រុមលោកមិនស្ដាយអ្វីទេចំពោះការចាញ់ Real Madrid ៥ទល់នឹង៤ ធ្លាក់ពី UEFA Champions League វគ្គ៨ក្រុមចុងក្រោយ។ “បរាជ័យជារឿងឈឺចាប់ តែចាញ់បែបនេះ គឺយើងអាចទទួលបាន។ យើងលេងអស់ពីសមត្ថភាពហើយ គ្មានអ្វីត្រូវស្ដាយទេ។ យើងលេងទៅតាមអ្វីដែលយើងចង់បាន ហើយកើនគុណភាពជាងមុនដែរ។ យើងគ្រាន់តែខ្វះសំណាងប៉ុណ្ណឹង។” នេះជាការសង្កត់ធ្ងន់ពីលោក Tuchel។ ... -
Ancelotti ឡើងវគ្គ៤ក្រុម UCL បាន៨ដង ស្មើកំណត់ត្រា Pep និង Mourinho
លោក Carlo Ancelottti គ្រូបង្គោល Real Madrid បានបង្កើតកំណត់ត្រាពិសេសបន្ទាប់ពីនាំ Real Madrid ទម្លាក់ Chelsea ដោយលទ្ធផល៥ទល់នឹង៤ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ នេះជាលើកទី៨ហើយដែលបុរសជនជាតិអ៊ីតាលីបានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League ចាប់តាំងពីឆ្នាំ១៩៩៨មក។ មានន័យថា លោកជាគ្រូបង្វឹកទី៣ដែលអាចធ្វើបានបែបនេះ (ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាន៨ដងក្នុងនាមជាគ្រូបង្វឹក) បន្ទាប់ពីលោក Pep Guardiola និង Jose ... -
UEFA ដាក់ពិន័យ AT Madrid ដោយកាត់អ្នកទស្សនា៥០០០នាក់
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប បានដាក់ពិន័យ Atletico Madrid ក្នុងជើងទី២ វគ្គ៨ក្រុមចុងក្រោយ UEFA Champions League តទល់ Manchester City។ បើតាមសារព័ត៌មាន Daily Mail សហព័ន្ធបាល់ទាត់អឺរ៉ុបបានសម្រេចបិទបណ្ដោះអាសន្នតំបន់អង្គុយ (Stand) មួយផ្នែកនៅកីឡដ្ឋាន Wanda Metropolitan ពេលទទួលភ្ញៀវ Man City សប្ដាហ៍នេះ។ ការសម្រេចចិត្តដូចខាងលើ ព្រោះអីអ្នកគាំទ្រ ... -
លោក ជា រិទ្ធ ថា គូឃីកបុកស៊ីងជាគូបន្ទាប់បន្សំ តែគូធំគឺគូគុនខ្មែរ
បន្ទាប់ពីមានការមិនសប្បាយចិត្តពីសំណាក់អ្នកគាំទ្រជាច្រើន និងរិះគន់លើគុណភាពកីឡាករខ្មែរដែលចាញ់កីឡាករចិនក្នុងកម្មវិធីស្ដេចប្រដាល់អង្គរ នាពេលថ្មីៗនេះ លោក ជា រិទ្ធ គ្រូបង្វឹកឃីកបុកស៊ីងមួយរូប បានសរសេរលើគណនីផ្ទាល់ខ្លួនថា គូគុនខ្មែរដណ្ដើមពានឯណោះទេដែលជាគូសំខាន់។ លោក ជា រិទ្ធ សរសេរបែបនេះ “៖ ពេលខ្លះខ្ញុំពិតជាមានមិនបញ្ចេញមតិតាមហ្វេសប៊ុកនេះទេព្រោះមិនជាផ្លូវការប៉ុន្មានតែខ្ញុំវាទើសពេក កម្មវិធីស្តេចប្រដាល់អង្គរនោះគឺបងប្អូនមានបានដឹងអត់ថាជាអ្នកណាដែលទទួលពាននោះ មិនមែនកីឡាករចិនទេគឺ ខ្មែរយើង????? គឺរូបខាងក្រោមនេះដែលជាគូគុនខ្មែរវាយដណ្តើមពានធំក្នុងកម្មវិធី! ហើយគូឃីកប៊ុកស៊ីងគ្រាន់តែជាគូបន្ទាប់បន្សំប៉ុណ្ណោះ! សូមកុំជាតិនិយមជ្រុលរហូតមើលមិនឃើញ ស ខ្មៅ??? សូមពិចារណាតាមការគួរជាតិខ្មែរដូចគ្នាទេកុំខឹងគោទៅវាយរទេះមិនមែនមានមាត់មានអណ្តាតចេះតែហា សូមគិតដល់អ្នកខំធ្វើផងអស់លោកអ្នកចាំថា🙏។” គួរដឹងដែរថា កីឡាករខ្មែរជួរមុខជាច្រើនបានចាញ់ចិន ... -
Sergio Ramos ថាគ្មានបំណងចង់ចេញពី PSG តែចង់លេងអោយបានកម្រិតខ្ពស់ …
ខ្សែការពារ Sergio Ramos ដែលផ្លាស់មកកកាន់ក្លឹប PSG កាលពីដើមរដូវកាលនោះពេលនេះហាក់បីដូចជាទទួលបានការមិនពេញចិត្តពីសំណាក់អ្នកគាំទ្ររបស់ក្លឹបអ្នកមានបារាំង PSG ឡើយបន្ទាប់ពីគេស្ទើរតែមិនបានចូលលេងដោយសារតែរបួស។ យ៉ាងណាមិញ Sergio Ramos ប្រាប់ Amazon Prime ថា គេចង់លេងបាល់ទាត់យ៉ាងហោចណាស់រយៈពេល ៤ទៅ ៥ឆ្នាំទៀត នៅក្នុងកម្រិតខ្ពស់ដើម្បីទទួលបានបទពិសោធន៍អ្វីផ្សេងទៀតខណៈដែលការចាកចេញពី PSG គេមិនទាន់គិតទេព្រោះគេមានកុងត្រាពីរឆ្នាំនៅប៉ារីស ហើយគេអាចនឹងនៅ ៣ ឬ ៤ឆ្នាំតាមដែលអាចធ្វើបាន។ សូមបញ្ចាក់ថារដូវកាលដំបូងរបស់ ...