• 2151
    0

    កាលពីយប់មិញនេះមានហេតុការណ៍មួយ​បានកើត​ឡើង​នៅ​ខាងក្រោយ​ស្ពាន​អាកាស​៧​មករា តាម​បណ្តោយ​ផ្លូវ​សហ​ព​ន្ធ័​រុស្សី កែង​និង​ផ្លូវ​២៧១​ភូមិ​បូរី​កម្មករ​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩​។​ សាក្សី​បានឱ្យដឹងថា​​រថយន្ត​លុច​ស៊ី​ស៊េរី​ទំនើប​ NX200t​ មួយគ្រឿង​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AX7011​បើកបរ​ដោយតារាបាល់ទាត់កម្ពុជា ចាន់ ​វឌ្ឍនាកា បាន​បត់​ស្តាំ​ដៃ​ឆ្លងផ្លូវ​លឿន​ពេក​បួង​ចង្កូត​មិនទាន់​ជ្រុល​បុក​ខឿន​ផ្លូវ​ស្ពាន​អាកាស​៧​មករា​បែក​រាយ​ពេញ​ផ្លូវ​រថយន្ត​បង្ក​ខូចខាត​ផ្នែក​ខាងមុខ​ខាងឆ្វេង​យ៉ាងដំណំ​ ប៉ុន្តែមិនបង្កអោយនរណាម្នាក់រងរបួសនោះទេ ។​ ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​កា​រិ​យាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​ ។ សូមបញ្ជក់ថា វឌ្ឍនាកា ជាកីឡាករឆ្នើមប្រចាំក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា ដែលធ្លាប់បានលេងនៅប្រទេសជប៉ុនឱ្យ Fujieda MYFC ក្នុង J-League 3 ក្នុងឆ្នាំ២០១៧ រួចទៅលេងឱ្យ ...
  • 2282
    0

    អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​តោ​កំណាច​អង់គ្លេស​និង​ក្រុម​បិសាច​ក្រហម Manchester United Wayne Rooney ត្រូវ​បាន​ប៉ូលីស​សហរដ្ឋអាមេរិច​ធ្វើ​ការ​ចាប់​ឃាត់​ខ្លួន​នៅ​ឯអាកាសយានដ្ឋាន Dulles International Airport ក្នុងរដ្ឋ Virginia ពី​បទ​សេព​គ្រឿង​ស្រវឹង​នៅ​តាម​ទី​សាធារណៈ។ ការ​ឃាត់​ខ្លួន​នេះ​បាន​ធ្វើឡើង​នៅ​ពេល​ដែល​រូប​គេ​បាន​ត្រឡប់​មក​ពី​ប្រទេស អារ៉ាប់ប៊ីសាអូឌីវិញ វិញ​ដែល​គេ​បាន​ចាកចេញ​ទៅ​តែ​សម្រាកវិស្សមកាលតែមួយ​ថ្ងៃប៉ុណ្ណោះ។ យោងតាមឯកសារតុលាការពីតុលាការ Loudoun General District Court បានអោយដឹងថាបុរសវ័យ 33 ឆ្នាំរូបនេះ​ត្រូវបានចោទប្រកាន់និងត្រូវ​បង្គាប់​អោយបង់ប្រាក់ពិន័យចំនួន 25 ដុល្លានិងតម្កល់ប្រាក់ចំនួន 91 ...
  • 6478
    0

    AFC Asian Cup ជាព្រឹតិ្តការណ៏បាល់ទាត់ធំបំផុតប្រចាំទ្វីបអាស៊ី បង្កើតឡើងសំរាប់អោយប្រទេសក្នុងទ្វីបអាស៊ីទាំងអស់ប្រកួតគ្នាដើម្បីក្លាយជាជើងឯក ដែលមានរយៈពេល៤ឆ្នាំម្តង។ គិតមកដល់ឆ្នាំ២០១៩ AFC Asian Cup មានអាយុកាល ៦៣ឆ្នាំហើយ ដែលបច្ចុប្បន្នសហព័ន្ធអារ៉ាប់បានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៏លើកទី ១៧នេះ ដែលចាប់ផ្តើមពីថ្ងៃទី ០៥ ខែមករា ដល់ថ្ងៃទី ០១ ខែកុម្ភៈ។ តាមរយៈការប្រកួតបើកឆាកក្នុងពេលថ្មីៗនេះសំរាប់ពូលA ដែលមានម្ចាស់ផ្ទះ អារ៉ាប់ បានប្រកួតស្មើរ ១-១ ជាមួយជំរើសជាតិ ...
  • 2800
    0

    ក្រោយពីទទួលសំណើរអោយមកធ្វើជាអ្នកចាត់ការទូរទៅរបស់ក្លិបធំនៅព័រទុហ្កាល់ Benfica រួចមក លោក Jose Mourinho ដែលទើបតែត្រូវបានក្លិបបិសាចក្រហម Manchester United បណ្តេញចេញនាពេលថ្មីៗនេះមិនរួញរាក្នុងការឆ្លើយតបទៅនឹងសំណើរនេះឡើយ។ ការចង់បានលោក Mourinho មកចាត់ចែងក្នុងក្លិបនេះគឺ Benfica ចង់អោយលោកជួយក្រុមរបស់គេតាមប្រមាញ់យកពានរង្វាន់ក្របខ័ណ្ឌ Primeira Liga និងពានរង្វាន់លំដាប់ទី2របស់អឺរ៉ុប UEFA EUROPA League ។ ចម្លើយឆ្លើយតបទៅនិង Benfica គឺ “ទេ!” ...
  • 1357
    0

    ក្រុមមេឃខៀវ Manchester City បានបំបាក់ក្រុមដែលមកពីលីគលំដាប់ទី២ Rotherham United ៧ទល់នឹង០ ដោយឆ្លងទៅជុំបន្ទាប់ដោយងាយស្រួលនៅក្នុងពានរង្វាន់ FA Cup នាកីឡដ្ឋាន Etihad។ ៧គ្រាប់របស់ក្រុមលោក Pep Guardiola កាលពីម្សិលមិញរកបានដោយកីឡាករផ្សេងគ្នា៦នាក់ពោលគឺ Raheem Sterling, Phil Foden, Semi Ajayi (O.G), Gabriel Jesus, Riyad Mahrez, Nicolas ...
  • 1969
    0

    ក្លឹបបាល់ទាត់នៅលីគកំពូលប្រទេសថៃ Buriram United បន្ទាប់ពីបានលក់ខ្សែប្រយុទ្ធចាស់វស្សា Diogo ទៅឲ្យក្លឹបយក្សនៅប្រទេសម៉ាឡេស៊ី ស្រាប់តែថ្មីៗនេះម្ចាស់ជើងឯក៧សម័យនៅលីគកំពូលប្រទេសថៃមួយនេះក៏បាននាំយកខ្សែប្រយុទ្ធ Modibo Maiga ដែលផ្ទេរមកពីលីគអារ៉ាប់ មកជំនួសដំណែងកីឡាករប្រេស៊ីដែលបានចាកចេញទៅ។ គួរបញ្ជាក់ថា ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំជនជាតិម៉ាលីរូបនេះ ត្រូវបានក្លឹប Buriram United ទិញមកពីក្លឹប Ajman Club ហើយមានលទ្ធភាពរកគ្រាប់បានជូនក្លឹបមួយនេះបាន១០គ្រាប់ ក្នុងការបង្ហាញខ្លួន១៩លើក។ ហើយកីឡាកររូបនេះក៏ធ្លាប់ប្រកបអាជីពនៅក្លឹបញញ៉ូរយក្ស  West Ham បាន៣ឆ្នាំ ពោលគឺអំឡុងឆ្នាំ២០១២ដល់២០១៥៕ ...
  • 6425
    0

    កាលពីម្សិលមិញ ក្រុមជម្រើសជាតិឥណ្ឌាបានយកឈ្នះក្រុមជម្រើសជាតិថៃដោយលទ្ធផល៤ទល់នឹង១នៅការប្រកួតបើកឆាកពូល A ពានរង្វាន់ AFC Asian Cup 2019 ដែលធ្វើឡើងនៅអេមីរ៉េតអារ៉ាប់រួម។ ខ្សែប្រយុទ្ធ Sunil Chhetri ជាអ្នករកគ្រាប់បើកឆាកឲ្យក្រុមរហស្សនាមខ្លាខៀវ មុនពេលក្រុមរហស្សនាមដំរីសឹកតាមបាន១គ្រាប់វិញដោយខ្សែប្រយុទ្ធ Teerasil Dangda យ៉ាងណាក្តី Chhetri ក៏បានបន្ថែមគ្រាប់ទី២របស់ខ្លួននៅវគ្គទី២ មុនពេលខ្សែបម្រើ Anirudh Thapa និង ខ្សែប្រយុទ្ធ Jeje Lalpekhlua ...
  • 1933
    0

    អតីត​កីឡាករ​ជួយ​អោយ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ឈ្នះ​ពាន​រង្វាន់​ពិភព​លោក​ ២០១០ ពាន​រង្វាន់​ជើង​ឯកទ្វីបអឺរ៉ុប២សម័យ​ ២០០៨​ និង ២០១២​ Cesc Fabregas បាន​ធ្វើ​អោយ​ប្រិយ៍មិត្ត​ក្រុម​តោខៀវ Chelsea ក៏ដូច​ជា​ប្រិយ៍មិត្តដែលគាំទ្រ​រូបគេ​ផ្សេង​ទៀត​មាន​ការ​រញ្ជួយ​ចិត្ត​អាណិត​រូប​គេ​ដោយ​បាន​ឃើញ​កីឡាករ​រូប​នេះ​បាន​សម្រក់​ទឹកភ្នែក​ដើរ​ចេញ​ពីការ​ប្រកួត។​ កាល​ពី​ម្សិលម៉ិញ​នេះ​នៅ​ឯ​ទីលាន​ Stamford Bridge ក្រុម​ Chelsea ដែល​ដឹក​នាំ​ដោយ​លោក Sarri បាន​បើក​ការ​ប្រកួត​រក​ឈ្នះ ក្រុម Nottingham Forrest ដោយ​លទ្ធផល​ ២-០ និង​បាន​ឡើង​ទៅ​វគ្គ​១៦ក្រុម​ចុង​ក្រោយ​ជាបន្ត​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ដណ្តើម​ពាន​រង្វាន់ FA ...
  • 7100
    0

    មួយរយៈនេះមានពាក្សចចាមអារ៉ាមជាច្រើនទាក់ទងទៅការចាកចេញរបស់ខ្សែប្រយុទ្ធ បឹងកេត គឺ ចាន់ វឌ្ឍនាកា ខណៈពេលនេះដំណឹងច្បាស់ការមួយបានបញ្ជាក់ហើយថា កុមារមាស រូបនេះ ពិតជាបាន ចេញពីក្លិបដែលគេធ្លាប់លេងជាច្រើនឆ្នាំនេះប្រាកដមែន ។ តាមការបង្ហើបរបស់កីឡាករដើមកំណើតខេត្តកំពតរូបនេះថា រូបគេពិតជាចាកចេញពី ក្លិបបឹងកេត ​ប្រាកដមែន ហើយនៅថ្ងៃចន្ទនេះអ្នកគាំទ្រនឹងដឹងថារូបគេទៅចូលរួមជាមួយ ក្លិបណា ។ Golden Boy បន្ថែមថា មិនអាចបញ្ជាក់ថាទៅលេងនៅក្លិបក្នុងស្រុក រឺ ក្រៅស្រុកនោះទេ សូមអោយបងប្អូនរង់ចាំទាំងអស់គ្នាសិន ។ ...
  • 1995
    0

    ក្រុមបិសាចក្រហម Manchester United បានបន្តឡើងទៅកាន់ជុំទី៤នៃការប្រកួតពានរង្វាន់ FA Cup ក្រោយពីយកឈ្នះក្រុមភ្ញៀវ Reading កាលពីម្សិលមិញដោយលទ្ធផល២ទល់នឹង០ នាកីឡដ្ឋាន Old Trafford។ ២គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយខ្សែបម្រើ Juan Mata ដោយការទាត់បាល់ពិន័យ១១ម៉ែត្រនាទីទី២២ ខណៈ១គ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធ Romelu Lukaku នៅនាទីទី៤៥។ គួរឲ្យដឹងដែរថា នេះគឺជាជ័យជម្នះជាប់ៗគ្នាទី៥ហើយរបស់អ្នកចាត់ការបណ្តោះអាសន្ន Ole Gunnar Solkjaer ចាប់តាំងពីមកជំនួសកៅអីរបស់លោក ...