• 3011
    0

    កីឡាករដែលមានដើមកំណើតនៅទីក្រុង Palemo ប្រទេសអ៊ីតាលី Mario Balotelli ជិតបានធ្វើអោយប្រិយ៍មិត្តរបស់ក្របខ័ណ្ឌបាល់ទាត់ Premier League មានការរីករាយសប្បាយចិត្តឬក៏មានអារម្មណ៍បែបជ្រិញទៅនិងទឹកមុខដ៏រឹងកំព្រឹសរបស់គេម្តងទៀតហើយ។ អតីតកីឡាករ Manchester City និង Liverpool ដែលកំពុងលេងអោយក្លឹប Nice រូបនេះត្រូវបានសារព័ត៌មានកីឡាអន្តរជាតិចុះផ្សាយយ៉ាងគគ្រឹកគគ្រេងថានិងអាចបង្ហាញមុខនៅប្រទេសអង់គ្លេសសារជាថ្មី។ ដើម្បីពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួនអោយកាន់តែមានប្រសិទ្ធភាព តាមរយៈលោក Rafael Benitez ដែលជាអ្នកចាត់ការទូទៅក្លិបបាល់ទាត់សារិការព្រៃ Newcastle United បានសម្រេចចិត្តក្នុងការទាក់ទងយកកីឡាករវ័យ28ឆ្នាំខាងលើនេះ។ Balotelli ...
  • 2259
    0

    ក្រុមបិសាចក្រហម Manchester United នឹងត្រូវបើកទ្វារផ្ទះ Old Trafford របស់ខ្លួនដើម្បីស្វាគមន៍ក្រុមភ្ញៀវ Reading នៃការប្រកួតពានរង្វាន់ FA Cup ជុំទី៣ នាវេលាម៉ោង៧:៣០នាទីយប់។ មុននឹងការប្រកួតចូលមកដល់ គ្រូបង្វឹក Ole Gunnar Solkjaer បានដឹកនាំសមាជិកក្រុមទាំងអស់ធ្វើដំណើរទៅកាន់ទីក្រុងឌូបៃដើម្បីធ្វើការហ្វឹកហាត់ផងដែរ ដែលនេះគឺជាការដឹកនាំការប្រកួតទី៥របស់លោកផងដែរ។ ទាក់ទិនទៅនឹងការធ្វើដំណើរមកហ្វឹកហាត់នៅទឹកដីអារ៉ាប់នេះ បុរសជនជាតិន័រវេសបានបង្ហើបនៅក្នុងសន្និសិទសារព័ត៌មានថា៖ “កាលធ្វើដំណើរមកទីនេះព្រោះខ្ញុំត្រូវតែស្គាល់ឲ្យច្បាស់ពីសមាជិកទាំងអស់ ដោយខ្ញុំនឹងមានពេលច្រើនក្នុងការជជែកជាមួយពួកគេ ប៉ុន្តែយើងមិនសូវមានពេលហ្វឹកហាត់ជាមួយគ្នាច្រើនឡើយ។” “នេះគឺជាការហ្វឹកហាត់កាយសម្បទាជាមួយពួកគេ ...
  • 5938
    0

    ការ​ប្រកួត​បាល់ទាត់​ដ៏​ធំ​បំផុត​ប្រចាំ​ប្រទេស​កម្ពុជា​ Tiger Street Football Festival 2019 នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ប្រកួត​នៅថ្ងៃស្អែកនេះ​ហើយ​​ ដោយប្រាក់សរុបប្រចាំកម្មវិធីមាន​ប្រាក់​រង្វាន់សរុបចំនួន៥០០០០​ម៉ឺនដុល្លារ​អាមេរិក។ ការ​ប្រកួត​ឆ្នាំ​២០១៩​នេះ​​ត្រូវ​បាន​បង្កើន​ឡើង​រហូត​ដល់​​៩​តំបន់​​ដើម្បី​ឲ្យ​យុវជនមាន​ចាប់​អារម្មណ៍​ចូលរួមប្រកួតប្រជែង​កាន់​តែ​ច្រើន។ តំបន់​ទាំង​៩​​មាន​ដូច​ខាង​ក្រោម៖ ខេត្តព្រះសីហនុ៖ ថ្ងៃទី ៥-៦ មករា ខេត្តតាកែវ៖ ថ្ងៃទី ១៣ មករា ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី ២០ មករា ខេត្តបាត់ដំបង៖ ថ្ងៃទី ២៦-២៧ មករា ...
  • 2237
    0

    ក្រុមមេឃខៀវ Manchester City បានបញ្ចប់ភាពមិនចាញ់របស់ក្រុមហង្សក្រហម Liverpool នៅក្នុងក្របខ័ណ្ឌ Premier League ហើយត្រឹមសប្តាហ៍ទី២១ ក្រោយពីយកឈ្នះនៅក្នុងទឹកដីខ្លួនឯងកាលពីម្សិលមិញ២ទល់នឹង១។ ក្នុងជំនួបនាកីឡដ្ឋាន Etihad ក្រុមម្ចាស់ផ្ទះគឺជាអ្នករកគ្រាប់បាល់នាំមុខបានមុននៅវគ្គទី១ដោយខ្សែប្រយុទ្ធ Kun Aguero នៅនាទីទី៤០ ប៉ុន្តែក្រុមភ្ញៀវក៏រកគ្រាប់បាល់តាមស្មើមកវិញដោយខ្សែប្រយុទ្ធ Roberto Firmino នៅនាទីទី៦៤។ យ៉ាងណាក្តី៨នាទីបន្ទាប់ ខ្សែបម្រើ Leroy Sane ក៏ស៊ុតឲ្យក្រុមលោក Pep ...
  • 1667
    0

    អ្វីដែលលោក Zico បានផ្តោតសំខាន់គឺ ការប្រៀបធៀបសមត្ថភាពម្ចាស់ពាន Ballon d’or ៥សម័យរបស់អាហ្សង់ទីន ដែលស្រដៀងទៅនិងវិរៈបុរសបាល់ទាល់រួមសញ្ជាតិ Diego Maradona ប៉ុន្តែនៅតែមិនទាន់ល្អជាងម្ចាស់គ្រាប់បាល់ ១២៨៤គ្រាប់ Pele បាននៅឡើយទេ។ ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំ ឈ្នះពានគ្រប់បែបយ៉ាងជាមួយ FC Barcelona ប៉ុន្តែមិនអាចឈ្នះពានធំៗជាមួយក្រុមជំរើសជាតិបានដែលធ្វើអោយលោក Zico វាយតំលៃថារូបគេមិនទាន់ល្អគ្រប់គ្រាន់នៅឡើយ បើធៀបទៅនិង Maradona ដែលមានវត្តមានសឹងតែគ្រប់ការប្រកួតជាមួយពពកសអាហ្សង់ទីន នៅជំនាន់ដែលជំរើសជាតិមិនទាន់មានអ្នកមានសមត្ថភាពច្រើនដូចសព្វថ្ងៃ ថែមទាំងអាចឈ្នះពាន ...
  • 2940
    0

    ក្លិបជើងឯកលីហ្គកំពូលរបស់កម្ពុជា៦សម័យភ្នំពេញក្រោនបានដឹកនាំសមាជិករបស់ខ្លួនទៅហ្វឹកហាត់ ពង្រឹងសមត្ថភាពផ្នែកកម្លាំង នៅក្លិប prodal fight & fitness studio របស់អ្នកប្រដាល់បារាំង ស្រលាញ់គុនខ្មែរ Derek Bidaut ។ នេះជាការហ្វឹកហាត់របស់ភ្នំពេញក្រោនត្រៀមការប្រកួតប្រជែងនៅលីហ្គកំពូលកម្ពុជានាដូវកាលថ្មី ក្រោមការដឹកនាំរបស់គ្រូប​ង្វឹកថ្មី Leonardo Victorino ដែលលោកបាននាំចូលកីឡាករថ្មីៗជាច្រើនរូប ផងដែរ ។ បារាំងបេះដូងខ្មែរ Derek Bidaut  បានមករស់ស្រុកខ្មែរតាំងពីឆ្នាំ២០០៨ និងបានចាប់ចិត្តស្រលាញ់ និងហាត់គុនខ្មែរ ...
  • 1948
    0

    ក្រុមបិសាចក្រហម Manchester Untied បានយកឈ្នះក្រុមម្ចាស់ផ្ទះ Newcastle United ដោយលទ្ធផល២ទល់នឹង០ នៃការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Premier League សប្តាហ៍ទី២១។ ២គ្រាប់របស់ក្រុមភ្ញៀវរកបានដោយខ្សែប្រយុទ្ធ Romelu  Lukaku និង Marcus Rashford នៅវគ្គទី២ ហើយ៣ពិន្ទុនេះបានធ្វើឲ្យក្រុមលោក  Ole Gunnar Solkjaer បន្តដេញពិន្ទុជាមួយក្រុមនៅតំបន់ Top4 តែ៦ពិន្ទុទៀតតែប៉ុណ្ណោះ។ ទស្សនាវីដេអូហាយឡាយ៖
  • 1457
    0

    ខ្សែបម្រើ Samir Nasri បានចូលរួមជាមួយ West Ham United ជាកីឡាករខ្ចីជើង រហូតដល់ដាច់រដូវកាល។ នេះបើតាមការអោយដឹងពីក្លិប នៅក្របខណ្ឌ Premier League ។ កីឡាករជនជាតិបារាំង បានវិលមកកាន់ទីលានវិញ ក្រោយអនុវត្តន៍បម្រាមរបស់ស្ថាប័នបាល់ទាត់ជាងមួយឆ្នាំរបស់ខ្លួនដោយសាររឿងពាក់ព័ន្ធសារធាតុហាមឃាត់ ក្រោយពេលរូបគេបានធ្វើការព្យាបាលបែបតំណក់ទឹកនៅសហរដ្ឋអាមេរិក។ ដោយឡែកក្រោយពីចុះកិច្ចសន្យាជាមួយ West Ham ខ្សែបម្រើ Samir Nasri បានិយាយថា ខ្លួនពិតជារីករាយណាស់ដែលបានត្រលប់មកកាន់ទីលានបាល់ទាត់វិញ ...
  • 1650
    0

    ក្រុមតោខៀវ​ Chelsea បានសម្រេចក្នុងការផ្ទេរយកខ្សែបម្រើ​​ប្រយុទ្ធ​អាមេរិក​កីឡាករ​ Christian Pulisic ពី Borussia Dortmund ក្នុង​តម្លៃ ៥៨​លាន​ផោន ប៉ុន្តែត្រូវឲ្យខ្ចី​ជើងនៅទឹកដីអាល្លឺម៉ង់​សិន​រហូត​ដល់​ចប់​រដូវ​កាល។ ក្រោយពីព្រមព្រៀងក្នុងការផ្លាស់មកកាន់ទឹកដីអង់គ្លេស កីឡាករវ័យ២០ឆ្នាំបានឲ្យដឹងថា នេះគឺជាកិត្តិយសដែលគេបានចុះកិច្ចសន្យាជាមួយក្រុមដ៏អស្ចារ្យមួយ ហើយរូបគេនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីសហការនិងធ្វើការជាមួយគ្នាជាមួយមិត្តរួមក្រុមថ្មី។ គួររំលឹកថា ខ្សែ​បម្រើ​​អាមេរិក​រូប​នេះចូលលេង​ឲ្យ​ Dortmund តាំង​ពី​អាយុ ១៧​ឆ្នាំ​ ដោយបង្ហាញខ្លួន​បាន​១១៤​ប្រកួត​ហើយស៊ុត​បញ្ចូលទីបាន​១៥​គ្រាប់ផងដែរ​។
  • 2008
    0

    លោក Maurizio Sarri អ្នកចាត់ការទូរទៅ Chelsea បានប្រាប់ទៅកូនក្រុមរបស់ខ្លួនអោយយកចិត្តទុកដាក់នៅក្នុងការប្រកូតជាមួយ Southampton នារាត្រីនេះដើម្បីថែរក្សារដំណែង Top 4 របស់ខ្លួនក៏ដូចជាឈជើងអោយមាំក្នុងការប្រជែងយកចំណាត់ថ្នាក់លេខ3ពី Manchester City ។ ជាក់ស្ដែងណាស់នៅរដូវកាលនេះក្រុមដែលមានរហ័សនាម តោខៀវ មិនបានចូលរួមប្រកួតប្រជែងពានរង្វាន់ធំអឺរ៉ុប UEFA Champions League ឡើយដោយសារតែរដូវកាលមុនពួកគេបានត្រឹមតែលេខរៀងទី5នៅតារាង Premier League ដែលធ្វើអោយពួកគេមានសិទ្ធត្រឹមតែចូមរួមប្រកួតពានលំដាប់ទី2របស់អឺរ៉ុប UEFA EUROPA ...