• 1990
    0

    ខ្សែប្រយុទ្ធ Alexis Sanchez មិនត្រូវបាន​បញ្ចូលឈ្មោះសម្រាប់ការប្រកួតក្របខណ្ឌ UEFA Champions League របស់ Manchester United ទល់ Juventus នាកីឡដ្ឋាន Old Trafford​ ឡើយ។ តាមការបញ្ជាក់ពីអ្នកចាត់ការ Jose Mourinho បានឲ្យដឹងថា កីឡាករវ័យ២៩ឆ្នាំ​មិនមានលក្ខណៈសមស្របពេញលេញនោះទេ (fit) សម្រាប់ការចូលលេងនៅក្នុងប្រកួតទី៣របស់ក្រុមបិសាចក្រហមនៃពានរង្វាន់ទ្វីបអឺរ៉ុបនេះ។ បុរសជនជាតិព័រទុយហ្គាល់បានបន្ថែមថា៖ រូបគេមានបញ្ហា និងមានការវះកាត់យ៉ាងស្មុគស្មាញនៅលើមាត់របស់គេ។ ...
  • 2304
    0

    ខ្សែប្រយុទ្ធ Lionel Messi នឹង​នៅ​ក្រៅទីលានប្រមាណ​៣សប្តាហ៍ ហើយត្រូវអវត្តមានពីជំនួប El Clasico ក្រោយ​​ប្រេះឆ្អឹងប្រអប់កាលពីថ្ងៃសៅរ៍ ទី​២០ តុលា​ ពេល Barcelona បានផ្តួល Sevilla ៤-២ ឡើងទៅឈរកំពូលតារាង La Liga។ កីឡាករអាហ្សង់ទីនរូបនេះបារងរបួសនេះពីការប៉ះទង្គិចជាមួយកីឡារ Franco Vazquez ហើយចាកចេញពីទីលាននៅនាទីទី២៦​ ក្រោយពីបញ្ជូនបាល់ឲ្យ Philippe Coutinho រកគ្រាប់បើកឆាកពេលលេងបានត្រឹម២នាទី ...
  • 13438
    0

    ខ្សែប្រយុទ្ធ កែវ សុខផេង ដែលមិនបានបង្ហាញខ្លួនអោយក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា ក្នុងការប្រកួតមិត្តភាពអន្តរជាតិពីរប្រកួតចុងក្រោយនៅតែជាប់ក្នុងបញ្ជីឈ្មោះក្រុមគោព្រៃសម្រាប់ ចូលរួមប្រកួតប្រជែងពានរង្វាន់ AFF SUZUKI CUP ដែលចាប់ផ្តើមនៅខែ វិច្ឆិកា ខាងមុខនេះ ។ សហព័ន្ធបាលទាត់កម្ពុជាបានបង្ហាញបញ្ជីឈ្មោះកីឡាករ២៥នាក់ដែលបានចម្រាញ់ក្នុងការប្រកួត    និងហ្វឹកហាត់ក​ន្លងមក ហើយក្នុងនោះនូវតែមានអតីតខ្សែប្រយុទ្ធ បឹងកេត និង ភ្នំពេញក្រោយ អ្វីដែលប្លែកនោះគឺមានវត្តមានខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា របស់សាលាបាល់ទាត់ជាតិបាទី ផងដែរ ។ គួររំលឹកថា ...
  • 7604
    0

    ឆ្លង​កាត់​ការ​ប្រកួត​ចំនួន​៨​លើក​នៅ​រដូវ​កាល​នេះ​ក្រុម​ដែល​មាន​រហ័ស​នាម​ថា​បិសាច​ក្រហម Manchester United បាន​ភព​ប្រសព្វ​តែ​ជ័យ​ជម្នះ​តែ​៤​ដង​ប៉ុណ្ណោះ​និង​ទទួល​រង​បរាជ័យ​ចំនួន​៣​ដង​និង​ស្មើ​ម្តង។ ដោយ​សន្សំ​បាន​តែ​១៣​ពិន្ទុ​ទើប​ធ្វើ​អោយ​ក្រុម​ដែល​ជា​ជើង​ខ្លាំង​កាល​ពី​អតិតកាល​មួយ​នេះ​កំពុង​តែ​ឈរ​នៅ​លើ​លេខ​រៀង​ទី​៨​នៃ​តារាង​ប្រកួត​របស់ Premier League រដូវ​កាល​នេះ​គិត​ត្រឹម​សប្តាហ៍​ទី​៨។ ក្រុម​ដែល​ដឹក​នាំ​ដោយ​បុរស​ខ្លាំង​ Jose Mourinho រូប​នេះ​កំពុង​តែ​ត្រៀម​ខ្លួន​ប្រកួត​ជា​មួយ​គូ​ប្រជែង​តោខៀវ​ Chelsea នា​ថ្ងៃសៅរ៍នេះ។ ​ក្រុម​ចាស់​របស់ Jose មួយ​នេះ​បាន​ឆ្លង​កាត់ការ​ប្រកួត​ចំនួន​៨​លើក​ដូច​គ្នា​​តែ​មាន២០​ពិន្ទុ​ស្មើ​ជា​មួយ​ក្រុម​កំពូល​តារាង​ Manchester City  ដោយ​ឈ្នះ​៦​ដង​ស្មើ​២​ដង​មិន​ដែល​ចាញ់​​ដូច​គ្នា​ឈរ​នៅ​លំដាប់​ទី​២។ ២​ប្រកួត​ដែល​ Manchester United បាន​ប៉ះ​ជា​មួយ​ Chelsea កាល​ពី​រដូវ​កាល​មុន​គឺ​ ...
  • 2483
    0

    ខ្សែការពារស្លាបឆ្វេង Luke Shaw បានយល់ព្រមចុះកិច្ចសន្យាថ្មីរយៈពេល៥ ឆ្នាំជាមួយក្រុម Manchester United និងទទួល​ថ្លៃនឿយហត់លើវាលស្មៅ១៥ម៉ឺនផោនក្នុងមួយសប្តាហ៍។ យោងតាមសារព័ត៌មាននៅអង់គ្លេសបានឲ្យដឹងថា កុងត្រាចាស់របស់សមាជិកក្រុមតោកំណាចអង់គ្លេសដែលនឹងត្រូវហួសនៅឆ្នាំ​ក្រោយទទួលបានប្រាក់នឿយហត់ចំនួន១០ម៉ឺនផោនក្នុង១ខែតែប៉ុណ្ណោះ។ គួររំលឹកថា កីឡាករ​វ័យ​២៣​ឆ្នាំ​នេះ​បាន​ផ្ទេរ​ពី​ Southampton មកកាន់​ Manchester United នៅ​ឆ្នាំ​២០១៤ ក្នុង​តម្លៃ​ខ្លួន​ ២៧​លាន​ផោន​ នារជ្ជកាលរបស់អ្នកចាត់ការ Louis Van Gaal ប៉ុន្តែបានធ្លាក់​ទម្រង់​លេង​យ៉ាង​ខ្លាំង​ក្រោយរបួសបាក់ជើងដោយធ្វើឲ្យគេចាកចេញពីក្លឹប។ យ៉ាងនេះក្ដី នៅ​ក្នុង​រដូវ​កាល​ ...
  • 3585
    0

    ក្រោយ​ពី​សម្រាក​មួយ​សប្តាហ៍​ ពេល​នេះ​ការ​ប្រកួត​ប្រជែង​បាល់​ទាត់​លំដាប់​កំពូល​របស់​អង់គ្លេស Premier League បាន​ត្រឡប់​មក​វិញ​ហើយ ហើយ​ក៏​ចូល​មក​ដល់សប្តាហ៍​ទី​៩ផង​ដែរ។​ ២០​ក្រុម​ដែល​ប៉ះ​គ្នានា​ថ្ងៃ​សៅរ៍​ទី​១២​តុលា​នេះ​​មាន៖ Chelsea ប្រកួត​ជាមួយ Man Utd គឺ​ជា​ក្រុម​ខ្លាំងប៉ះខ្លាំង​និង​ជា​គូ​បើក​ឆាក​ផង​ដែរ គូបន្ទាប់​មាន​ចំនួន៧​គូ​ទៀតគឺ Bournemouth ប្រកួត​ជាមួយ Southampton, Cardiff City ប្រកួត​ជាមួយ Fulham, Man City ប្រកួត​ជាមួយ Burnley, Newcastle ប្រកួត​ជាមួយ ...
  • 5874
    0

    Manchester City, Chelsea, Liverpool បច្ចុប្បន្នជាក្រុមខ្លាំងជាងគេនៅក្នុងក្របខ័ណ្ឌ Premier League រដូវកាល ២០១៨-២០១៩ គិតត្រឹមសប្តាហ៌ទី០៨ កន្លងទៅ ព្រោះពួកគេមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ ថែមទាំងរកគ្រាប់បាល់បានច្រើនជាងក្រុមដ៏ទៃទៀតផង។ សប្តាហ៌នេះទស្សនិកជននិងបានទស្សនាការប្រកួត Premier League ដែលឈានចូលដល់សប្តាហ៌ទី ០៩បន្តទៀត រូមជាមួយនិងគូដែលផ្សាយបន្តផ្ទាល់នៅស្ថាប័ន CBS ផងដែរ។ អ្វីដែលពិសេសនៅសប្តាហ៌ទី ០៩នេះគឺមានជំនួបដ៏អស្ចារ្យមួយរវាង តោខៀវ Chelsea ប្រកួតជាមួយ ...
  • 3359
    0

    ខ្សែបម្រើ Arda Turan ដែលកំពុងលេងឱ្យក្លិប Basaksehir ក្រោមកិច្ចសន្យាខ្ចីពី Barcelona ត្រូវបានចោទប្រកាន់ជុំវិញការប៉ះទង្គិចជាមួយតារាចម្រៀងល្បីល្បាញម្នាក់ ហើយរដ្ឋអាជ្ញាកំពុងស្វែងរកការដាក់ទោសជាប់ពន្ធនាគាររហូតដល់១២ឆ្នាំលើប្រធានក្រុមជម្រើសជាតិទួរគីរូបនេះ។ អតីតកីឡាករ Galatasaray និង Atletico Madrid វ័យ៣១ ខាងលើ ត្រូវបានកោះហៅទៅប៉ុស្តិ៍ប៉ូលិសសប្ដាហ៍មុនដើម្បីធ្វើសេចក្ដីរៀបរាប់អំពីហេតុការណ៍ដែលបានកើតឡើងក្នុងក្លិបរាត្រីនៅទីក្រុង Istanbul ដែលបណ្ដាលឱ្យតារាងចម្រៀង Sahin បាក់ខ្ទង់ច្រមុះ។ Turan ត្រូវបានចោទពីបទយារយីផ្លូវភេទ កាន់កាប់អាវុធដោយគ្មានច្បាប់អនុញ្ញាត និងបង្ករបួសដោយចេតនាលើតារាចម្រៀង Berkay ...
  • 3457
    0

    Thierry Henry បានបង្ហាញខ្លួនជាគ្រូបង្វឹកផ្លូវការរបស់ AS Monaco ក្រោយពី​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ក្នុងការមក​ជំនួស​កៅអីលោក Leonardo Jardim ដែលត្រូវបានបណ្តេញចេញកាលពីពេលថ្មីៗនេះ។ ក្លឹបរបស់មហាសេដ្ឋីរុស្ស៊ីបានបណ្តេញអ្នកចាត់ការ​ជនជាតិព័រទុយហ្គាល់ចេញក្រោយពីដឹកនាំ​ក្រុមកំពុងស្ថិតនៅលេខ៣​រាប់ពីបាតតារាង Ligue 1 ដោយរកបាន៦ពិន្ទុតែប៉ុណ្ណោះពីការប្រកួត៩លើក។ អតីតខ្សែប្រយុទ្ធបារាំងបានឲ្យដឹងនៅថ្ងៃបង្ហាញខ្លួនថា៖ “ការចាប់ផ្តើមនៅទីនេះសារជាថ្មីម្តងទៀតគឺសុបិន្តបានក្លាយជាការពិត ព្រោះទីនេះគឺជាកន្លែងដែលខ្ញុំចាប់ផ្តើម ហើយ Monaco ជាផ្នែកដ៏ធំមួយនៅក្នុងបេះដូងខ្ញុំ។ ជាការពិតនៅទីនេះអ្នកមានរឿងជាច្រើនដែលត្រូវដោះស្រាយឲ្យបាន ប៉ុន្តែខ្ញុំរីករាយនឹងការងារនេះ។” មុននឹងសម្រេចមកដឹកនាំនៅបារាំង Thierry Henry គឺជាជំនួយការរបស់លោក Roberto ...
  • 5787
    0

    ក្រុមបាល់ទាត់ជម្រើសជាតិ​កម្ពុជា បាន​រង​បរាជ័យជាលើកទី២ក្នុងចំណោមការប្រកួតមិត្តភាពអន្តរជាតិ៣លើក ក្រោយ​ត្រូវសឹង្ហបុរី វាយបកយកឈ្នះដោយលទ្ធផល១ទល់នឹង២ កាលពីម្សិលមិញនាពហុកីឡដ្ឋានជាតិ។ ក្រុមដែលដឹកនាំដោយ​អ្នកចាត់ការ​ Keisuke Honda បាន​នាំមុខ​មួយគ្រាប់​មុន​នៅវគ្គទី១ តាមរយៈ​បាល់​ចូលទី​ខ្លួនឯងពីភាគីសឹង្ហបុរី។ លុះចូលដល់វគ្គទី២ ក្រុមរួមតំបន់អាស៊ីអាគ្នេយ៍ដដែល​បានវាយបក​យក២គ្រាប់មកវិញ ហើយលទ្ធផលនេះក៏បន្ត​រហូតដល់ចប់វគ្គទី២តែម្តង។ ដោយឡែកលោក Felix Agustin Gonzalez Dalmas ​គ្រូ​បង្វឹក​របស់​ក្រុម​កម្ពុជា​បាន​បញ្ជាក់​ថា​ក្រុម​របស់​លោក​មាន​ការ​រីក​ចម្រើន​ច្រើន​បើ​ធៀប​នឹង​ប្រកួត​មុន ​ទោះ​ជា​លទ្ធផល​មិន​ល្អ​ក៏​ដោយ។ គ្រូ​បង្វឹក​អាហ្សង់ទីន​រូបនេះ​បង្ហើប​ទៀត​ថា​កម្ពុជា​នៅ​មាន​ចំណុច​ច្រើន​ត្រូវ​បន្ថែម ​ដោយ​កម្ពុជា​ត្រូវ​ការ​ពេល​ទៀត ​ដើម្បី​ឈាន​ឡើង​ម្ដង​បន្តិច​ៗ។ ខណៈលោក Fandi Ahmad ...