• 1831
    0

    ក្រោយការប្រកួតសប្តាហ៍ទី៥ នៃក្របខ័ណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League រដូវកាល២០១៨/១៩ បានបញ្ចប់ជាស្ថាពរ ជាមួយគ្នានេះផងដែរ កម្មវិធី Pi Pay Cambodia Fantasy ក៏បានរកឃើញអ្នកឈ្នះទាំង៥រូបប្រចាំសប្តាហ៍ផងដែរ ក្រោយពីស្វែងរកពិន្ទុបានច្រើនជាងគេនៅសប្តាហ៍ទី៤នេះ។ អ្នកឈ្នះទាំង៥រូបរួមមាន៖   ប្រិយមិត្តអាចចូលរួមប្រកួតក្នុង League ដ៏ពេញនិយមមួយនៅព្រះរាជាណាចក្រកម្ពុជារបស់យើងគឺ Pi Pay Cambodia Fantasy ដែលលោកអ្នកអាចចូលរួមប្រកួតប្រជែងដោយសេរីតាមរយៈលេខកូដ 599631-643343។ អ្នក​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​5​នាក់​រៀង​រាល់​សប្តាហ៍​និង​បាន​ទទួល​រង្វាន់​ជា​ទឹក​ប្រាក់​5ដុល្លារ​និង​ឈ្នះ​លុយ​សុទ្ធ​ចំនួន​15០​ដុល្លារ​ប្រចាំ​រដូវ​កាល​ផង​ដែរ។ ...
  • 2417
    0

    ការ​ប្រកួត​ប្រជែង​បាល់​ទាត់​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​ Premier League និង​ចូល​មក​ដល់​សប្តាហ៍​ទី​៦​នា​ចុង​សប្តាហ៍​ថ្ងៃសៅរ៍​ទី​២២​កញ្ញា​នេះ​ហើយ​។ Fulham និង​ Watford គឺ​ជាគូ​បើក​ឆាក​និង​តាម​ពី​ក្រោយ​ដោយ​ការ​ប្រកួត​ចំនួន​៧​គូទៀត​ដែល​មាន Burnley ប្រកួតជាមួយ Bournemouth, Cadiff City ប្រកួតជាមួយ Manchester City, Crystal Palace ប្រកួតជាមួយ Newcastle United, Leicester City ប្រកួតជាមួយ Huddersfield Town, ...
  • 2557
    0

    ក្រុម​ជម្រើសជាតិកម្ពុជាបាន​ធ្លាក់ចំណាត់ថ្នាក់ ​៣​លេខ ​នៅ​លើ FIFA Ranking ​ប្រចាំ​ខែ​កញ្ញា​នេះ ដោយខែ​មុន​កម្ពុជា​ស្ថិត​នៅ​លេខ​១៦៦ ​ហើយ​សម្រាប់​ខែ​នេះ​ធ្លាក់​មក​លេខ​១៦៩ ​វិញ។ យ៉ាងណាក្តី​កម្ពុជា​នៅ​តែ​ស្ថិត​លើ​ប្រទេស​៤​ដដែល គឺ​ម៉ាឡេស៊ី ​១៧១ ​ឡាវ ​១៧៩ ​ទីម័រ ១៩០ ​និង​ប្រ៊ុយណេ ​១៩៥​។ សម្រាប់​នៅ​តំបន់​អាស៊ាន ​ជា​ពិសេស​ប្រទេស​ជិត​ខាង​នោះ ​វៀតណាម​នៅ​លេខ​១០២ ​ខណៈ​ដែល​ថៃ​វិញ​នោះ ​នៅ​លេខ​១២២។ គួរបញ្ចាក់ថា ក្រោយ​ពី​ចប់​លីគ​កំពូលកម្ពុជា ​ក្រុម​ជម្រើស​ជាតិ​នឹង​ធ្វើ​ការ​ប្រមូល​ផ្ដុំ​ភ្លាម​តែ​ម្ដង ...
  • 3905
    0

    កាលពីយប់មិញ ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​ទទួល​កាត​ក្រហម​លើក​ដំបូង​ក្នុង​អាជីព​របស់​ខ្លួន​​នៅពានរង្វាន់ Champions League ក្រោយ​ពីប៉ទង្គិចជាមួយ​ខ្សែ​ការពារ​ Valencia។​ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់បានចាប់ក្បាលរបស់ខ្សែការពារ Jeison Murillo ពេលដណ្ដើមបាល់នៅពាក់កណ្តាលតង់ទី១ ហើយលោកអាជ្ញាកណ្តាល Felix Brych បាន​ផ្ដល់​កាត​ក្រហមក្រោយពីពិគ្រោះជាមួយជំនួយរួច។ អ្នក​វិភាគ និង អ្នក​ប្រើ​បណ្ដាញ​សង្គម​ជា​ច្រើន​ទៀត​ដែល​បាន​ទស្សនា​​ការ​ប្រកួត​បាន​ទាមទារ​សុំ​ហេតុផល​ដែល​លោក Felix Brych ចេញមក​បក​ស្រាយ​ចំពោះ​ការ​ឲ្យ​កាត​ក្រហម​ទៅ​ម្ចាស់​ពាន Ballon d’Or  ៥​សម័យ។ ...
  • 3461
    0

    Manchester United បានចាប់ផ្តើមការប្រកួតរបស់បានយ៉ាងល្អបន្ទាប់ពីយកឈ្នះលើម្ចាស់ផ្ទះ Young Boys Bern ក្របខណ្ឌ Champions League ដោយលទ្ធផល៣ទល់នឹង០។ ខ្សែបម្រើ​ Paul Pogba ដែលជាប្រធានក្រុមបានស៊ុតបាល់បញ្ចូលទី២គ្រាប់នៅនាទីទី៣៥ មុនទាត់១១ម៉ែត្របន្ថែមទៀតនៅនាទីទី៤៤ ហើយថែមទាំងបានបញ្ជូនឲ្យមិត្តរួមជាតិ Anthony Martial ស៊ុតបាន១គ្រាប់ទៀតនៅនាទីទី៦៦។ ដោយឡែកក្រុម Manchester City បានចាប់ផ្ដើមយុទ្ធនាការ Champions League មិនបានល្អឡើយ ...
  • 2875
    0

    ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានបណ្តេញចេញ ខណៈ Juventus បានទទួលជ័យជម្នះយ៉ាងស្វិតស្វាញនៅលើទឹកដី Valencia ដោយ​លទ្ធផល០ទល់នឹង២ ក្នុងជំនួប UEFA Champions League ថ្ងៃពុធ ទី១៩ កញ្ញា។ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់បានចាប់ក្បាលរបស់ខ្សែការពារ Jeison Murillo ពេលដណ្ដើមបាល់នៅពាក់កណ្តាលតង់ទី១ ហើយលោកអាជ្ញាកណ្តាល Felix Brych បាន​ផ្ដល់​កាត​ក្រហមក្រោយពីពិគ្រោះជាមួយជំនួយរួច។ Juventus ដែលមានគ្នា១០នាក់បែរជាលេងយ៉ាងល្អ ...
  • 1416
    0

    នៅ​រាត្រី​នេះ​ក្រុម​​អធិរាជ​ស​ Real Madrid ដែល​ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប​​ចំនួន​១៣​សម័យ​និង​ជា​អ្នក​ការពារ​ដំណែង​ជើងឯក៣​រដូវ​កាលជាប់​គ្នា​ផង​នោះនិង​​បើក​ទ្វារ​ផ្ទះ​របស់​ខ្លួន​ទទួល​ភ្ញៀវ​ចាស់​មក​ពី​អ៊ីតាលី​ AS Roma នា​ជំនួប​​ប្រកួត​សន្សំពិន្ទុ​ក្នុង​ពូលGនៃ​ក្របខ័ណ្ឌ​UEFA Champions League។ អ្វី​ដែល​អ្នក​ទាំង​អស់​គ្នា​ចង់​ដឹង​នុះ​តើ Real Madrid នៅ​តែ​ធ្វើ​បាន​ល្អ​ដូច​កាល​ពី Ronaldo បាន​នៅជា​មួយ​ក្រុម​នេះ​​ដែរ​ឬអត់? ជា​ការ​ពិត​ណាស់ ក្រុម​ដែល​មាន​មូល​ដ្ឋាន​នៅ​រាជធានី Madrid បាន​សាង​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​រាប់​សិប​ឆ្នាំ​មក​ហើយ​តាំង​ពី​មិន​ទាន់​មាន​ Ronaldo មក​ម្ល៉េះ តែ​គេ​ក៏​មិន​អាច​បដិសេធ​បាន​ដែរ​ថា​ Ronaldo បាន​សាង​ភាព​រុងរឿង​មិន​តិច​ទេ​អោយ​ក្រុម Real Madrid ...
  • 4558
    0

    ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ដំបូងរបស់សម្រាប់ Juventus ខណៈម្ចាស់ជើងឯកអ៊ីតាលីបានរក្សាការចាប់ផ្តើមដ៏ល្អឥតខ្ចោះរបស់ពួកគេនៅក្នុងរដូវកាលនេះនៃក្របខណ្ឌ Italy Serie A។ ពេញ៤៥នាទីដំបូងក្រុមទាំង២មិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាឡើយ ប៉ុន្តែឈានចូលមកដល់វគ្គទី២កីឡាករវ័យ៣៣ឆ្នាំរកបានគ្រាប់បាល់ដំបូងរបស់ខ្លួននៅនាទី៥០ មុនពេលរកបានគ្រាប់ទី២នៅនាទី៦៥។ ដោយឡែក Sassuolo បានវាយ​បក​នៅម៉ោង​បន្ថែមម៉ោងតាមរយៈកីឡាករ Khouma Babacar។ គួររំលឹកថា ខ្សែប្រយុទ្ធព័រទុយហ្គាល់មិនទានស៊ុតបញ្ចូលទីនៅក្នុងការប្រកួត៣លើកដំបូងចាប់តាំងពីការផ្ទេរចេញពី Real Madrid មកកាលពីរដូវក្តៅមុន។ ទស្សនាវីដេអូ៖
  • 2223
    0

    បើ​ទោះ​ឈាន​ចូល​ដល់​វ័យ​៣៧​ឆ្នាំ​ហើយ​ក៏​ដោយ​ក៏ ចនធើរី អតីត​ខ្សែការពារ​របស់​ក្រុម​បាល់​ទាត់​តោ​ខៀវ​ឆែល​ស៊ី​នៅ​តែ​ជា​ផ្ទាំង​ស៊ីប​ចំណាប់​អារម្មណ៍​ដោយ​ក្រុម​បាល់​ទាត់​​របស់​ប្រទេស​រុស្ស៊ី​ ស្ប៉ាតាក់​ម៉ូស្គូ​ ដែរ។​ កីឡាករ​របស់​ក្រុម អាស្តុនវីឡា នាពេល​បច្ចុប្បន្ន​នេះ​ក៏​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​រួច​រាល់​ហើយ​ថា​គេ​និង​ពុំ​មាន​ថ្ងៃ​ចាកចេញ​ពី​ប្រទេស​កំណើត​ជា​ដាច់​ខាត។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ​លោក​ ម៉ួរីស៊ីអូ សារ៊ី ដែល​ជា​អ្នក​ចាត់​ការ​ទូរទៅ​របស់​ក្រុម​តោខៀវ​ឆែល​ស៊ី​រាល់​ថ្ងៃ​នេះ​ក៏​បាន​បង្ហើប​អោយ​ដឹង​ថា លោក​បាន​ផ្តល់​ភ្លើង​ខៀវ​ដល់ ចនធើរី ក្នុង​ការ​ត្រឡប់​មក​កាន់​ផ្ទះ​ចាស់​របស់​ខ្លួន​វិញ​ក្នុង​ពេល​ណា​ក៏​បាន​ក្នុង​នាម​ជា​គ្រូបង្វឹក។ ភ្លើង​ខៀវ​បែប​នេះ​បាន​ធ្វើ​អោយ​ ចនធើរី ​បង្ហាញនូវ​ការ​ពេញ​ចិត្ត​ជា​ខ្លាំង​ព្រម​ទាំង​បាន​សន្យា​ថា​ប្រិយ៍មិត្ត​របស់​តោខៀវ​និង​ឃើញ​រូប​គេ​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ណា​មួយ​ជាក់​ជា​មិន​ខាន។
  • 7540
    0

    អ្វីដែលពិសេសសំរាប់ការផ្សាយបន្តផ្ទាល់បាល់ទាត់ Premier League សប្តាហ៌នេះគឺ ប្រិយមិត្តនិងបានទស្សនាជាមួយកំពូលអ្នកអត្ថាធិប្បាយដ៏ល្បីប្រចាំស្ថាប័ន CBS ចូលមកកំដរអារម្មណ៏ប្រិយមិត្តនៅរាត្រីថ្ងៃសៅរ៌ អាទិត្យសប្តាហ៌នេះ។ ថ្ងៃ សៅរ៌ ទី ១៤ ខែកញ្ញា ឆ្នាំ២០១៨ ប្រិយមិត្តបាល់ទាត់ទាំងអស់និងបានទស្សនាបាល់ទាត់ Premier League បន្តទៀត ដែលឈានចូលដល់សប្តាហ៌ទី៥។ ជារៀងរាល់សប្តាហ៍ CBS តែងតែជ្រើសរើសការប្រកួតចំនួន៣គូរយកមកផ្សាយជូនដល់ប្រិយមិត្តទាំងអស់បានទស្សនា ហើយនៅសប្តាហ៍នេះ ទស្សនិកជននិងបានទស្សនាក្រុមខ្លាំងមួយចំនួនដូចជា Manchester City, ...