• 2132
    0

    បន្ទាប់ពី​បានហ្វឹកហាត់​ កាលពីថ្ងៃពុធ មាន​ប្រភពពីក្លឹប Manchester City ថា ខ្សែបម្រើប្រយុទ្ធកីឡាករបែលហ្ស៊ិក Kevin De Bruyne ទំនងជាប្រឈម​នឹង​ការរបួស​ជង្គង់​រយៈពេលយូរ។ ការ​របួសនោះ ប្រហែលជាអាច​ធ្វើឲ្យ​ De Bruyne អវត្តមានពីទីលាន​រហូត​ដល់ទៅ ៣ខែឯណ្ណោះ។ ការពិត​ទៅ De Bruyne ធ្លាប់​មាន​បញ្ហារបួស​ជង្គង់ តាំងពីឆ្នាំ ២០១៦ ហើយពេលកំពុង​ហ្វឹកហាត់កាលពីថ្ងៃពុធ ស្រាប់តែគាត់ភ្លាត់ហើយ​ធ្វើឲ្យ​របួស​នោះរើរឡើងវិញ បង្ករជាធ្ងន់ធ្ងរ។ ...
  • 4020
    0

    Real Madrid បានចាប់ផ្តើមការប្រកួតជាផ្លូវការលើកដំបូងដោយគ្មាន អ្នកចាត់ការ Zinedine Zidane និង ខ្សែប្រយុទ្ធ Cristiano Ronaldo ហើយពួកគេក៏បានជួបភាពខកចិត្ត ព្រោះចាញ់គូប្រជែងរួមទីក្រុង Atletico Madrid របូតពានរង្វាន់ UEFA Super Cup ២០១៨។ ក្នុងជំនួបនាទីក្រុង Tallinn ប្រទេសអេស្តូនី លេងបានត្រឹម ៤៩វិនាទី Diego Costa ...
  • 5091
    0

    វីរៈបុរសបាល់ទាត់បារាំងបានបង្ហើបថា “ ចង់មកជំនួសកន្លែងរបស់ Jose Mourinho នៅរដូវកាលក្រោយ “។ ស្របពេល អំឡុងការប្រកួត pre-season លោក Mourinho បានបង្ហាញការមិនសប្បាយចិត្តទៅនិងបញ្ហាក្នុងក្រុមមួយចំនួនដែលកើតចេញពីកីឡាកររបស់ Manchester United ផ្ទាល់តែម្តង។ បើយោងតាមសារព៍តមាន L’Equipe របស់បារាំងបានចុះផ្សាយថា បន្ទាប់ពីចាកចេញពី Real Madrid កាលពីខែមេសាកន្លងទៅ Zidane មានមហិច្ឆិតាចង់ធ្វើជាគ្រូបង្វឹកនៅក្របខ័ណ្ឌបាល់ទាត់ក្នុងប្រទេសអង់គ្លេស ដោយដាក់គោលដៅមកកាន់ក្លឹបបិសាចក្រហម Manchester United ...
  • 3672
    0

    Mohamed Salah កីឡាករអេហ្ស៊ីបរបស់ក្លឹប Liverpool កំពុងត្រូវបានប៉ូលីស Merseyside ប្រចាំភាគពាយ័ព្យប្រទេសអង់គ្លេស បើកការស៊ើបអង្កេត បន្ទាប់ពីទទួលបានឃ្លីបវីដេអូមួយ ដែលបង្ហាញថា Mo Salah បានប្រើប្រាស់ទូរស័ព្ទ ពេលកំពុងបើករថយន្ត។ ប៉ូលីស Merseyside ដែលគ្រប់គ្រងភាគពាយ័ព្យប្រទេសអង់គ្លេស បានបញ្ជាក់ក្នុងបណ្តាញសង្គម Twitter ថាវីដេអូនោះ បានឆ្លងទៅដល់ស្ថាប័នពាក់ព័ន្ធហើយ។ ចំណែក អ្នកនាំពាក្យក្លឹបក្នុងក្របខណ្ឌកំពូលរបស់អង់គ្លេស Premier League វិញ ...
  • 2277
    0

    Real Madrid ត្រូវ​ជួបជាមួយ Atletico Madrid នៃការប្រកួតពានរង្វាន់​ UEFA Super Cup 2018 នាវេលាម៉ោង២ទៀបភ្លឺចូលថ្ងៃព្រហស្បតិ៍ ក្នុងនាម​ជា​ជើង​ឯក​ UEFA Champions League និង ​ជើង​ឯក​ Europa League។ ដោយឡែកនេះ​គឺ​ជា​ប្រកួត​ផ្លូវ​ការ​លើក​ដំបូង​របស់​ក្រុមអធិរាជស​ដែល​គ្មាន​វត្តមាន​របស់​ Cristiano Ronaldo ប៉ុន្តែយ៉ាង​ណា​ក្តីប្រធានក្រុម Sergio Ramos បាន​ក្រុមរបស់ខ្លួននៅ​តែ​អាច​ឈ្នះ​ពានបានដដែល​។ ...
  • 4311
    0

    ព៌តមានច្បាស់ការពីក្លឹប AC Milan នៅ Italy បានបញ្ចាក់ពីការសំរេចចិត្តនាំយកកីឡាករខ្សែបំរើជនជាតិបារាំង Tiemoue Bakayoko មកពង្រឹងក្លឹបក្នុងរដូវកាលថ្មី។ អតីតកីឡាកររបស់ AS Monaco ចាកចេញពី Chelsea លើកនេះក្នុងលក្ខខណ្ឌខ្ចីជើង 1រដូវកាល 2018/2019 ដោយសារតែក្រុមតោខៀវបាននាំចូលសមាជិកថ្មីមួយរូបគឺ Jorginho មកបំពេញតំបន់បំរើកណ្តាលនេះដែរ។ ការមកដល់របស់គ្រូបង្វឹកថ្មី Maurizio Sarri ក៏ជាចំនែករួមក្នុងការចាកចេញរបស់កីឡាករវ័យ 23ឆ្នាំ ផងដែរ។ ...
  • 2745
    0

    Real Madrid ទិញបានអ្នកចាំទី Thibaut Courtois ពី Chelsea តម្លៃ៣៥លានអឺរ៉ូ។ ខណៈប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានរាយការណ៍ថា ក្រុមរហស្សនាមអធិរាជសនឹងងបង់ប្រាក់ ៣៥លានអ៊ឺរ៉ូដំបូងសម្រាប់ Courtois ដែលត្រៀមខ្លួនចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៦ឆ្នាំ។ ការអះអាងរបស់ភ្នាក់ងារអ្នកចាំទីជម្រើសជាតិបែលហ្ស៊ិកខាងលើបានឲ្យដឹងថា Thibaut Courtois នឹងនៅជាមួយ Chelsea បន្តទៀតប្រសិនបើគ្រួសាររបស់គេផ្លាស់មករស់នៅទីក្រុងឡុងដ៍។ បើសិនគ្រួសាររបស់គាត់រស់នៅឡុងដុង អ្វីៗនឹងខុសពីនេះទាំងស្រុង។ គាត់នឹងនៅ Chelsea ទៀត គ្មានហេតុផលអ្វីត្រូវចាកចេញពីក្លិបដូច Chelsea ...
  • 2891
    0

    ខ្សែបម្រើ David Silva បានចូលរួមជាមួយ Andres Iniesta និង Gerard Pique ក្នុងការលាលែងពីក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ។ កីឡាករវ័យ ៣២ឆ្នាំ បានរួមចំណែកយ៉ាងសំខាន់ ជួយអេស្ប៉ាញឈ្នះ World Cup នៅឆ្នាំ២០១០ និង Euro ឆ្នាំ២០០៨ និងឆ្នាំ ២០១២។ David Silva បានបញ្ចេញសារថ្លែងការថា វាមិនងាយស្រួលនោះទេសម្រាប់ក្នុងការសម្រេចចិត្ត ...
  • 3179
    0

    ក្រោយពីសហព័ន្ធបាល់ទាត់កម្ពុជាតែងតាំងជាអ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា ខ្សែប្រយុទ្ធសញ្ជាតិជប៉ុន Honda នឹងដឹកនាំក្រុមគោព្រៃប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិរបស់ ម៉ាឡេស៊ី ក្នុងការមកចូលកាន់តំណែងលើកដំបូង ។ ក្រុមជម្រើសជាតិកម្ពុជានឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយម៉ាឡេស៊ី នៅថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨ នាពហុកីឡដ្ឋានជាតិអូឡាំពិក ដែលជំនួបនោះអាចជាការដឹកនាំប្រកួតដំបូងរបស់គ្រូបង្វឹកថ្មី Keisuke Honda ដែលសហព័ន្ធផ្តល់សេចក្តីទុកចិត្តដឹកនាំរយៈពេល២ឆ្នាំ ។ ទោះបីយ៉ាងណាគ្រូបង្វឹកបទពិសោធជាកីឡាករនៅតំបន់អឺរ៉ុបរូបនេះមិនបានមកបង្វឹកផ្ទាល់ដល់កីឡា ករកម្ពុជាច្រើននោះទេ ដោយសារជាប់ភារកិច្ចជាកីឡាករជាមួយក្លិបបាល់ទាត់របស់ប្រទេសអូស្ត្រាលី Melbourne Victory ដូចនេះលោកនឹងធ្វើការជាមួយជំនួយការសញ្ជាតិអាហ្សង់ទីន ...
  • 1779
    0

    វីរបុរសបាល់ទាត់​របស់​ប្រេស៊ីល លោក Ronaldo Nazário បាន​ឲ្យ​ដឹងថា លោក​នឹង​ចេញ​ពីមន្ទីរពេទ្យ​នៅថ្ងៃចន្ទនេះ បន្ទាប់ពីបាន​ចូលសម្រាក​ក្នុង​បន្ទប់​ព្យាបាល​ជំងឺធ្ងន់ (ICU) ដោយសារជំងឺរលាកសួត។ លោក Ronaldo បាន​សម្រាក​ព្យាបាលនៅមន្ទីរពេទ្យ Ibiza ក្នុង​ប្រទេសប្រេស៊ីល តាំងពីថ្ងៃទី ១០សីហា ហើយគ្រូពេទ្យ រំពឹងថា លោក​នឹងធូរស្បើយ​អាចត្រលប់ទៅផ្ទះវិញ នៅថ្ងៃទី ១៣សីហានេះ។ ​ អតីត​ខ្សែប្រយុទ្ធ Real Madrid វ័យ​៤១​ឆ្នាំ ...