• 4609
    0

    កាលពីម្សិលមិញ ក្រុម​​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​១៦​ឆ្នាំ​ បានបំបាក់ក្រុមជម្រើសជាតិហ្វីលីពីន​ដោយ​លទ្ធផល​ ៥-១ ក្នុង​ការ​ប្រកួត​​លើក​ទី​២​វគ្គ​សន្សំ​ពិន្ទុ​ពូល​ A នៃ​ពាន​រង្វាន់​យុវជន​អាស៊ាន​អាយុ​ក្រោម​១៦ឆ្នាំ AFF U16 Championship 2018 នាប្រទេសឥណ្ឌូនេស៊ី។ ៥គ្រាប់របស់ក្រុមយុវជនគោព្រៃរកបានដោយកីឡាករ លីន ដារាដេវីឌ, មិត្ត សាម៉ែល, គី រីណា​ (២គ្រាប់) និង ប៊ុនធឿន ប៊ុន​ណារុង ខណៈ១គ្រាប់របស់ហ្វីលីពីនរកបានដោយកីឡាករ Renard Ropert Lopez Yu។ ...
  • 2666
    0

    ក្រោយពីរងរបួសកជើងអំឡុងការប្រកួតពានមិត្តភាព ICC 2018 ទល់នឹង Bayern Munich នៅសហរដ្ឋអាមេរិក ខ្សែបម្រើស្លាប Riyad Mahrez របស់ Manchester City អាចជាពេញលេញទាន់ការប្រកួតពានរង្វាន់បើករដូវកាល Community Shield ទល់នឹង Chelsea នៅថ្ងៃអាទិត្យសប្តាហ៍នេះ។ Mahrez បានពាក់ប្រដាប់ការពារនឹងកាន់ឈើច្រត់ពេលត្រលប់មកដល់ទឹកដីអង់គ្លេសវិញ ប៉ុន្តែក្រុមរហស្សនាមមេឃខៀវបានប្រកាសថា រូបគេអាចត្រលប់មកហ្វឹកហាត់វិញបាននៅក្នុងសប្ដាហ៍នេះ ដ្បិតស្គែនបានបង្ហាញថាមិនមានបញ្ហាអ្វីគួរឱ្យកត់សម្គាល់ឡើយ។ ដោយឡែកខ្សែបម្រើចំណូលថ្មីតម្លៃ៦០លានផោន អាចត្រូវបានជ្រើសរើសឱ្យចូលលេងទល់នឹង Chelsea ...
  • 2895
    0

    កាលពីថ្ងៃទី២៦ខែកក្កដា គណៈកម្មការវិន័យសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញសេចក្ដីសម្រេចចុះហត្ថលេខាដោយលោក អេង ពៅទិត្យ ពិន័យលោក សុជាតិ មិនឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់នានាដែលរៀបចំដោយ ស.ប.ក រយៈពេលមួយខែ និងពិន័យជាប្រាក់៥សែនរៀល។ ​គ្រូ​បង្វឹក​ខាង​លើ​បាន​ទទួល​យកការចោទប្រកាន់ខាងលើ ​ដោយលោក ហៅ សុជាតិ ​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ដូច្នេះ​ថា​៖ “តាំង​ពី​ធ្វើ​ជា​គ្រូ​បាល់ទាត់​មក​ទើប​តែ​ជួប​ការ​ពិន័យ​ដ៏ល្អ​មួយ​ដែល​ខ្ញុំ​មិន​នឹក​ស្មាន​ថា​ដល់ថ្នាក់​នឹង​សោះ ពីព្រោះ​ការ​ពិន័យ​មិន​ដូច​ការ​ដែល​អ្នក​ប្រព្រឹត្ត​ពី​មុន​ៗ​សោះ ​តែ​ខ្ញុំ​នៅ​តែ​ព្រម​ទទួល​តែ​ក៏​សូម​ដល់​អ្នក​ដាក់​ពិន័យ​សូម​ឱ្យ​គោរព​តាម​បទ​បព្ជា​នឹង​រហូត​ផង កុំ​ពិន័យ​តាម​ការ​នឹក​ឃើញ​របស់​អ្នក​អី”។ គួររំលឹកថា គណៈកម្មការវិន័យសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានពិន័យលើ គ្រូបង្វឹក ហៅ សុជាតិ ពីបទប្រើឥរិយាបទមិនសមរម្យដាក់មន្ត្រីការប្រកួត គឺរុញ ...
  • 4892
    0

    ខ្សែប្រយុទ្ធ Cristiano Ronaldo រក​ចំណូល​បាន​ប្រហែល៧សែន៥​ម៉ឺន​ដុល្លារ ក្នុង​ការ​បង្ហោះ​រូបចំនួន​១​សន្លឹកនៅ​លើ​បណ្ដាញ​សង្គម Instagram នេះបើយោង​តាម​ក្រុមហ៊ុន​វិភាគ Hopper HQ បាន​ចេញផ្សាយ។ បច្ចុប្បន្ននេះសមាជិករបស់ Juventus គឺជាអត្តពលិកទី១ដែលមាន​អ្នក​ចុច Follow ក្នុង Instagram ច្រើនជាងគេបង្អស់ពោលគឺមានចំនួន​ជាង ១៣៦​លាន​នាក់​។ ដោយឡែកកាលពីពេលថ្មីៗនេះអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ រូប​ដែល​គេ​បញ្ជាក់​ថា​បាន​ផ្ទេរ​ជាផ្លូវការ​បាន​ក្លាយ​ជា​រូប​មាន​អ្នក​ Like ច្រើន​ជាង​គេ​​ទី៤​ក្នុងប្រវត្តិសាស្រ្ត​បណ្ដាញ​សង្គម Instagram ដោយកីឡាករវ័យ៣៣ឆ្នាំពាក់​អាវ Juventus ដោយ​មាន​អ្នក​ Like ...
  • 3765
    0

    Juventus កំពុងរៀបចំក្នុងការនាំយកខ្សែបម្រើ Paul Pogba ពី Manchester United មកកាន់ទឹកអ៊ីតាលីវិញនៅរដូវក្តៅនេះ ក្រោយពីទើបតែទិញយកខ្សែប្រយុទ្ធ​ Cristiano Ronaldo បានពី Real Madrid កាលពីពេលថ្មីៗនេះ។ ក្រុមជើងឯក Serie A បានទាក់ទងជាមួយភ្នាក់ងាររបស់ Pogba គឺលោក Mino Raiola ដោយពួកគេកំពុងស្វែងរកលទ្ធភាពនៃការចុះហត្ថលេខាឡើងវិញនូវកីឡាករដែលពួកគេបានលក់ទៅឱ្យក្រុមបិសាចក្រហមក្នុងតម្លៃ៨៩លានផោនកាលពី២ឆ្នាំមុន។ ដោយឡែកនៅពេលនេះ កីឡាករវ័យ២៥ឆ្នាំកំពុងតែសម្រាកលំហែកាយនៅទឹកដីសហរដ្ឋអាមេរិកជាមួយមិត្តភ័ក្រ្ត ...
  • 3407
    0

    ខ្សែប្រយុទ្ធ Cristiano Ronaldo បានបញ្ចប់វិស្សមកាលនិងការងារផ្ទាល់ខ្លួនជាមួយនឹងក្រុមគ្រួសារដោយបានធ្វើដំណើរមកដល់ទីក្រុង Turin វិញ ដើម្បីធ្វើការហ្វឹកហាត់ជាមួយក្រុមសេះបង្កង់ Juventus ត្រៀមសម្រាប់បើករដូវកាលថ្មី Italia Serie A។ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់នឹងជួបជាមួយមិត្តរួមក្រុមក្នុងពេលឆាប់ៗនេះក្នុងការចាប់ផ្តើមទំព័រថ្មីនៅទឹកដីប្រទេសអ៊ីតាលី ស្របពេលដែលក្រុមលោក Massimiliano Allegri កំពុងស្ថិតនៅសហរដ្ឋអាមេរិកធ្វើការប្រកួតមិត្តភាពកំដៅសាច់ដុំចំនួន២ប្រកួតទៀតដោយត្រូវជួបជាមួយ MLS-All Stars និង Real Madrid។ អតីតសមាជិក Manchester United ត្រូវបានគេរំពឹងថានឹងបង្ហាញវត្តមាននៅថ្ងៃបើកឆាកការប្រកួតក្របខ័ណ្ឌ ...
  • 4832
    0

    ក្រុមបាល់ទាត់ LA Galaxy បានវាយបកយកឈ្នះក្រុមភ្ញៀវ Orlando City ៤-៣​ ក្នុងការប្រកួតបាលទាត់ក្របខ័ណ្ឌ Major League Soccer កាលពីព្រឹកមិញ។ ៤គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយខ្សែប្រយុទ្ធ Giovani dos Santos និង Zlatan Ibrahimovic ៣គ្រាប់ម្នាក់ឯង ខណៈ៣គ្រាប់របស់ Orlando រកបានដោយ Cristian Higuita, Michael ...
  • 2110
    0

    អ្នក​គាំទ្រ​ក្លឹប​កាំភ្លើង​ធំ Arsenal មួយ​ក្រុម​នៅកម្ពុជា បាន​ធ្វើដំណើរតាម​យន្តហោះ ​ទៅកាន់​ប្រទេសសិង្ហបុរី តាំងពីថ្ងៃទី ២៥ខែកក្កដា​ ដើម្បី​ទស្សនាដោយ​ផ្ទាល់​ការ​ប្រកួត​របស់​ក្រុមកីឡាករ​ Arsenal ក្នុង​ក្របខណ្ឌ International Champions Cup ឆ្នាំ ២០១៨។ អ្នក​គាំទ្រ ដែល​ស្រលាញ់​ស្មោះស្ម័គ្រជាមួយ​ក្រុម​កាំភ្លើង​ធំ តាំងពីយូរយារណាស់ និង​បើ​ទោះបីជា​ក្រុម​ធ្លាក់ ឬឡើង មានប្រវត្តិចូរចត់យ៉ាងណាក៏នៅ​តែមិន​មាន​ចិត្ត​បែកបែរនោះ បាន​សម្តែងអារម្មណ៍រំភើបបំផុតពេល​បាន​ឃើញកីឡាករ Arsenal ដោយ​ផ្ទាល់​ភ្នែក។ លោក ជា ...
  • 2970
    0

    Leroy Saneខ្សែបម្រើ ប្រយុទ្ធស្លាប របស់ក្រុម មេឃា Manchester City បានសម្តែងសុទិដ្ឋិនិយម របស់ខ្លួន ចំពោះប្រព័ន្ធដឹកនាំ របស់លោក Maurizio Sarri គ្រូបង្វឹកថ្មី ក្រុម តោខៀវ Chelsea។ ប៉ុន្តែ ជាមួយគ្នា កីឡាករវ័ ២២ឆ្នាំនេះ ក៏សម្តែងការ បារម្ភ ថា មានតែ Chelsea ...
  • 2885
    0

    ក្រុមចំណូលថ្មីនៃក្របខ័ណ្ឌបាល់ទាត់កំពូលរបស់អង់គ្លេស Fulham ទើបបានចុះកិច្ចសន្យាខ្ចីជើងខ្សែបម្រើអាល្លឺម៉ង់ Andre Schurrle ចំនួន២រដូវកាលពី Borussia Dortmund។ ក្រោយផ្ទេរមកកាន់កីឡដ្ឋាន Craven Cottage អតីតយុវជន Mainz 05 ខាងលើ និយាយថាគេអាចជាសមាជិកម្នាក់ដែលពិតជាជួយក្រុមបាន។ គេអន្ទះសារចង់ចាប់ផ្ដើមលេងឱ្យ Fulham ណាស់ ហើយគេនឹងតស៊ូដើម្បីប្រជែងកៅអីលេង និងបង្ហាញគុណភាពដែលគេមាន។ គួររំលឹកថា កីឡាករវ័យ២៧ឆ្នាំធ្លាប់ឈ្នះជើងឯក Premier League ម្ដងអំឡុងពេលនៅជាមួយ ...