• 4976
    0

    ព្រឹត្តិការណ៍ការប្រកួត​បាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោក World Cup 2018 បានបិទបញ្ចប់​ទៅហើយ កាលពីចុងសប្តាហ៍មុន ប៉ុន្តែ​មាន​សកម្មភាពជាច្រើន នៅតែជាការចងចាំដ៏ល្អបំផុត ដែលក្នុងនោះ មានទាំងភាពសប្បាយរីករាយ និងភាពឈឺចាប់ រួមនឹងអារម្មណ៍ផ្សេងៗជាច្រើនទៀត។ គេហទំព័រ The Guardian របស់អង់គ្លេស បាន​ជ្រើសរើសរូបភាព ៣០សន្លឹក ដែលជាការថតបានពីមជ្ឃដ្ឋានសារព័ត៌មានធំៗ រួមនឹង FIFA ផង ថាជារូបភាព​ដែលគួរឲ្យទាក់ទាញបំផុត ក្នុងចំណោមរូបភាពជាច្រើនផ្សេងទៀត។ យើងទស្សនារូបទាំង ៣០សន្លឹកនេះ៖ ...
  • 2865
    0

    បន្ទាប់ពីមានការ​ចុះផ្សាយ​ពីបណ្តាសារព័ត៌មានអេស្ប៉ាញជាច្រើន ថាក្លឹបយក្សនៅ Serie A របស់​អ៊ីតាលី​ Juventus កំពុងតែទាក់ទងលោក Zinedine Zidane ទៅធ្វើជាទីប្រឹក្សា, ក្លឹប​ដែលមាន​រហ័សនាមថា ស្ត្រីចំណាស់ “the Old Lady”នេះ បាន​ចេញ​មុខ​មក​បដិសេធនៅថ្ងៃម្សិលមិញថា គេមានអ្នក​ឲ្យ​ប្រឹក្សា​រួចហើយ ហើយក៏មិនចង់បាន Zidane មកដែរ។ គេហទំព័រ Calciomercato.com បានចុះផ្សាយ​ថា ក្លឹប​ Jventus បាន​បដិសេធពីសេចក្តីរាយការណ៍នានា ...
  • 2307
    0

    យោង​តាមការ​ចុះផ្សាយ​របស់សារព័ត៌មានជប៉ុនជាច្រើន បានឲ្យ​ដឹងនៅមុននេះ​ថា ខ្សែបម្រើ​ក្រុម​បាល់ទាត់ជម្រើសជាតិអេស្ប៉ាញ និង​ជាអតីតកីឡាករ​របស់​ក្រុម​ Barcelona គឺ Andres Iniesta បាន​ទៅដល់​ប្រទេសជប៉ុន នៅថ្ងៃពុធ​នេះ ដើម្បី​ចូលរួម​លេងជាមួយ​ក្លឹប​ជប៉ុន ក្នុង​ក្របខណ្ឌ J.League គឺក្លឹប Vissel Kobe។ តាមការ​រំពឹង​ទុក កីឡាករ​វ័យ ៣៤ឆ្នាំរូបនេះ នឹង​អាចបង្ហាញខ្លួន​ឲ្យ​ក្រុម Vissel Kobe ប្រកួត​ជាមួយ​ក្រុម Shonan Bellmare នៅកីឡដ្ឋាន ...
  • 5291
    0

    អ្នក​គាំទ្របាល់​ទាត់ស្ទើរ​តែ​មួយ​ផែនដី​ប្រាកដ​ជា​ស្គាល់​មិន​ចន្លោះ​ឡើយ​នូវ​លីក​បាល់​ទាត់​កំពូល​ទាំង​៥​នៅ​ទ្វីប​អឺរ៉ុប​ដែល​រួម​មាន Premier League របស់អង់គ្លេស La Liga របស់​អេស្ប៉ាញ Italy Serie A របស់​អ៊ីតាលី Bundesliga របស់​អាឡឺម៉ង់ និង Ligue1​ របស់​បារាំង។ ក៏​ប៉ុន្តែ​ភាគ​ច្រើន​ប្រហែល​ជា​មិន​ទាន់​ដឹង​ទេ​ថា​ លីក​នៅ​ក្នុង​ប្រទេស​ទាំង​៥​ខាង​លើ តើលីក​មួយ​ណា​បង្កើត​មុន? នៅ​ពេល​នេះ MSR សូម​លើក​មក​ជម្រាប​ជូន​ដូច​តទៅ៖ 5- Ligue1 ដោយ​មើលឃើញ​ប្រទេស​ជុំ​វិញ​ខ្លួន​គេ​មាន​ការ​អភិវឌ្ឍន៍​លើ​វិស័យ​បាល់​ទាត់​យ៉ាង​ខ្លាំង​ក្លា​ទើប​បុរស​3​នាក់​ដែល​មាន​លោក Georges ...
  • 2183
    0

    គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Jose Mourinho បាន​និយាយ​ថា ក្របខ័ណ្ឌ Italia Serie A ជាលីគល្បីជាងគេនាពេលបច្ចុប្បន្ននេះក្រោយពីខ្សែប្រយុទ្ធ Cristiano Ronaldo បានផ្លាស់មកកាន់ក្រុមសេះបង្កង់ Juventus។ អ្នកចាត់ការរហស្សនាម The Special One បាន​ថ្លែង​ប្រាប់​សារព័ត៌មាន Tele Radio Stereo ថា៖ “ឥឡូវ​ ពួក​យើង​មើល​ឃើញ​បាល់ទាត់​ជា​បី​ជ្រុង​ធំៗ។ ...
  • 5587
    0

    ក្រុមបិសាច​ក្រហម Mancherster United បាន​បញ្ចេញ​​ឯកសណ្ឋានក្នុង​ដី​​សម្រាប់​ប្រកួត​ក្នុង​រដូវ​កាល​២០១៨-១៩ កាលពីម្សិលមិញ ដែលក្រុមហ៊ុនផ្គត់ផ្គង់ Adidas ដដែល។ ឯកសណ្ឋានដែលផលិតចេញពីប្រទេសកម្ពុជាបានធ្វើការដាក់លក់នៅក្នុងហាងរបស់ Manchester United និង Adidas ផងដែរសម្រាប់ប្រិយមិត្ត។ ឯកសណ្ឋានក្នុងផ្ទះថ្មីនេះត្រូវបាននិយាយថារចនាឡើងដោយបុគ្គលិករាជាយស្ម័យានដែលបានបង្កើតក្លិបឡើង ខណៈខោហាក់ត្រូវបានប្ដូរពីពណ៌សទៅខ្មៅ។ ដោយឡែកក្រុមជើងឯក Premier League ២០សម័យនឹង​ពាក់​អាវ​ថ្មី​ដើម្បីធ្វើ​ការ​ប្រកួត​កម្ដៅ​សាច់​ដុំ​ត្រៀម​រដូវកាល​ថ្មី​នៅ​ទឹកដីសហរដ្ឋអាមេរិក ចុង​សប្ដាហ៍​នេះ។​ គួររំលឹកផងដែរថា ឯកសណ្ឋានរបស់ក្រុមអធិរាជស Real Madrid ផលិតចេញពីប្រទេសកម្ពុជាផងដែរ ...
  • 5135
    0

    ក្រុមសេះបង្កង់ Juventus បានធ្វើពិធីបង្ហាញខ្លួនខ្សែប្រយុទ្ធ Cristiano Ronaldo ដែលជាសមាជិកថ្មីរបស់ពួកគេជាផ្លូវការនៅថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៨ នាកីឡដ្ឋាន Allianz។ Ronaldo បានធ្វើការពិនិត្យសុខភាពនៅ J-Medical នាទីក្រុង Turin នាទីក្រុង Turin​ រួចរាល់ ខណៈអ្នកគាំទ្រ Juventus ជាច្រើនបានមករង់ចាំយ៉ាងរំភើបដើម្បីស្វាគមន៍ការមកដល់របស់ CR7 កាលពីម្សិលមិញ។ ថ្លែងក្នុងសន្និសិតកាលពីម្សិលមិញ ម្ចាស់បាល់មាស៥សម័យបានឲ្យដឹងថា៖ “ខ្ញុំចង់ឈ្នះពាននៅទីនេះជាមួយ Juventus ហើយខ្ញុំបានត្រៀមខ្លួនរួចជាស្រេចជាមួយនឹងភាពជឿជាក់ក្នុងការប្រកួតប្រជែងថ្មីនេះ។” ...
  • 3704
    0

    ក្រុម​មាន់​គក​​បារាំង​បាន​ក្លាយជាម្ចាស់​ពាន​រង្វាន់​បាល់ទាត់​ពិភព​លោក​ FIFA World Cup 2018 បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​ដោយ​លទ្ធផល​ ៤-២ វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​រុស្ស៊ីកាលពីម្សិលមិញនាកីឡដ្ឋាន Luzhniki។ ដោយឡែកលោក​ប្រធានាធិបតី​បារាំង Emmanuel Macron បង្ហាញ​ការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​នៅកន្លែងទស្សនា មិន​ត្រឹម​តែ​អបអរ​នៅ​កន្លែង​ទស្សនា​របស់​លោក​នៅ​កីឡដ្ឋាន​នោះ​ទេ លើស​ពី​នេះ លោក​ថែម​ទាំង​បាន​ចូល​រួម​អបអរ​ដោយ​ផ្ទាល់​ជាមួយ​ក្រុម​កីឡាករ​បារាំង​ដល់​បន្ទប់​ផ្លាស់​សំលៀកបំពាក់​របស់​ក្រុម​ជម្រើស​ជាតិថែមទៀតផង។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ក្នុង​អំឡុង​ពេល​អបអរ​នោះ លោក​ប្រធានាធិបតី​វ័យ ៤០ ឆ្នាំ ថែម​ទាំង​បាន​បង្ហាញ​ក្បាច់ Dab ជាមួយ​ខ្សែ​ការពារ​ស្លាប Benjamin Mendy ...
  • 14146
    0

    រយៈពេល១ខែពេញអ្នកស្រលាញ់បាល់ទាត់ទូទាំងសកលលោករួមទាំងបងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាទាំងអស់បានធ្វើការអបអរសាទរដល់ក្រុមជម្រើសជាតិបារាំងដែលក្លាយជាម្ចាស់ជើងឯក ក្រោយពីបានយកឈ្នះក្រុមជម្រើសជាតិក្រូអាតនៅវគ្គផ្តាច់ព្រ័តនៃការប្រកួតបាល់ទាត់ពានរង្វាន់ FIFA World Cup 2018 នៅប្រទេសរុស្ស៊ីដោយលទ្ធផល៤ទល់នឹង២។ សម្លេងហ៊ោរកញ្ចៀវតាមរយៈការទស្សនាតាមកញ្ចក់ទូរទស្សន៍រួមជាមួយនឹងការផ្តល់ជាមតិយោបល់ក្រោយការប្រកួតផ្សេងៗតាមរយៈបណ្តាញសង្គមធំៗចំពោះព្រឹត្តិការណ៍ដែលធ្វើឡើង៤ឆ្នាំម្តង CBS ដែលមានស្ថានីយ៍ទូរទស្សន៍ចំនួន៣ (CTN, CNC & MYTV) គឺជាក្រុមហ៊ុនតែមួយគត់ប្រចាំប្រទេសកម្ពុជាដែលទទួលបានសិទ្ធផ្សាយបន្តផ្ទាល់បាល់ទាត់ពិភពលោលផ្តាច់មុខពីប្រទេសរុស្ស៊ី ដោយក្រុមហ៊ុនបានបញ្ចប់នូវការផ្សាយបន្តផ្ទាល់នេះដោយភាពជោគជ័យចំនួន៣សម័យកាលខុសគ្នា ពោលគឺឆ្នាំ២០១០ធ្វើឡើងនៅអាហ្រ្វិកខាងត្បូង, ឆ្នាំ២០១៤ធ្វើនៅប្រទេសប្រេស៊ីល និង ឆ្នាំ២០១៨នេះធ្វើនៅប្រទេសរុស្ស៊ីវិញម្តង។ ក្នុងនោះក្រុមអ្នកអត្ថាធិប្បាយរបស់ CBS ចំនួន៧រូបក៏ជាផ្នែកមួយដែលបានកំដរអារម្មណ៍ដល់ទស្សនិកជនដោយបានរៀបរាប់នៅរឿងរ៉ាវនីមួយៗក៏ដូចជាសកម្មភាពផ្សេងៗអំពីការប្រកួតនីមួយៗរហូតដល់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់ជាការលើកទឹកដល់ពិធីករទាំង៧រូបម្នាក់ចំនួន១ពាន់ដុល្លាសហរដ្ឋអាមេរិកផងដែរ ...
  • 5052
    0

    ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោក World Cup 2018 លើកទី ២១ ដែល​ធ្វើឡើង​នៅប្រទេសរុស្ស៊ី បានបញ្ចប់ទៅហើយ​ត្រឹមយប់​ថ្ងៃទី ១៥ខែកក្កដា។ ជើងឯកត្រូវបានរកឃើញ នោះគឺក្រុមបាល់ទាត់​ជម្រើសជាតិបារាំង ខណៈជើងឯករង គឺក្រូអាត ហើយលេខ ៣ គឺបែលហ្ស៊ិក និងលេខ ៤ គឺអង់គ្លេស។ ជាមួយលទ្ធផល​នៅ World Cup 2018 មានកីឡាករខ្លះក៏សប្បាយចិត្ត ប៉ុន្តែកីឡាករខ្លះទៀត មិនសប្បាយចិត្ត ...